គ្រាន់តែ ភ្ជាប់ពាក្យ Noey Chotika រៀបចំម្លឹងៗទៅហើយ ចុះទម្រាំពិធីរៀបការទៀត ដឹងយ៉ាងណាទៅ?

ថៃ៖ កាលពីម្សិលមិញនេះ តារាស្រីថៃ Noey Chotika បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយនឹងលោក Arm Maneechay ដែលស្រលាញ់គ្នាជាង ៦ឆ្នាំ យ៉ាងអធិកអធមនៅសណ្ឋាគារ Plaza Athenee Bangkok ។

នៅក្នុងពិធីភ្ជាប់ពាក្យរបស់តារាស្រីរូបនេះ បានរៀបចំឡើងទៅតាមប្រពៃណីទាំងអស់ ដោយមិនរំលងពិធីណាមួយឡើយ តាំងពីហែរជំនូន ក្រាបផ្ទឹម បំពាក់ចិញ្ចៀនពេជ្រ៥ការ៉ាត់ និងពិធីស្រោចទឹកខ្យង ឲ្យកូនក្រមុំកូនកំលោះជាដើម។ 

អ្វីដែលអស្ចារ្យជាងនេះទៀ់ត គូដណ្តឹងរបស់នាង ហាក់ដូចជាមិនខ្លាចញញើតក្នុងការចំណាយ លើថ្លៃរៀបចំ និងគ្រឿងលម្អនានា ក្នុងពិធីភ្ជាប់ពាក្យឡើយ ដែលធ្វើឲ្យទិដ្ឋភាពទាំងមូល ស្រស់ស្អាតយ៉ាងខ្លាំង ពោរពេញទៅដោយផ្ការំយោលធ្លាក់ពាសពេញ ដូចជារឿងព្រេងនិទាន។ ហើយក្នុងនោះដែរ ក៏មានអ្នកគាំទ្រជាច្រើននាក់ បានបញ្ចេញយោបល់ថា ពិធីភ្ជាប់ពាក្យរបស់នាងប៉ុណ្ណឹងហើយ ចុះទម្រាំងពិធីរៀបការទៀតនោះ ដឹងអស្ចារ្យប៉ុណ្ណាទៅ។

ចំពោះពិធីមង្គលការរបស់នាង Noey នឹងប្រារព្ធធ្វើឡើង នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៦ ខាងមុខនេះ ដែលនាងប្រហែលរៀបចំមិនឲ្យចាញ់តារាស្រីថៃមុនៗប៉ុន្មាននោះទេ៕

តោះមើលរូបថតស្អាតៗក្នុងពិធីភ្ជាប់ពាក្យរបស់នាងNoey ទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា នាង Noey ត្រូវបានគេដឹងពីតម្លៃរ៉ូបរបស់នាង ដែលមានតម្លៃថ្លៃ គ្រាន់តែជួលស្លៀកមួយភ្លេត ក្នុងកម្មវិធីលាភាពនៅលីវ។

ក្រោយពីសារព័ត៌មានថៃជាច្រើន បានចុះផ្សាយយ៉ាងព្រោងព្រាត ពីតារាស្រីថៃ Noey Chotika ត្រូវបានមិត្តភក្តិធ្វើពិធីលាភាពនៅលីវរួចមក គេក៏បានដឹងពីតម្លៃជួលរ៉ូបរបស់នាងផងដែរ ដែលមានតម្លៃហួសពីការស្មាន។

ចំពោះម៉ូតរ៉ូបវែងអូសដី ជាមួយនឹងដៃប៉ោងស្មាពណ៌ស ដូចព្រះនាង ដែលនាងបានស្លៀកក្នុងកម្មវិធីនោះ ជាប្រភេទក្រណាត់សូត្រមកពីបារាំង ហើយក៏ត្រូវបានគេដឹងថា គ្រាន់តែជួលម្តងមានតម្លៃទៅដល់ ៦,៥០០បាត (ប្រមាណ ១៨៧ដុល្លារ) បូកទាំងថ្លៃជួលគេមកផាត់មុខឲ្យអស់៥០០បាតទៀត ដូច្នេះមួយតួខ្លួនរបស់នាង ត្រូវចំណាយ៧០០០បាត (ប្រមាណ ២០០ដុល្លារ) នេះគ្រាន់តែជួលរ៉ូបពាក់មួយភ្លេតតែប៉ុណ្ណោះ។

ក្រោយពីសារព័ត៌មានថៃជាច្រើន បានចុះផ្សាយយ៉ាងព្រោងព្រាត ពីតារាស្រីថៃ Noey Chotika ត្រូវបានមិត្តភក្តិធ្វើពិធីលាភាពនៅលីវរួចមក ថ្មីៗនេះគេក៏បានដឹងពីតម្លៃជួលរ៉ូបរបស់នាងផងដែរ ដែលមានតម្លៃហួសពីការស្មាន។

ចំពោះម៉ូតរ៉ូបវែងអូសដី ជាមួយនឹងដៃប៉ោងស្មាពណ៌ស ដូចព្រះនាង ដែលនាងបានស្លៀកក្នុងកម្មវិធីនោះ ជាប្រភេទក្រណាត់សូត្រមកពីបារាំង ហើយក៏ត្រូវបានគេដឹងថា គ្រាន់តែជួលម្តងមានតម្លៃទៅដល់ ៦,៥០០បាត (ប្រមាណ ១៨៧ដុល្លារ) បូកទាំងថ្លៃជួលគេមកផាត់មុខឲ្យអស់៥០០បាតទៀត ដូច្នេះមួយតួខ្លួនរបស់នាង ត្រូវចំណាយ៧០០០បាត (ប្រមាណ ២០០ដុល្លារ) នេះគ្រាន់តែជួលរ៉ូបពាក់មួយភ្លេតតែប៉ុណ្ណោះ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload