Ancelotti សន្យា​​ខ្លួន​ឯង​ មិន​ទៅ​ដឹក​នាំ​ Atletico និង Barcelona

Carlo Ancelotti បាន​បង្ហើប​ឲ្យ​ដឹង​ថា លោក​គ្មាន​ថ្ងៃ​​ទៅ​ដឹក​នាំ​ក្លឹប​ធំ​២​នៅ​អេស្ប៉ាញ​ មាន Atletico Madrid និង Barcelona ដោយ​សារ​តែ​ចង់​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ Real Madrid។

 

Ancelotti សន្យា​​ខ្លួន​ឯង​ មិន​ទៅ​ដឹក​នាំ​ Atletico និង Barcelonaលោក  Carlo Ancelotti 

 

មូលហេតុ​ចម្បង​នៅ​ពី​ក្រោយ​ការ​សម្រេច​ចិត្ត​ដូច្នេះ​ ដោយសារ​អ្នក​ចាត់​ការ​ទូទៅ​សញ្ជាតិ​អ៊ីតាលី ធ្លាប់​ដឹក​នាំ​ Real Madrid ២​ ឆ្នាំ ហើយ​ ក្លឹប​ធំ​ទាំង​៣ ជា​គូ​ប្រជែង​ស្លាប់​រស់​នៅ​ក្នុង​លីគ​កំពូល​របស់​ប្រទេស​អេស្ប៉ាញ។ Ancelotti ក៏​បាន​សន្យា​ផង​ដែរ​ថា បើ​ថ្ងៃ​ណា​មួយ​ត្រឡប់​ទៅ​កាន់​ La Liga វិញ គឺ​មាន​តែ​ទឹកដី Santiago Bernabeu តែ​មួយ​គត់​ដែល​លោក​យល់​ព្រម​ទៅ។

 

“គ្មាន​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ទៅ​ដឹក​នាំ​ក្រុម​នៅ Atletico និង Barca នោះ​ទេ ដោយ​សារ​ខ្ញុំ​ធ្លាប់​ធ្វើការ​ឲ្យ Real Madrid ២ ​ឆ្នាំ​ ខ្ញុំ​ត្រូវ​គោរព​ចំពោះ​ប្រវត្តិសាស្ត្រ និង​គូប្រជែង​របស់​ក្លឹប​។ ការ​ធ្វើ​ដូច្នេះ​មិន​មែន​មាន​ន័យ​ថា​ស្អប់ ចំពោះ​ Atletico ឬក៏ Barcelona ឡើយ​ តែ​វា​ដូចគ្នា ​នឹង​ការ​សន្យា​របស់​ខ្ញុំ​កាល​ពី​​ថា មិន​ដឹក​នាំ​ Lazio និង Inter ដោយ​សារ​ ការ​គោរព​ចំពោះ​ក្លឹប​ចាស់ AC Milan។” Ancelotti ប្រាប់​ក្នុង​កិច្ច​សម្ភាសន៍​ដូច្នេះ៕

 

Ancelotti សន្យា​​ខ្លួន​ឯង​ មិន​ទៅ​ដឹក​នាំ​ Atletico និង Barcelona

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC