សាឡាត់ ស្រីឡាង អៀនខ្លាំង ពេលមកសម្តែងឈុតបែបនេះ!

6 Videos


ហក់ចូលក្នុងសិល្បៈតែមួយរយៈពេលខ្លីតែប៉ុណ្ណោះ ស្រីស្អាត សាឡាត់ ស្រីឡាង ហាក់មានទីផ្សារការងារទូលាយគ្រាន់បើ នៅក្នុងសង្គមសិល្បៈ។ សព្វថ្ងៃនាងកំពុងសម្តែងរឿងភាគអោយស្ថានីយទូរទស្សន៍ស៊ីធីអិនរឿង«ទីបញ្ចប់នៃស្នេហ៍» ។ អ្វីដែលកត់សំគាល់នោះ សាឡាត់ ស្រីឡាង មានអារម្មណ៍អៀនជាខ្លាំងនៅពេលសម្តែងជាស្ត្រីមានផ្ទៃពោះ ។

សាឡាត់ ស្រីឡាង អៀនខ្លាំង ពេលមកសម្តែងឈុតបែបនេះ!

នេះជាលើកដំបូងហើយ ដែលតារាសម្តែងវ័យក្មេង សាឡាត់ ស្រីឡាង សម្តែងជាតួមានផ្ទៃពោះនៅក្នុងរឿង«ទីបញ្ចប់នៃស្នេហ៍» ។ ស្រីស្អាតរូបនេះបានប្រាប់ថា មានអារម្មណ៍អៀនគេអៀនឯងឡើងប្រកាច់ប្រកិន តែយ៉ាងណាព្យាយាមសម្តែងអោយអស់ពីលទ្ធភាព ។

សាឡាត់ ស្រីឡាង អៀនខ្លាំង ពេលមកសម្តែងឈុតបែបនេះ!

នៅក្នុងសាច់រឿងសាឡាត់ ស្រីឡាង សម្តែងតួស្រីរួមជាមួយឡោម លក្ខិណា និង លោក លឹម ជាឡាយ ជាតួប្រុស ។ មិនត្រឹមតែជាតួឯកនោះទេ សាឡាត់ ស្រីឡាង ក៏បានច្រៀងសម្រាប់បញ្ចូលទៅក្នុងរឿងភាគនេះផងដែរ ។

សាឡាត់ ស្រីឡាង អៀនខ្លាំង ពេលមកសម្តែងឈុតបែបនេះ!

នាងរំពឹងថា មហាជននិងគាំទ្រ នៅពេលរឿងនេះបានដាក់នៅលើកញ្ចក់ទូរទស្សន៍ ។ ក្រៅពីសម្តែង សាឡាត់ ស្រីឡាងក៏ចេះច្រៀង និង និពន្ធបទចម្រៀងផងដែរ ។ ប៉ុន្តែនាងមិនមានបំណងចង់ក្លាយជាតារាចម្រៀងអាជីពនោះទេ នាងគ្រាន់តែចង់ច្រៀងនៅក្នុងកម្មវិធីតន្ត្រីសប្បុរធម៌តែប៉ុណ្ណោះ ៕

ចេនី

សាឡាត់ ស្រីឡាង អៀនខ្លាំង ពេលមកសម្តែងឈុតបែបនេះ!សាឡាត់ ស្រីឡាង អៀនខ្លាំង ពេលមកសម្តែងឈុតបែបនេះ!សាឡាត់ ស្រីឡាង អៀនខ្លាំង ពេលមកសម្តែងឈុតបែបនេះ!