«មនុស្ស» បទចម្រៀងនិពន្ធថ្មី របស់ក្រុម Messy Classy ពិរោះចាក់ដោតដួងចិត្តយុវវ័យ! (មានវីដេអូ)

ភ្នំពេញ៖ ក្រុមចម្រៀង Messy Classy ដែលអ្នកគាំទ្រតែងតែឃើញពួកគេ និពន្ធបទភ្លេងថ្មីនោះ ពួកគេបានត្រឡប់មកវិញហើយ ជាមួយនឹងបទចម្រៀងថ្មីអត្ថន័យជ្រាលជ្រៅ មួយបទចំណងជើងថា "មនុស្ស"(HUMAN)។

ចំពោះក្រុមចម្រៀងប្រុសវ័យក្មេងនេះដែរ បាននិពន្ធនូវចម្រៀងមួយចំនួន ដូចជា "ឧបសគ្គ" និងបទ "ស្តាយក្រាយ" ដែលបទទាំងពីរនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ។ ហើយកាលពីថ្ងៃទី១ ខែកញ្ញា ពួកគេក៏បានចាប់ដៃគ្នា ចេញនូវបទចម្រៀងថ្មីមួយទៀត ចំណងជើងថា "មនុស្ស" ក្រោយពីបាត់មុខមួយរយៈ ដោយរវល់នឹងការសិក្សារៀងខ្លួនៗ។ 

ក្នុងនោះដែរ បើតាមសមាជិកម្នាក់ក្នុងក្រុមចម្រៀង បាននិយាយប្រាប់ខ្មែរឡូតថា បទនេះដែរ រូបលោក និងសមាជិកដទៃទៀត បានធ្វើឡើង ដើម្បីចង់លើកទឹកចិត្តដល់មនុស្សគ្រប់គ្នា ឲ្យមានការតស៊ូសម្រេចនូវសេចក្តីបំណង ដែលខ្លួនធ្លាប់ស្រមៃ ចង់បាន ចង់ធ្វើ។ ហើយកើតមកជាមនុស្ស កុំខ្លាចនូវភាពបរាជ័យ ព្រោះមនុស្សគ្រប់រូប តែងតែមានភាពជោគជ័យ និងបរាជ័យជានិច្ច ដូច្នេះយើងកុំខ្លាចការបាក់ទឹកចិត្ត មិនហ៊ានធ្វើអ្វី ដែលយើងចង់ធ្វើ ត្រូវចាប់ផ្តើម ធ្វើអ្វីដែលយើងចង់ធ្វើ ត្រូវចាប់ផ្តើមធ្វើអ្វីនៅថ្ងៃនេះ កុំចាំថ្ងៃស្អែក មកដល់ ហើយត្រូវតែបំពេញសុបិន្ត និងមហិច្ឆិតា របស់អ្នកនៅថ្ងៃនេះ។

ជាពិសេស រូបលោកក៏សង្ឃឹមដែរថា បទថ្មីនេះដែរ នឹងចាក់ដោតបេះដូងមនុស្សគ្រប់គ្នា ដូចបទចម្រៀងមុនៗ ដែលក្រុម Messy Classy បាននិពន្ធឡើង៕

តោះទៅស្តាប់បទចម្រៀងរបស់ ក្រុមMessy Classy ទាំងអស់គ្នា៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload