ខុមហ្វ្រែល​រិះគន់​មន្ត្រី​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ខេត្ត​កោះកុង​ថា​មិន​យល់​នីតិវិធី

មន្ត្រី​សង្គម​ស៊ីវិល​ខេត្ត​កោះកុង រិះគន់​មន្ត្រី​ក្រុម​ការងារ​រៀបចំ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​នៅ​តាម​ការិយាល័យ​ចុះ​ឈ្មោះ​មួយ​ចំនួន ថា​មិន​បាន​យល់​ដឹង​អំពី​នីតិវិធី​ដែល​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ..ប បាន​កំណត់​នោះ​ទេ។

ការ​រិះគន់​នេះ កើត​ឡើង​ក្រោយ​ពេល​មន្ត្រី​ទទួល​បន្ទុក​ការងារ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​នៅ​ឃុំ​ជំនាប់ ស្រុក​ថ្មបាំង បាន​បដិសេធ​មិន​ឲ្យ​មន្ត្រី​សង្គម​ស៊ីវិល​ចូល​សង្កេតការណ៍ ឬ​ពិនិត្យ​មើល​ទៅ​លើ​ដំណើរ​ការ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ឆ្នាំ​២០១៦ នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា។

មន្ត្រី​សម្របសម្រួល​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) និង​ជា​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​កោះកុង លោក ញៀប សំអឿន បាន​ឲ្យ​អាស៊ីសេរី ដឹង​ថា ភ្នាក់ងារ​របស់​អង្គការ​ខុមហ្វ្រែល​ម្នាក់ គឺ​លោក ហ៊ឹង ពៅ ត្រូវ​មន្ត្រី​ទទួល​បន្ទុក​ការងារ​រៀបចំ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​នៅ​ឃុំ​ជំនាប់ ស្រុក​ថ្មបាំង បាន​ហាម​មិន​ឲ្យ​ចូល​សង្កេតការណ៍។

លោក ញៀប សំអឿន បង្ហាញ​ការ​សោកស្ដាយ​ដែល​មន្ត្រី​ទទួល​បន្ទុក​ការងារ​រៀបចំ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ឆ្នាំ​២០១៦ នេះ មិន​យល់​អំពី​នីតិវិធី​ចុះ​ឈ្មោះ​បោះឆ្នោត ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) បាន​កំណត់។ លោក​ស្នើ​ដល់​ថ្នាក់​ដឹកនាំ​ស្ថាប័ន គ..ប មាន​វិធានការ​លើ​បញ្ហា​នេះ ដើម្បី​ជំរុញ​ឲ្យ​ដំណើរ​ការងារ​ចុះ​បញ្ជី​ឈ្មោះ​នេះ​មាន​ដំណើរ​ការ​ស្រប​តាម​ច្បាប់​បោះឆ្នោត៖ «»

អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ទទួល​បន្ទុក​ការងារ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឃុំ​ជំនាប់ ស្រុក​ថ្មបាំង និង​ភ្នាក់ងារ​អង្គការ​ខុមហ្វ្រែល នៅ​ឃុំ​ជំនាប់ លោក ហ៊ឹង ពៅ បាន​ទេ​តាម​ទូរស័ព្ទ ដោយសារ​តែ​នៅ​តំបន់​នោះ​មិន​មាន​សេវា​ទូរស័ព្ទ​សម្រាប់​ភ្ជាប់​ទំនាក់ទំនង។

ទោះ​បី​ជា​យ៉ាង​ណា ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​កោះកុង លោក សេង ណេង បាន​ផ្តល់​បទសម្ភាសន៍​ឲ្យ​អាស៊ីសេរី ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​សៅរ៍ ទី​៣ ខែ​កញ្ញា ថា កំពុង​ព្យាយាម​ទាក់ទង​មន្ត្រី​ទទួល​បន្ទុក​រៀបចំ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​នៅ​ឃុំ​ជំនាប់ នេះ​ហើយ ដើម្បី​ឈាន​ដល់​សម្របសម្រួល​ឲ្យ​ស្រប​តាម​នីតិវិធី​បោះឆ្នោត។ លោក​ឲ្យ​ដឹង​ថា ខេត្ត​កោះកុង មាន​ការិយាល័យ​សម្រាប់​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ចំនួន ៨០​ការិយាល័យ ក្នុង​នោះ​អ្នក​គ្រប់​អាយុ​បោះឆ្នោត ឬ​មាន​សិទ្ធិ​បោះឆ្នោត​មាន​ជិត ៨​ម៉ឺន​នាក់​នៅ​ឆ្នាំ​២០១៦ នេះ៖ «»

ប្រតិទិន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) បង្ហាញ​ថា ការ​រៀបចំ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦ មាន​រយៈពេល ៩០​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា។ បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​នេះ នឹង​ត្រូវ​ប្រើប្រាស់​បម្រើ​ឲ្យ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ឬ​បោះឆ្នោត​សភា​នៅ​ឆ្នាំ​២០១៨។

ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ​ដែរ ស្ថាប័ន គ..ប បាន​ប៉ាន់​ប្រមាណ​ថា អ្នក​គ្រប់​អាយុ ឬ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ​២០១៦ អាច​មាន​ចំនួន​សរុប​ជាង ១០​លាន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។