សកម្មជន​ស្ត្រី​បឹងកក់​និង​ថ្មគោល​រួម​ទាំង​អ្នក​លក់​ប៉េងប៉ោង​សរុប​៩​នាក់​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន

សកម្មជន​ស្ត្រី​បឹងកក់ និង​សហគមន៍​ថ្មគោល រួម​ទាំង​អ្នក​លក់​ប៉េងប៉ោង​សរុប ៩​នាក់ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ដង្កោ ចាប់​ខ្លួន​យក​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៤ កញ្ញា ខណៈ​ពួក​គេ​រៀបចំ​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​ដោះលែង​អ្នកស្រី ទេព វន្នី និង​មន្ត្រី​សិទ្ធិ​មនុស្ស នៅ​ខាង​មុខ​ពន្ធនាគារ​ព្រៃ​ស «ម២»

សកម្មជន​បឹងកក់ កញ្ញា សុង ស្រីលាភ ប្រាប់​អាស៊ីសេរី ឲ្យ​ដឹង​ថា អ្នក​ទាំង ៩​នាក់​រួម​មាន សកម្មជន​ស្ត្រី​បឹងកក់ លោកស្រី ង៉ែត ឃុន ហៅ ម៉ាំមី សកម្មជន​ដីធ្លី​សហគមន៍​ថ្មគោល ៦​នាក់ និង​អ្នក​លក់​ប៉េងប៉ោង ព្រម​ទាំង​កូន ២​នាក់។

សូម​រង់ចាំ​តាមដាន​ព័ត៌មាន​បន្ថែម...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។