ខ្សែបម្រើវ័យក្មេង Arsenal ម្នាក់ផ្ទេរទៅលេងនៅក្លិបអាល្លឺម៉ង់ Werder Bremen (មានវីដេអូ)

ក្លិបអាល្លឺម៉ង់ Werder Bremen បានចុះហត្ថលេខាជាមួយខ្សែបម្រើកណ្តាល Serge Gnabry ពីក្លិបអង់គ្លេស កាំភ្លើងធំ Arsenal ក្នុងតម្លៃខ្លួនមិនត្រូវបានឲ្យដឹង។

កីឡាករវ័យ ២១ឆ្នាំ គឺជាកីឡាករម្នាក់ដែលមានគ្រាប់បញ្ចូលទីច្រើនជាងគេ នៅក្នុង Olympic ស៊ុតបាន ៦គ្រាប់ ខណៈនាំជម្រើសជាតិអាល្លឺម៉ង់ ចាញ់ ម្ចាស់ផ្ទះប្រេស៊ីលវគ្គផ្តាច់ព្រ័ត្រ។

Serge

Gnabry បានផ្ទេរចូលនៅកាំភ្លើងធំនេះ កាលពីឆ្នាំ ២០១១ និងបានបង្ហាញខ្លួន ១៨ប្រកួត ស៊ុតបញ្ចូលទីបានតែមួយគ្រាប់។

ការរាយការណ៍កាលពីថ្ងៃអង្គារថា កីឡាកររូបនេះនឹងទៅលេងក្លិប Bayern Munich មុនពេលឲ្យខ្ចីជើងទៅ Bremen។ ប៉ុន្តែទោះជាយ៉ាងណា លោក Frank Baumann ប្រធានផ្នែកកីឡាករបានច្រានចោលចំពោះព័ត៌មានខាងលើ៕

សូមទស្សនាការលេងរបស់ Serge Gnabry នៅ Olympics 2016 និង ការលេងប្រចាំឆ្នាំ ២០១៥-2016 ខាងក្រោម៖

The post ខ្សែបម្រើវ័យក្មេង Arsenal ម្នាក់ផ្ទេរទៅលេងនៅក្លិបអាល្លឺម៉ង់ Werder Bremen (មានវីដេអូ) appeared first on CamboSport.