បោះ​ឆ្នោត​សភា​នៅ​ក្រុង​ហុងកុង​ចាត់ទុកជា​ការ​បោះ​ឆ្នោត​សំខាន់

ការិយាល័យ​បោះ​ឆ្នោត​បាន​បើក​នា​ថ្ងៃ​ទី​៤ កញ្ញា នៅ​ទីក្រុង​ហុងកុង​សម្រាប់​ការ​បោះ​ឆ្នោត​សភា​ចាត់ទុកជា​ការ​បោះ​ឆ្នោត​ដ៏​សំខាន់​ចាប់តាំងពី​ការ​ប្រគល់​ដែនដី​នេះ​ទៅ​ឱ្យ​ចិន​វិញ​មក ។

អ្នកបោះឆ្នោត​ក្រុង​ហុងកុង​ទាំង​៣,៧​លាន​នាក់​អាច​ទៅ​បោះ​ឆ្នោត​ចាប់តាំងពី​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ទៅ ។ មាន​តែ​សមាជិក​សភា​៣៥​រូប​ទេ ក្នុង​ចំណោម​សមាជិក​សភា​ទាំង​៧០​រូប នឹង​ត្រូវ​ជ្រើសរើស​តាម​រយៈ​ការ​បោះ​ឆ្នោត​ជា​សាកល​ដោយ​ផ្ទាល់ ក្រៅពី​នេះ​ត្រូវ​ជ្រើសតាំង​ដោយ​បណ្តា​ក្រុម​សង្គម​-​វិជ្ជាជីវៈ​ស្និទ្ធ​ក្រុង​ប៉េ​កាំ​ង​។

ខាង​ក្រុម​ប្រជាធិបតេយ្យ​បច្ចុប្បន្ន​កាន់កាប់​កៅអី​សភា​២៧ ក្នុង​ចំណោម​កៅអី​ទាំង​៧០ ដែល​អាច​មាន​សិទ្ធិ​វេតូ ។ ទោះបី​យ៉ាងណា តាម​ការ​ស្ទាបស្ទង់​មតិ​មួយ​ចំនួន​ថា ក្នុង​ការ​បោះ​ឆ្នោត​លើក​នេះ​ពួក​អ្នក​ឯករាជ្យ​និយម​អាច​ប្រមូល​សំឡេង​បាន​១៧% ។

ពលរដ្ឋ​ក្រុង​ហុងកុង​កាន់តែ​ច្រើន​មាន​អារម្មណ៍​ថា ក្រុង​ប៉េ​កាំ​ង​ចូល​ឡូ​កឡំ​កាន់តែ​ខ្លាំង​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ហុងកុង ៕