Sandara៖ “BIGBANG ជា​ក្រុម​ចម្រៀង​បុរស​ល្អ​ជាង​គេ​លើ​លោក”

ក្នុង​កម្មវិធី​មួយ​នៃ​ប្រទេស​ហ្វីលីពីន Sandara Park សមាជិក​ក្រុម 2NE1 បាន​និយាយ​សរសើរ​ទៅ​​ក្រុម BIGBANG ដែល​ស្ថិត​ក្រោម​ដំបូល​ផលិតកម្ម YG តែ​មួយ​ថា ជា​ក្រុម​ចម្រៀង​បុរស​ល្អ​ជាង​គេ​លើ​លោក។ ​​

 

Sandara៖ “BIGBANG ជា​ក្រុម​ចម្រៀង​បុរស​ល្អ​ជាង​គេ​លើ​លោក”

 

Sandara វ័យ​៣១​ឆ្នាំ​បាន​ទៅ​ដល់​ប្រទេស​ហ្វីលីពីន​ ដើម្បី​ត្រៀម​ធ្វើ​ជា​គណៈកម្មការ​​កម្មវិធី​ប្រឡង​ចម្រៀង​ដែល​ជិត​ចាប់​ផ្ដើម​ក្នុង​ពេល​ឆាប់ៗ។ ខណៈ​ស្ថិត​នៅ​ហ្វីលីពីន នា​​ង​បាន​ធ្វើ​ជា​ភ្ញៀវកិត្តិយស​​ចូលរួម​កម្មវិធី​ជជែក​កម្សាន្ត​ “Tonight With Boy Abunda” ខណៈ​នាង​ត្រូវ​ឆ្លើយ​ចម្លើយ​ឲ្យ​រហ័ស​តាម​ពិធី​ករ​សួរ។

 

ក្នុង​វគ្គ  “Fast Talk”  ពិធី​ករ​សួរ​បាន​សួរ​ទៅ​ Sandara ថា​៖”តើ​ក្រុម​ចម្រៀង​បុរស​ណា​ល្អ​ជាង​គេ​លើ​លោក?”។ Dara ឆ្លើយ​ភ្លាម​ៗ​ថា “BIGBANG”។ សម្រាប់​ចម្លើយ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ជា​ខ្លាំង សម្រាប់​ការ​សរសើរ​ក្រុម​ចម្រៀង​ក្នុង​ផលិតកម្ម​តែ​មួយ​ដូច​នេះ៕

 

Sandara៖ “BIGBANG ជា​ក្រុម​ចម្រៀង​បុរស​ល្អ​ជាង​គេ​លើ​លោក”

 

ចុចអាន៖ Sandara Park៖ “ខ្ញុំ​គ្មាន​ល្បី​អ្វី​ទេ​ពេល​នៅ​ហ្វីលីពីន​”

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ koreaboo