តារាសម្តែងចិន វ៉ាង ប៉ាវឈាង សុំឱ្យអតីតភរិយា ប្រគល់កូនស្រីជាបន្ទាន់

6 Videos


កាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៦ បន្ទាប់ពីតារាសម្តែងចិនដីគោក លោក វ៉ាងប៉ាវឈាង បានបង្ហោះសារនៅក្នុងបណ្តាញ Weibo ដើម្បីសុំលែងលះជាមួយនឹងអតីតភរិយាអ្នកស្រី ម៉ា រ៉ុង រួចមកគឺរហូតមកទល់ពេលនេះលោកមិនដែលបានជួបមុខកូនប្រុសស្រីទាំង ២ នាក់ឡើយ ។
តារាសម្តែងចិន វ៉ាង ប៉ាវឈាង សុំឱ្យអតីតភរិយា ប្រគល់កូនស្រីជាបន្ទាន់
នៅក្នុងសំណុំរឿងក្តី ដែលមុននឹងតុលាការកាត់ក្តីនោះ លោក វ៉ាង បានសំណូមពរដល់តុលាការធ្វើយ៉ាងណាបង្ខំឲ្យអ្នកស្រី ម៉ា រ៉ុង ប្រគល់កូនប្រុសស្រីទាំង ២ នាក់ឱ្យលោក ព្រោះបវេសនកាលកាន់តែកៀកណាស់មកហើយ ដែលធ្វើឱ្យលោកបារម្ភ ពីការខកខានរៀនសូត្ររបស់កូនៗ ។
តារាសម្តែងចិន វ៉ាង ប៉ាវឈាង សុំឱ្យអតីតភរិយា ប្រគល់កូនស្រីជាបន្ទាន់
រឿងដោយឡែកមួយទៀត គឺកាលពីពេលថ្មីៗនេះតុលាការទីក្រុងប៉េកាំង បានបើកសាវនាការរឿងក្តីសុំលែងលះរបស់អ្នកស្រី យ៉ាង ហ៊ុយ ជាមួយនឹងលោក សុង ជា ដែលជាអតីតអ្នកចាត់ការទូទៅរបស់លោក វ៉ាង ប៉ាវឈាង ហើយដែលជាតួអង្គដ៏សំខាន់នៃការប្រេះឆារវាងប្តីប្រពន្ធលោក វ៉ាង ព្រោះលោក វ៉ាង បានចោទប្រពន្ធលោកថា លួចមានទំនាក់ទំនងស្នេហាជាមួយនឹងលោក សុង ជា ។ ចំណែកឯអ្នកស្រី យ៉ាង ហ៊ុយ ដែលជាភរិយារបស់លោក សុង ជា នោះក៏មិននៅស្ងៀមដែរដោយចោទប្តីថា ក្បត់ចិត្តប្រពន្ធលួចមានស្រីនៅក្រៅផ្ទះ ។
តារាសម្តែងចិន វ៉ាង ប៉ាវឈាង សុំឱ្យអតីតភរិយា ប្រគល់កូនស្រីជាបន្ទាន់
នៅក្នុងពាក្យសុំលែងលះគ្នានេះអ្នកស្រី យ៉ាង ហ៊ុយ បានសំណូមពរដល់តុលាការឱ្យជួយបង្កកប្រាក់ក្នុងធនាគាររបស់លោក សុង ជា ដែលមានចំនួនទឹកប្រាក់ ២,២៤ លានយន់ទៀតផង ប៉ុន្តែនៅក្នុងសំណុំរឿងសុំលែងលះគ្នានេះ គឺ ត្រូវបានលោក សុង ជា បដិសេធ ។ អ្នកស្រី យ៉ាង ហ៊ុយ បានបកស្រាយថា បើទោះជាភាគីម្ខាងទៀតមិនយល់ព្រមក្តី តែចំណងអាពាហ៍ពិពាហ៍ របស់ពួកយើងបានប្រេះស្រាំទៅហើយ ដូច្នេះពួកយើងមិនអាចរួមរស់ជាមួយគ្នាបានទៀតឡើយ ៕ គ ឡេង
តារាសម្តែងចិន វ៉ាង ប៉ាវឈាង សុំឱ្យអតីតភរិយា ប្រគល់កូនស្រីជាបន្ទាន់តារាសម្តែងចិន វ៉ាង ប៉ាវឈាង សុំឱ្យអតីតភរិយា ប្រគល់កូនស្រីជាបន្ទាន់តារាសម្តែងចិន វ៉ាង ប៉ាវឈាង សុំឱ្យអតីតភរិយា ប្រគល់កូនស្រីជាបន្ទាន់