Wikfried Bony ចេញពី Man City ទៅ Stoke City (មានវីដេអូ)

ក្លិប Stoke City បានចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Wilfried Bony ក្នុងលក្ខខណ្ឌខ្ចីជើងរដូវកាលវែងពីក្លិប Manchester City។ កីឡាករកូឌីវ័រ វ័យ ២៧ឆ្នាំរូបនេះ បានចូលលេងតែ ១៥ប្រកួតប៉ុណ្ណោះ ចាប់តាំងពីចូលលេងនៅក្នុងក្លិប City ក្នុងតម្លៃខ្លួន ២៨លានផោនពីក្លិប Swansea កាលពីខែមករា ឆ្នាំ ២០១៥ ប៉ុន្តែមិនដែលបានបង្ហាញខ្លួន ក្រោមការដឹកនាំថ្មី របស់លោក Pep Guardiola។

Wilfried

Stoke City ក៏ទើបចុះហត្ថលេខាជាមួយខ្សែការពារសញ្ជាតិហូឡង់ Bruno Martins Indi វ័យ ២៤ឆ្នាំ ពីក្លិប Porto ក្នុងលក្ខខណ្ឌខ្ចីជើងដូចគ្នា ជាមួយនិងការចុះហត្ថលេខាជាអចិន្ត្រៃយ៍ផងដែរ។

Stoke ក៏ទើបទិញបានខ្សែការពារវ័យក្មេង វ័យ១៧ឆ្នាំ McJannett ពីក្លិប Luton ក្នុងតម្លៃខ្លួនមិនត្រូវបង្ហាញឲ្យដឹងផងដែរ៕

The post Wikfried Bony ចេញពី Man City ទៅ Stoke City (មានវីដេអូ) appeared first on CamboSport.