Ozil ចង់​ពាក់​អាវ​លេខ​១០​វិញ​នៅ Arsenal

Mesut Ozil សារភាព​ថា​ខ្លួន​ចង់​ពាក់​អាវ​លេខ ១០​វិញ​នៅ​ Arsenal បន្ទាប់​ពី​ម្ចាស់​លេខ​ចាស់ Jack Wilshere ផ្ទេរ​ទៅ​កាន់​ក្លឹប​ Bournemouth។

 

 Ozil ចង់​ពាក់​អាវ​លេខ​១០​វិញ​នៅ ArsenalMesut Ozil

 

ខ្សែ​បម្រើ​ជម្រើស​ជាតិ​អាល្លឺម៉ង់​​ពាក់​អាវ​លេខ​១១​ចាប់​តាំង​ពី​មក​កាន់​ទឹកដី​ Emirate ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា​របស់​ក្លឹប​កាល​ពី​ឆ្នាំ​២០១៣ ហើយ​កាល​នោះ​ នៅ​ពេល Robin van Persie​ ចាក​ចេញ​ទៅ​ Manchester United លេខ​១០​របស់​ Arsenal ធ្លាក់​ទៅ​ក្នុង​ដៃ Jack Wilshere។

 

“សម្រាប់​ខ្ញុំ​ លេខ​១០​មាន​ន័យ​ធំធេង​ណាស់ ដូច​ដឹង​ស្រាប់​ហើយ​វីរបុរស​បាល់ទាត់​មុនៗ​ សុទ្ធ​តែ​ពាក់​លេខ​នេះ ដូចជា Zinedine Zidane, Diego Maradona និង Pele ជា​ដើម។ ខ្ញុំ​ចង់​ពាក់​លេខ​ ១០​ជា​ច្រើន​ឆ្នាំ​មក​ហើយ”។ Ozil ប្រាប់​ Express ដូច្នេះ។

 

អតីត​កីឡាករ​ Real Madrid ថ្មី​ៗ​នេះ​ទើប​តែ​ពាក់​លេខ​១០​​នៅ​ក្រុម​ជម្រើស​ជាតិ​​​ក្រោយ​ពេល​ Lukas Podolski ប្រកាស​ចូល​និវត្តន៍​ពី​អាល្លឺម៉ង់ ហើយ​រូប​គេ​រំពឹង​ថា​នឹង អាច​ពាក់​លេខ​ដដែល​នៅ​ កាំភ្លើង​ធំ Arsenal ដូចគ្នា៕

 

 

Ozil ចង់​ពាក់​អាវ​លេខ​១០​វិញ​នៅ Arsenal

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Dailymail