នាង Amber Heard ខឹង Depp យក​ប្រាក់​បង់​ឱ្យ​នាង​រឿង​លែងលះ​ទៅ​ឱ្យ​អង្គការ​សប្បុរសធម៌

នាង​Amber Heard មិន​ពេញចិត្ត​ចំពោះ​លោក  Johnny Depp ដែល​បង់ប្រាក់​ដល់​ផ្នែក​សប្បុរសធម៌​ដោយ​ផ្ទាល់​គឺជា​ប្រាក់​សម្រាប់​បង់​ឱ្យ​រូប​នាង​លើ​រឿង​ក្តី​លែងលះ​ដោយ​មិន​ឆ្លងកាត់​នាង ។ ធ្វើ​បែប​នោះ​សង្ស័យ​ថា​លោក​មាន​ចេតនា​ចង់ឱ្យ​ប្រាក់​បរិច្ចាគ​កាត់​បន្ថយពន្ធ ។

Amber Heard និង​Johnny Depp បាន​ព្រមព្រៀង​លើ​រឿង​ក្តី​លែងលះ​ដោយ​ភាគី​ខាង​ប្រុស​ត្រូវ​បង់ប្រាក់​ដល់​អតីត​ប្រពន្ធ​ចំនួន​៧​លាន​ដុល្លារ ហើយ​នាង​បញ្ជាក់​ថា នឹង​ប្រគល់​ប្រាក់​នោះ​ដល់​អង្គការ​សប្បុរសធម៌​ទាំងអស់​។ ទោះជា​យ៉ាងណា​ក្តី ស្រាប់តែ​មាន​ដំណឹង​ថា លោក Johny Depp បាន​បង់​នោះ​ដល់​អង្គការ​សប្បុរសធម៌​ដោយ​ផ្ទាល់​តាម​រយៈ​ឈ្មោះ Amber Heard ដោយ​មិន​បាន​ឆ្លងកាត់​នាង ។ ក្រុម​អ្នក​ច្បាប់​របស់​នាង​Amber Heard បញ្ជាក់​ថា ប្រសិនបើ​លោក​Depp ត្រូវការ​បរិច្ចាគ​ប្រាក់​ដល់​អង្គការ​សប្បុរសធម៌​ដោយ​ផ្ទាល់ និង​មិន​ឆ្លងកាត់  Heard គួរ​បរិច្ចាគ​ប្រាក់​ចំនួន​១៤​លាន​ដុល្លារ ក្រោយ​ពី​កាត់​ពន្ធ​រួច អាច​សម​ស្រប​នឹង​កិច្ចព្រមព្រៀង​ចាស់​ដែល​គេ​សន្យា​ថា នឹង​ផ្តល់​ប្រាក់​ឱ្យ​នាង  Heard ទាំងអស់​៧​លាន​ដុល្លារ ។

ចំណែក​អង្គការ​«ACLU» ដែល​បំពេញការងារ​គ្រប់គ្រង​អំពើ​របស់​ស្ត្រី​បាន​បញ្ជាក់​ថា ពួក​គេ​បាន​ទទួល​ប្រាក់​គ្រប់​ចំនួន​ពី​លោក​Depp ហើយ ចំណែក​នៅ​មន្ទីរពេទ្យ​តូច​មួយ​ក្នុង​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា​ក៏​បាន​ទទួល​ប្រាក់​មួយ​ផ្នែក​ដែរ ៕