ក្រូចឆ្មារក៏មានគុណប្រយោជន៍ សម្រាប់សក់យើងដែរ

ក្រូចឆ្មារគឺជារុក្ខជាតិម្យ៉ាង​ ដែលបងប្អូនប្រជាពលរដ្ឋទូទៅ​ តែងតែឧស្សាហ៍យកវាប្រើប្រាស់ជាមួយនឹងមុខម្ហូបមួយចំនួន​ ដោយខានពុំបាន។​ ហើយក្រូចឆ្មារមិនត្រឹមតែមានសារៈសំខាន់ប៉ុណ្ណឹងទេ​ ក្រូចឆ្មារក៏ជាឱសថមួយជំនួយដល់សក់ដែរ​ ដោយអាចជួយព្យាបាល​ និងថែរក្សាមិនឱ្យសក់ជ្រុះ ​សក់​មានអង្គែ​ សក់ប្រេង​ ដោយសារក្រូចឆ្មារមានសារធាតុអាស៊ីតពីធម្មជាតិ​ និងមានវីតាមីនសេទៀតផង។​ ប៉ុន្ដែប្រសិនបើលោកអ្នកប្រើប្រាស់ក្រូចឆ្មារច្រើនពេក​ វាក៏អាចបណ្ដាលឱ្យលោកអ្នកជួបនូវគុណវិបត្ដិបន្ដិចបន្ដួចដែរ។​
អត្ថប្រយោជន៍របស់ក្រូចឆ្មារ​៖តាមការពិតណាស់ក្រូចឆ្មារមានផលប្រយោជន៍ជាច្រើន​ មិនត្រឹមតែចំពោះការបរិភោគប៉ុណ្ណោះទេ។​ ក្រូចឆ្មារមានតួនាទីផ្សេងមួយទៀតដែរ បងប្អូនស្ដ្រីយកមកជួយបំបាត់ និងសម្អាតសក់ដែលមានជាតិប្រេង ​អង្គែបានយ៉ាងល្អ ​ដោយពុំចាំបាច់ប្រើប្រាស់នូវផលិតផលថ្នាំព្យាបាលនោះទេ។ ​ដើម្បី​ប្រើប្រាស់ក្រូចឆ្មារមកជំនួយសក់ឱ្យមានប្រសិទ្ធភាពនោះ ​ទាមទារឱ្យលោកអ្នកប្រើប្រាស់ ទៅតាមក្បួនខ្នាតដូចតទៅ។​
ជាបឋមលោកអ្នកត្រូវចាក់ទឹកឱ្យសើមនៅត្រង់សក់ ​និងស្បែកក្បាលជាមុនសិន​ បន្ទាប់មកប្រើទឹកក្រូចឆ្មារចាក់ទៅលើក្បាល​ ដោយកក់សក់ក្បាល​ និងស្បែកក្បាលពីដប់ទៅដប់ប្រាំនាទី។​ ក្នុងរយៈពេលនៃការកក់ ​ទាមទារឱ្យអេះតិចៗឱ្យសព្វទាំងអស់ ​ពេញស្បែកក្បាល​ កក់ពីរថ្ងៃម្ដង​ ឬមួយ​សប្ដាហ៍ពីរដងទៅបីដង(ចំពោះសក់ដែលកើតប្រេង និងអង្គែតែប៉ុណ្ណោះ)។​
•គុណសម្បត្ដិរបស់ក្រូចឆ្មារ ៖ ​ក្រូចឆ្មារអាចជួយព្យាលបាល ​និងថែរក្សាមិនឱ្យសក់ជ្រុះសក់ មានអង្គែ ​សក់ប្រេង ដោយសារតែវាមានសារធាតុអាស៊ីតធម្មជាតិ និងមានវីតាមីនសេទៀតផង។​•គុណវិបត្ដិរបស់ក្រូចឆ្មារ ​៖ ក្រូចឆ្មារមិនសូវមានផលអវិជ្ជមានច្រើននោះទេ ដោយសារជាតិអាស៊ីតនៃក្រូចឆ្មារអាចការពារបាន​ ដោយគ្រាន់តែប្រើប្រាស់ឱ្យសមទៅនឹងក្បួនខ្នាត ​និងដំបូន្មានអ្នកជំនាញជាការស្រេច។​ដំបូន្មានអ្នកប្រឹក្សា​សូមបងប្អូនស្ដ្រី ​ឬអតិថិជនដែលមានបញ្ហាផ្នែកសក់ប្រេង សក់មានអង្គែទាំងអស់ឱ្យបានជ្រាបថា ​ការប្រើប្រាស់ក្រូចឆ្មារ ​ឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត ​ជាពិសេសសូមកុំប្រើប្រាស់ក្រូចឆ្មារឱ្យហួសកំណត់​ វាអាចបណ្ដាលឱ្យមានផលប៉ះពាល់ទៅដល់ស្បែក ​ក្បាល ​និងសរសៃសក់ទាំងមូលបាន។​

ក្រូចឆ្មារក៏មានគុណប្រយោជន៍ សម្រាប់សក់យើងដែរអត្ថបទៈ Ramy
ប្រភពៈ healthcambodia.com