សាកល្បងរូបមន្ត «រំលាយខ្លាញ់» បែបធម្មជាតិ

6 Videos


ការបញ្ចុះទម្ងន់តាមបែបតមអាហារ ពិតជាមានប្រសិទ្ធភាពមែន ប៉ុន្តែប្រាកដជាចំណាយពេលយូរបន្តិចទើបអាចសង្កេតដឹងពីលទ្ធផល ។

តើអ្នកពិតជាចង់បញ្ចុះទម្ងន់បានក្នុងរយៈពេលខ្លី និងមិនប៉ះពាល់ដល់សុខភាពណាស់មែនទេ ? វិធីខាងក្រោមនេះ ផ្សំឡើងពីគ្រឿងផ្សំធម្មជាតិ និងមិនប៉ះពាល់ដល់សុខភាពទេ ថែមទាំងជួយដល់ការធ្វើមេតាបូលីស បំបាត់ចំណង់អាហារ និងជំរុញឱ្យរាងកាយបញ្ចេញចោលជាតិខ្លាញ់ពីអាហារដែលអ្នកបានទទួលទានទៀតផង ។

គ្រឿងផ្សំ ៖
– ទឹកក្រូចឆ្មារ
– ជីវ៉ាន់ស៊ុយ
– ម្សៅឈើអែម
– ទឹកខ្មេះ
– ទឹកឃ្មុំ ឬ ទឹកខ្ញី ១ ស្លាបព្រាកាហ្វេ

វិធីធ្វើ ៖ គ្រាន់តែដាក់គ្រឿងផ្សំទាំងអស់ក្រឡុកក្នុងម៉ាស៊ីនកិនផ្លែឈើជាការស្រេច ។

ចំណាំ ៖ រូបមន្តនេះគួរធ្វើសម្រាប់ទទួលទាននៅពេលយប់មុនចូលគេងជារៀងរាល់ថ្ងៃជាប់ៗគ្នា ២សប្តាហ៍ នោះអ្នកទទួលបានលទ្ធផលជាទីគាប់ចិត្ត ៕

លក្ខិណា