ប្រជានេសាទខេត្តកំពង់ធំ៖ មានឈ្មួញទិញកូនត្រីល្អិតៗ ជាច្រើនតោនក្នុងមួយថ្ងៃៗ ដែល​នាំ​ឲ្យ​មាន​បទ​ល្មើស​នៅ​បន្ត​កើត​មាន​ឡើង

(កំពង់ធំ)៖ កូនត្រីល្អិតៗគ្រប់ប្រភេទ ភាគច្រើន គឺជាកូនត្រីប្រាប្រមាណ៨០% កំពុងតែចរាចរណ៍នៅលើទីផ្សារយ៉ាងខ្លាំង នៅក្នុងទឹកដីខេត្តកំពង់ធំ ដែលក្រុមឈ្មួញឈរចាំទិញ នៅតាមមាត់ទឹកស្ទឹង និងទិញតាមទូកកាណូត ក្នុងស្រុកចំនួន៥ ជាប់បឹងទន្លេសាប រាប់ តោនក្នុងមួយថ្ងៃៗ ដើម្បីយកទៅលក់ចែកចាយបន្ត ធ្វើជាចំណីត្រីឆ្ដោរចិញ្ចឹមតាមបែរក្នុងខេត្ត។

ប្រជានេសាទក្នុងខេត្តកំពង់ធំ បានឲ្យដឹងថា ក្រុមឈ្មួញទាំងនេះ ដឹកតាមម៉ូតូធ្វើចំណីសត្វទារចិញ្ចឹមក្នុងស្រុក និងដឹកតាមកាណូតយកទៅចែកចាយ ធ្វើជាចំណីត្រីឆ្ដោរចិញ្ចឹមតាមស្រះ នៅស្រុកនានាក្នុងខេត្ត បានយ៉ាងអានាធិបតេយ្យ គ្មានការទប់ស្កាត់ពីមន្ត្រីជំនាញរដ្ឋបាលជលផលនោះឡើយ។ 

ប្រជានេសាទជាលក្ខណៈគ្រួសារ តាមដងស្ទឹងចំនួន៥ដូចជា៖ ស្ទឹងជីនិត ស្ទឹងតាំងក្រសាំង ស្ទឹងសែន ស្ទឹងព្រៃប្រស់ និងស្ទឹងស្ទោង បាននិយាយថា «កូនត្រីល្អិតៗបានមកពីការនេសាទ បទល្មើស(ស្បៃមុង) បទល្មើស (លបណរ៉ាវ) ក្រឡាញឹក ដែលជនល្មើសធ្វើការនេសាទគ្រប់ទីកន្លែង ក្នុងខេត្តកំពង់ធំ ហើយបទល្មើសស្បៃមុង បានកើតច្រើនជាងគេ គឺខេត្តកំពង់ធំនេះតែម្តង»។

ក្រុមប្រជានេសាទទាំងនេះ បានបន្តទៀតថា រយះពេលជាងមួយខែមកហើយ ដែលពួកគាត់សង្កេតឃើញ មានឈ្មួញប្រមូលទិញកូនត្រីល្អិតៗ ភាគច្រើនជាកូនត្រីប្រា ដែលជនល្មើសនេសាទ នៅស្រុក សន្ទុក និងស្រុកកំពង់ស្វាយខេត្តកំពង់ធំ ដោយដឹកយកទៅលក់នៅផ្សារមាត់ទឹក និងយកទៅលក់បន្តធ្វើជាចំណីត្រីឆ្ដោរចិញ្ចឹមក្នុងមួយថ្ងៃៗ មិនក្រោមពី២ទៅ៣តោននោះទេ ហើយពួកគាត់ មិនដែល ឃើញមន្ត្រីជំនាញចុះបង្ក្រាបឡើយ។

ប្រជានេសាទ បានទទូចឲ្យថ្នាកដឹកនាំខេត្ត ជាពិសេសមន្រ្តីរដ្ឋបាលជលខេត្តកំពង់ធំ ធ្វើការចុះបង្ក្រាបបទល្មើសនេសាទជាបន្តបន្ទាប់ នៅក្នុងដែនទឹករបស់ខ្លួន កុំបណ្តែតបណ្តោយឲ្យកើតមានយ៉ាងដូច្នេះតទៅទៀត។

យ៉ាងណាក៏ដោយអង្គភាព Fresh News មិនទាន់អាចសុំការបកស្រាយពីនាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ធំបាននៅឡើយទេ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦នេះ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  មួយចំនួនត្រូវថ្នាំសណ្តំ ជាក់ជាមិនខាន នៅក្នុងជួរមន្ត្រីមួយចំនួន។ ទីតាំងស្រះចិញ្ចឹម កូនត្រីឆ្តោដ៏ធំសម្បើមនេះ មានចំនួន៦ស្រះ មានទំហំដីប្រមាណ ជា៥ហិចតា ដែលជាកម្មសិទ្ធរបស់ឈ្មួញ សំបូរខ្លាញ់ម្នាក់ឈ្មោះ ង្វៀង យ៉ាំងវ៉ើក ជាជនជាតិវៀតណាម មានទីលំនៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

បើតាមប្រភពពីតំបន់ មាត់ទឹកបឹងទន្លេសាប បានឲ្យដឹងថា ក្រុមអ្នកចិញ្ចឹមត្រីឆ្ដោ ត្រីរ៉ស់បានសំរុកប្រមូល ទិញត្រីពីការនេសាទ រាប់សិបតោនក្នុង១ថ្ងៃៗ សំរាប់ផ្គត់ផ្គង់ដល់ កូនត្រីឆ្ដោរបស់គេ ឲ្យឆាប់ធំធាត់ ដើម្បីប្រមូលផល បើទោះជាមានការបង់ លុយកាក់យ៉ាង សន្ធឹកសន្ធាប់អស់ មួយចំនួនជូនថ្នាក់លើ យ៉ាងណាក៏ដោយ ក៏ការចិញ្ចឹមត្រីនេះ មិនបង់ខាតនោះទេ ព្រោះករណីចិញ្ចឹមត្រី មិនត្រូវបាន សមត្ថកិច្ចណាម្នាក់ចុះ បង្ក្រាបឬចាប់ឡើយ ដោយគ្រាន់តែឲ្យជា កាដូធំមួយឲ្យពួកគេ ក៏ត្រឡប់ទៅវិញបាត់អស់។ សេចក្ដីរាយការណ៍ដដែល បានបន្ដឲ្យដឹងទៀតថា គេតែងតែនិយមចិញ្ចឹមត្រីឆ្ដោ ដែលទទួលបានផលច្រើន គឺនៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប និងឃុំកំពង់ឃ្លាំង ក្នុងស្រុកសូទ្រិគម ឃុំអន្លង់សំណរ ក្នុងស្រុកជីក្រែង គេចិញ្ចឹមដាក់បែរ ឬដាក់ក្រោមផ្ទះ បណ្ដែតទឹក ។ ចំណែកនៅសង្កាត់សៀមរាប និងសង្កាត់ស្វាយដង្គំ គេចិញ្ចឹមតាមរបៀប ជីកស្រះធំៗដាក់កូនត្រី រាប់សិបម៉ឺនក្បាល ដោយយកត្រីមកពី ធ្វើនេសាទជាចំណី ដល់កូនត្រីឆ្តោ ដើម្បីឲ្យឆាប់ធំធាត់ ។

ប្រភពពីប្រជាពលរដ្ឋ ធ្លាប់ចិញ្ចឹមត្រីនោះ បាននិយាយថា សំរាប់ពួកគាត់ក្រីក្រ មិនអាចមានលទ្ធភាព ចិញ្ចឹមត្រីឆ្ដោបានទេ ព្រោះអីណាមួយរកលុយ សំរាប់ទិញចំនីត្រី ហើយរកលុយបង់ ឲ្យសមត្ថកិច្ច ទើបអាចបន្ដរករបរនេះបាន បើមិនដូច្នេះទេ ប្រាកដជាត្រូវ គេចាប់ចងអស់ជាមិនខាន ។ ប្រភពដដែល បានបន្ដឲ្យដឹងទៀតថា ក្រុមអ្នកចិញ្ចឹមត្រីឆ្ដោ ខ្នាតធំៗនៅសៀមរាប ភាគច្រើនជា ជនជាតិវៀតណាម ដែលមកប្រកបរបរនេះ ជាយូរយាណាស់ មកហើយ។

ទាក់ទិនទៅនឹងករណី ខាងលើនេះដែរ នាយខ័ណ្ឌរដ្ឋបាល ជលផលខេត្តសៀមរាប លោក ព្រិន្ទ សាវិន មិនអាចទាក់ទង សុំការពន្យល់ពី លោកបានទេ កាលពីថ្ងៃទី២៨ ខែតុលា នេះដោយហៅទូរស័ព្ទ ទៅលោកជាច្រើនដង តែគ្មានអ្នកលើក ។ ចំណែកលោក លឿន សេង ហួរ នាយសង្កាត់រដ្ឋបាល ជលផលផ្សារលើ បានប្រាប់កោះសន្តិភាព ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី២៨ ខែតុលា ថា ករណីការចិញ្ចឹម កូនត្រីឆ្តោនេះ កម្លាំងចម្រុះដែល ដឹកនាំដោយលោក អភិបាលក្រុងស្តីទី បានចុះទៅ ត្រួតពិនិត្យជាក់ស្តែង មានចំនួន៧ស្រះ នៅក្នុងភូមិថ្មី សង្កាត់ស្វាយដង្គំ ហើយលោកអភិបាលក្រុង បានធ្វើរបាយការណ៍ ជូនលោកអភិបាលខេត្ត ដើម្បីសុំចំណាត់ការបន្ត។ លោកបន្តថា កម្លាំងជំនាញ របស់លោក និងបន្តផ្សព្វផ្សាយ ពីផ្លូវច្បាប់ឲ្យបាន ដឹងបន្ថែមទៀត រីឯការបង្ក្រាប យ៉ាងណានោះ គឺរង់ចាំថ្នាក់លើ ជាអ្នកបញ្ជា មកប៉ុណ្ណោះ។ លោកបន្តទៀតថា ករណីដែលលើកឡើងថា មានជំនាញមួយចំនួន ទទួលសំណូកពី អ្នកចិញ្ចឹមត្រីឆ្តោនោះ លោកបានធ្វើការបដិសេធ ដោយលោកលើកឡើងថា មានក្រុមចម្រុះកំពុងតាមដាន ដូច្នេះលោកមិនហ៊ាននោះទេ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ប្រជានេសាទខេត្តកំពង់ធំ៖ មានឈ្មួញទិញកូនត្រីល្អិតៗ ជាច្រើនតោនក្នុងមួយថ្ងៃៗ ដែល​នាំ​ឲ្យ​មាន​បទ​ល្មើស​នៅ​បន្ត​កើត​មាន​ឡើង

ប្រជានេសាទខេត្តកំពង់ធំ៖ មានឈ្មួញទិញកូនត្រីល្អិតៗ ជាច្រើនតោនក្នុងមួយថ្ងៃៗ ដែល​នាំ​ឲ្យ​មាន​បទ​ល្មើស​នៅ​បន្ត​កើត​មាន​ឡើង

ប្រជានេសាទខេត្តកំពង់ធំ៖ មានឈ្មួញទិញកូនត្រីល្អិតៗ ជាច្រើនតោនក្នុងមួយថ្ងៃៗ ដែល​នាំ​ឲ្យ​មាន​បទ​ល្មើស​នៅ​បន្ត​កើត​មាន​ឡើង