Messi ចាកចេញ​ពី​ជុំរុំ​ហ្វឹក​ហាត់​អាហ្សង់ទីន ទៅ Barcelona​ វិញ

Leo Messi បាន​ចាកចេញ​ពី​ជុំរុំ​ហ្វឹក​ហាត់​របស់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​បាសេឡូណា​ ប្រទេស​អេស្ប៉ាញ​វិញ​នៅ​ថ្ងៃ​អាទិត្យ​នេះ​។

 

 Messi ចាកចេញ​ពី​ជុំរុំ​ហ្វឹក​ហាត់​អាហ្សង់ទីន ទៅ Barcelona​ វិញMessi

 

ខ្សែ​ប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​មិន​បាន​ហ្វឹក​ហាត់​ជា​មួយ​ក្រុម​ទេ ដោយ​សារ​តែ​មាន​បញ្ហា​របួស​ក្រលៀន​ ហើយ​បាន​ចាកចេញ​ពី ជុំរុំ​ហ្វឹក​ហាត់​ភ្លាមៗ បន្ទាប់​ពី​ទទួល​ការ​អនុញ្ញាត​ពី​គ្រូ​បង្វឹក​លោក Edgardo Bauza។

 

ការ​ត្រឡប់​ទៅ​កាន់​ អេស្ប៉ាញ​វិញ​ព្រោះ​ម្ចាស់​អាវ​លេខ​១០ ក្រុម​ Barcelona រូប​នេះ​ត្រូវ​​ថត​ពិនិត្យ​មើល​របួស ហើយ​សម្រាក​ព្យាបាល​នៅ​ទីនោះ ធ្វើ​ឲ្យ​រូប​គេ​ខកខាន​លេង​ប្រកួត​ទី​២ របស់​ជម្រើស​ជាតិ​ទល់​នឹង​ វេណេហ្ស៊ុយអេឡា ហើយ​ក៏​ទំនង​មិន​បាន​លេង​ប្រកួត​នៅ​ La Liga ពេល​ប៉ះ Alaves សប្ដាហ៍​ក្រោយ​ផង​ដែរ៕

 

Messi ចាកចេញ​ពី​ជុំរុំ​ហ្វឹក​ហាត់​អាហ្សង់ទីន ទៅ Barcelona​ វិញ

 

ចុច​អាន៖ Messi ​ឈឺ​ក្រលៀន ​អត់​អាច​ជួយ​អាហ្សង់ទីន ​ប៉ះ​វេណេហ្ស៊ុយអេឡា​ទេ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Sport English