ក្នុង​ចំណោម​ភាព​យន្តទាំង​អស់​ រឿង​​ណា​ដែល​ យូណា​ សម្តែង​ល្អ​មើល​ជាង​គេ​?

“យូណា Im Yoona” គឺជាតារាចម្រៀង និងជាតារាសម្តែងដែលកើតនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៩០ សព្វថ្ងៃនេះនាងមានវ័យ ២៩ ឆ្នាំហើយ។ នាងគឺជាសមាជិកម្នាក់របស់ក្រុមចម្រៀង “ហ្គឺលជែនណឺរេហ្សឹន Girl’s Generation” និងបានចូលរួមសម្តែងក្នុងភាពយន្តភាគទូរទស្សន៍ជាច្រើន។ នាងបានចាប់យកអាជីពជាតារាសម្តែងតាំងពីឆ្នាំ ២០០៧ មកម្ល៉េះ។

ក្នុង​ចំណោម​ភាព​យន្តទាំង​អស់​ រឿង​​ណា​ដែល​ យូណា​ សម្តែង​ល្អ​មើល​ជាង​គេ​?

នាងមិនត្រឹមតែចម្រៀងពីរោះប៉ុណ្ណោះទេ តែនាងក៏មានទេពកោសល្យសម្តែងផងដែរ។ សឹងគ្រប់រឿងដែលនាងបានសម្តែងតែតែងទទួលបាននូវការគាំទ្រពីសំណាក់ទស្សនិកជន។ ថ្ងៃនេះមហាមាសសូមលើកយករឿងទាំងប៉ុន្មានដែលនាងបានសម្តែងដើម្បីសុំការវាយតម្លៃពីប្រិយមិត្តថាតើរឿងមួយណាដែលល្បីថានាងសម្តែងល្អមើលជាងគេ។ តោះទៅមើលទាំងអស់គ្នា!

ក្នុង​ចំណោម​ភាព​យន្តទាំង​អស់​ រឿង​​ណា​ដែល​ យូណា​ សម្តែង​ល្អ​មើល​ជាង​គេ​?

១. រឿងភាគទូរទស្សន៍ដែលនាងបានសម្តែងមុនគេមានចំណងជើងថា “ធូ អៅស៏ អ៊ីន ឌឺ នាញ អ៊ីននីង Two Outs in the Ninth Inning“។ នាងបានសម្តែងជាតួរងជាតួអង្គ “ស៊ីន ជូយ៉ុង Shin Joo-young”។ រឿងនេះបានចាក់ផ្សាយដំបូងនៅថ្ងៃទី១៤ ខែកក្កដា ដល់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០០៧ តាមរយៈកញ្ចក់ទូរទស្សន៍ “អឹមប៊ីស៊ី MBC” ។

២. រឿងភាគទូរទស្សន៍ “ខេប៊ីអែសធូ KBS2″ ដែលបានចាក់បញ្ចាំងនៅថ្ងៃទី៥ ខែវិច្ឆិកា ដល់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០០៨។ នាងបានសម្តែងក្នុងក្រុមស្រីស្រស់ដែលមកពីតំបន់  “ភូ ហ្គានដុង Bulgwang-dong”។

៣. នាងបានសម្តែងជាតួអង្គ “មីអេ Mi-ae” ក្នុងរឿង “វ៉រមិន អោហ្វ ម៉ាចឡែស ប្យូធី ផាក ជុង ឃឹងកាងWoman of Matchless Beauty, Park Jung-geum” ដែលបានចាក់ផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍ “អឹមប៊ីស៊ី MBC” នៅថ្ងៃទី២ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០០៨។

៤. នាងបានសម្តែងជាតួឯកស្រីក្នុងរឿង “យូ អា ម៉ាយ ដេស្ទីនី You Are My Destiny” ជាតួអង្គ “ចាង សែ យ៉ុក Jang Sae-byuk” ដែលបានចាក់ផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍ “ខេប៊ីអែសវ័ន KBS1″ នៅថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០០៩។

៥. នាងបានសម្តែងជាតួឯកស្រីក្នុងរឿង “ស៊ីនឌឺរីឡា មែន Cinderella Man” ជាតួអង្គ “សូ យូជីន Seo Yoo-jin” ដែលបានចាក់ផ្សាយនៅថ្ងៃទី១៥ ខែមេសា ដល់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៩។

៦. នាងបានសម្តែងជាតួឯកស្រីក្នុងរឿង “ឡាហ្វ រ៉េន Love Rain” ជាតួអង្គ “គីម យ៉ុនហ៊ី Kim Yoon-hee” ដែលបានចាក់ផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍ “ខេប៊ីអែសធូ KBS2″ នៅថ្ងៃទី២៦ ខែមីនា ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១២។

៧. នាងបានសម្តែងជាតួឯកស្រីក្នុងរឿង “ប្រែម មីនីសស្ទើរ អែន អាយ Prime Minister and I” ជាតួអង្គ “ណាម ថាចុង Nam Da-jung“ ដែលបានចាក់ផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍ “ខេប៊ីអែសធូ KBS2″ នៅថ្ងៃទី៩ ខែធ្នូ ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៤។  

៨. នាងបានសម្តែងជាតួឯកស្រីក្នុងរឿង “អធិរាជសង្រ្គាម ចាវ យីន God of War, Zhao Yun” ជាតួអង្គ “ជៀហ៊ូវ ជីងយី Xiahou Qing Yi” និង “ម៉ា វៃរ៉ូវ Ma Yu Rou” ដែលបានចាក់ផ្សាយនៅថ្ងៃទី៣ ខែមេសា ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦។ 

បច្ចុប្បន្ននេះ យូណា កំពុងតែសម្តែងក្នុងរឿងថ្មីមួយទៀតដែលមានចំណងជើងថា “ឌឺខេធូ The K2″ ។ ខ្សែភាពយន្តនេះគ្រោងនឹងចាក់បញ្ចាំងនាថ្ងៃទី២៣ ខែកញ្ញា ខាងមុខនេះហើយ។ ចាំមើលថាតើរឿងថ្មីនេះនឹងល្អមើលជាងគេ ឬក៏យ៉ាងណា។ កុំភ្លេចតាមដានទាំងអស់គ្នា និងជួយវាយតម្លៃផងប្រិយមិត្ត!

ប្រភព៖ មហាមាស Youtube wikigoogle

  • ក្នុង​ចំណោម​ភាព​យន្តទាំង​អស់​ រឿង​​ណា​ដែល​ យូណា​ សម្តែង​ល្អ​មើល​ជាង​គេ​?已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/09/04  Category:វីដេអូ
Tags: