មេ​បញ្ជាការ​កងទ័ព​ចេញ​បញ្ជា​ឲ្យ​កង​អង្គរក្ស​ការពារ​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ

អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​ចេញ​បទបញ្ជា​ចំនួន​២ គឺ​ការពារ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រុម​គ្រួសារ​ឲ្យ​ខាង​តែ​បាន ការពារ​រដ្ឋធម្មនុញ្ញ និង​ការពារ​ទប់ស្កាត់​មិន​ឲ្យ​កើត​មាន​បដិវត្ត​ពណ៌។

កង​អង្គរក្ស ២០១៦ ៨៥៥
ពិធី​រំឭក​ខួប​លើក​ទី​៨ នៃ​ប្រកាស​បង្កើត​បញ្ជា​ការដ្ឋាន​អង្គរក្ស ធ្វើ​នៅ​ក្នុង​ទី​បញ្ជា​ការដ្ឋាន​កង​អង្គរក្ស នៅ​ទួល​ក្រសាំង ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Cheu Sideth

អគ្គ​មេ​បញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ លោក ប៉ុល សារឿន បាន​ចេញ​បទបញ្ជា​បែប​នេះ​នៅ​ក្នុង​ពិធី​រំឭក​ខួប​លើក​ទី​៨ នៃ​ប្រកាស​បង្កើត​បញ្ជា​ការដ្ឋាន​អង្គរក្ស។

ពិធី​រំឭក​ខួប​នេះ​ធ្វើ​នៅ​ក្នុង​ទី​បញ្ជា​ការដ្ឋាន​កង​អង្គរក្ស នៅ​ទួល​ក្រសាំង ក្រុង​តាខ្មៅ មាន​បង្ហាញ​ផែន​ព្យុហយាត្រា​របស់​កងកម្លាំង​អង្គរក្ស មធ្យោបាយ​ដឹក​ជញ្ជូន សព្វាវុធ និង​សម្ភារៈ​សឹក​ជាច្រើន។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។