យ៉ែម សំអូន៖ ហេតុអ្វីបែកគ្នាហើយ ក៏បងនៅតែនឹកដល់អូន (មានវីដេអូ)

6 Videos


នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១៦ នេះ យ៉ែម សំអូន បានចេញបទចម្រៀង Original Song មួយបទ ដែលមានចំនងជើងថា «ហេតុអ្វីបែកគ្នាហើយ ក៏បងនៅតែនឹកដល់អូន» ។ ចំណងជើងបទចម្រៀងនេះ ហាក់ស៊ីទៅនឹងរឿងពិត របស់លោក យ៉ែម សំអូន ។ ក្នុងនោះលោកបានអះអាងថា បទចម្រៀងថ្មីនេះជាស្នាដៃនិពន្ធទំនុកច្រៀងថ្មីដោយរូបលោកផ្ទាល់ ។

យ៉ែម សំអូន៖ ហេតុអ្វីបែកគ្នាហើយ ក៏បងនៅតែនឹកដល់អូន (មានវីដេអូ)

លោក យ៉ែម សំអូន បានសរសេរនៅក្នុងហ្វេសប៊ុកថា «ចំណងដៃស្វាគមន៍ខែថ្មី ០១-០៩-២០១៦ សម្រាប់ Fan ទាំងអស់គ្នា ។ ខ្ញុំមានបទចម្រៀងថ្មី ដែលជាស្នាដៃនិពន្ធទំនុកច្រៀងថ្មី ដោយខ្ញុំបាទផ្ទាល់និងនិពន្ធបទភ្លេងថ្មី ដែលជាបទ Original Song សង្ឃឹមថា Fan និង បងប្អូនទាំងអស់គ្នាជួយគាំទ្រនូវស្នាដៃរបស់កូនខ្មែរផង ហើយបទនេះនឹងចេញក្នុងពេលឆាប់ៗនេះ…» ។

យ៉ែម សំអូន៖ ហេតុអ្វីបែកគ្នាហើយ ក៏បងនៅតែនឹកដល់អូន (មានវីដេអូ)

អ្វីដែលគួរឱ្យកត់សំគាល់នោះ មានមិត្តភក្តិខ្លះបានសសេរនៅលើបណ្តាញសង្គមថា ចំនងជើងបទចម្រៀងថ្មីរបស់លោក យ៉ែម សំអូន ហាក់ស៊ីទៅនឹងសាច់រឿងពិតរបស់លោកផ្ទាល់ ។ យ៉ាងណាគេមិនទាន់ដឹង ថា បទចម្រៀង Original Song របស់តារាចម្រៀងពោះម៉ាយរូបនេះ ទទួលបានការគាំទ្រពីសំណាក់មហាជនឬយ៉ាងណានោះទេ ។ ក្នុងនោះក៏មានអ្នកខ្លះលើកឡើងថា បើដូចចំនងជើងបទចម្រៀងនេះ គេជឿថា ជីវិតប្តីប្រពន្ធរបស់ យ៉ែម សំអូន ប្រហែលជាអាចសង្ឃឹមជួបជុំគ្នាវិញ… ៕

ចេនី

យ៉ែម សំអូន៖ ហេតុអ្វីបែកគ្នាហើយ ក៏បងនៅតែនឹកដល់អូន (មានវីដេអូ)យ៉ែម សំអូន៖ ហេតុអ្វីបែកគ្នាហើយ ក៏បងនៅតែនឹកដល់អូន (មានវីដេអូ)យ៉ែម សំអូន៖ ហេតុអ្វីបែកគ្នាហើយ ក៏បងនៅតែនឹកដល់អូន (មានវីដេអូ)