រន្ធត់ ! បែកក្បាល​បាក់​ក​ស្លាប់​យ៉ាង​អាណោចអាធ័ម

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​បែកក្បាល​និង​បាក់​ក​ស្លាប់​យ៉ាង​អាណោចអាធ័ម​បន្ទាប់​ពី​បើក​ម៉ូតូ​គេច​ពី​រ៉ឺ​ម៉ូតូ​រួច​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​២៨៩ មុខ​វិទ្យាស្ថាន​ជាតិ​សុខភាព​សារ​ធារ​ណៈ (Paster) សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ។

ប្រភព​ព័ត៌មាន​ជុំវិញ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ 1F-5141 តែ​ម្នាក់ឯង​ក្នុង​ល្បឿន​លឿន​តាម​បណ្តោយ​ផ្លូវ​លេខ​២៨៦ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​ស្តុ​ប​ផ្លូវ​លេខ​២៨៩​កែង​ផ្លូវ​លេខ​៥៦៦ ស្រាប់តែ​មាន​រ៉ឺ​ម៉ក​ម៉ូតូ​បើក​ចេញពី​ផ្លូវ​លេខ​៥៦៦ ឡើង​មក​ផ្លូវ​លេខ​២៨៩ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ប្រឹង​គេច​ពី​រ៉ឺ​ម៉ក​ម៉ូតូ​ទៅ​ខាងឆ្វេង​ដៃ ក៏​ជ្រុល​ទៅ​បុក​នឹង​ក្បាល​នាគ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ដួល​បោក​នឹង​ថ្នល់​ខ្ទាត​ជាង​២០​ម៉ែត្រ​បែកក្បាល​បាក់​ក​ស្លាប់​ភ្លាម រីឯ​ម៉ូតូ​វិញ​ខ្ទាត​ឆ្ងាយ​ពី​ជន​រង​គ្រោះ​ទៅ​លើ​ខឿន​ការ៉ូឡា​រង​ការ​ខូ​ត​ខាត​យ៉ាងដំណំ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​ពិនិត្យ​មើល និង​ឆែក​រក​ឃើញ​អត្តសញ្ញាណ​ឈ្មោះ ណាំ ឈាង​លី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ភូមិ​តាំងគោក ឃុំ​សូ​យោង ស្រុក​បារាយណ៍ ខេត្ត​កំ​ពង​ធំ និង​មាន​កាត​ធនាគារ ប័ណ្ណធានា​រ៉ាប់រង​ផង​ដែរ ។ ចំណែក​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​ត្រូវ​ជន​ឆ្លៀតឱកាស​យក​បាត់ ។

ក្រោយ​ពេលធ្វើការ​វាស់វែង និង​ពិនិត្យ​រួច សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​បាន​រៀបចំ​ដឹក​យក​ទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា ដើម្បី​រង់ចាំ​សាច់ញាតិ​សព​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ខណ្ឌទួលគោក ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើមុន បណ្តាលអោយម្នាក់ជាអ្នកឌុបបោកក្បាលស្លាប់ និងរងរបួសធ្ងន់ ២នាក់ កាលម៉ោង​ ២៖៣០នាទី​ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកក្តដា​ ឆ្នាំ២០១៦​ តាម បណ្តោយផ្លូវវេងស្រេងនៅចំណុចជិតផ្សារឯករាជ្យ៣ ស្ថិតនៅក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមាន ជ័យខណ្ឌមានជ័យ។  

បើតាមន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា​ ជនរងគ្រោះដែលស្លាប់មានឈ្មោះ​ អាង វ៉ា ភេទប្រុស អាយុជាង ២០ឆ្នាំ មានស្រុកកំណើតនៅភូមិកំសោមអក ឃុំកំសោមអក ស្រុកកំពុងត្របែក ខេត្តស្វាយរៀង ។ មន្ត្រីសមត្ថកិច្ចបានបន្តថា​ មុនពេលកើតហេតុគេបានឃើញបុរស​ ៣នាក់​ ស្រវឹងស្រាជិះម៉ូតូម៉ាក ហុងដាសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AO-7254 បើកបរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិចក្នុងស្ថានភាពស្រវឹងស្រា ហើយបើកក្នុងល្បឿនយ៉ាងលឿន ខណៈពេលបើក មកដល់ចំណុចកើតហេតុគេបានឃើញបុរស៣នាក់ ខាងលើវ៉ារថយន្តកុងទ័រនឺដែលបើកបរស្របទិសគ្នា ប៉ុន្តែជនរងគ្រោះវ៉ាអត់ផុតក៏ជ្រុលទៅបុកឃឿន ពុះចែកទ្រូងផ្លូវបណ្តាលអោយអ្នកទាំង៣នាក់ អូសជិត៥០ម៉ែត្រ ចំណែកអ្នកឌុបវិញបោកក្បាលស្លាប់នៅនឹងឃឿន ពុះចែកទ្រូងផ្លូវរីឯ២នាក់ទៀត រងរបួសធ្ងន់ ចំណែកឯម៉ូតូជនរងគ្រោះវិញមិនមានខូចខាតអីធ្ងន់ធ្ងរនោះឡើយ។

សូមបញ្ជាក់ថា​ ក្រោយពេលកើតហេតុរថយន្តសង្គ្រោះរបស់គ្លីនិកឯកជន ដឹកទៅសង្គ្រោះ ដោយសារតែ សភាពធ្ងន់ធ្ងរពេកក៏បញ្ចូនបន្តទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ចំណែកឯម៉ូតូជនរងគ្រោះវិញ ត្រូវបាន សមត្ថកិច្ចយក​ទៅ​រក្សាទុកអោយនៅអធិការដ្ឋានខណ្ឌមានជ័យ​ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រន្ធត់ ! បែកក្បាល​បាក់​ក​ស្លាប់​យ៉ាង​អាណោចអាធ័ម

រន្ធត់ ! បែកក្បាល​បាក់​ក​ស្លាប់​យ៉ាង​អាណោចអាធ័ម

រន្ធត់ ! បែកក្បាល​បាក់​ក​ស្លាប់​យ៉ាង​អាណោចអាធ័ម

រន្ធត់ ! បែកក្បាល​បាក់​ក​ស្លាប់​យ៉ាង​អាណោចអាធ័ម

រន្ធត់ ! បែកក្បាល​បាក់​ក​ស្លាប់​យ៉ាង​អាណោចអាធ័ម

រន្ធត់ ! បែកក្បាល​បាក់​ក​ស្លាប់​យ៉ាង​អាណោចអាធ័ម

រន្ធត់ ! បែកក្បាល​បាក់​ក​ស្លាប់​យ៉ាង​អាណោចអាធ័ម

រន្ធត់ ! បែកក្បាល​បាក់​ក​ស្លាប់​យ៉ាង​អាណោចអាធ័ម