មុននេះ​បន្តិច​ ឃាត់ខ្លួនមនុស្ស៦នាក់​នៅខណ្ឌដង្កោ

រាជធានីភ្នំពេញ ៖​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកថា ​សកម្មជនដីធ្លី៦នាក់ ​បានត្រូវអាជ្ញាធរ​មូលដ្ឋានឃាត់ខ្លួន​ បន្ទាប់ពីពួកគេបានប៉ុនប៉ងទៅសួរសុខទុក្ខ និងទាមទារឲ្យដោះលែង លោកស្រី ទេព វ៉ាន្នី ដែលកំពុងជាប់ឃុំក្នុង​ពន្ឋនាគារ ​ម២ ​នៅព្រៃស ។

សេចក្តីរាយការណ៍បានបន្តថា​ ​នៅពេលនេះ​ ​សកម្មជនទំាង៦នាក់នោះ ​សមត្ថកិច្ចកំពុងសួរនាំ​នៅអធិការដ្ឋាន​នគរបាលខណ្ឌដង្កោ ខណៈមនុស្សប្រមាណ៥០នាក់​កំពុងតាមដាន​នៅមុខអធិការដ្ឋាន​នគរបាលខណ្ឌដង្កោ៕