របៀប​លាង​សម្អាត​ទំពាំងបាយជូរ​បំបាត់​គីមី​

របៀប​លាង​សម្អាត​ទំពាំងបាយជូរ​បំបាត់​គីមី​

​ទំពាំងបាយជូរ​គឺជា​ផ្លែ​ឈើ​ដែល​ពិបាក​លាង​ព្រោះ​វា​មាន​លក្ខណៈ​ជា​គ្រាប់ៗ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​លាង​សម្អាត​ដែល​អាច​បំបាត់​គីមី​បាន​។ តើ​មាន​វិធី​លាង​បែបណា​ខ្លះ​ទៅ​?

ដំបូង​អ្នក​ត្រូវតែ​កាត់​ទំពាំងបាយជូរ​មួយ​គ្រាប់ៗ​ចេញ ដោយ​ទុក​ទង​វា​បន្តិច ព្រោះ​ខ្លាច​មាន​ទឹក​កង្វក់​ចូលទៅក្នុង​ទំពាំងបាយជូរ​នោះ រួច​យក​វា​ទៅ​ត្រាំ​ក្នុង​ទឹក​។

បន្ទាប់​មក​អ្នក​អាច​ចាក់ទឹក​ចោល រួច​ដាក់​ម្សៅ​មី​ចូល ដោយ​ប្រើ​ដៃ​ថ្នមៗ​ធ្វើឲ្យ​ទំពាំងបាយជូរ​ទាំងនោះ​ប្រលាក់ត្រូវ​ម្សៅ​មី ហើយ​ទុក​ចំនួន​ពី​៥​ទៅ​១០​នាទី​។​

បន្ទាប់មក​ទៀត​អ្នក​អាច​ចាក់ទឹក​ចូល​ឲ្យ​លេច​ទំពាំងបាយជូរ​នោះ ដោយ​ត្រាំ​ចំនួន​កន្លះ​ម៉ោង​។

ចុងក្រោយ​អ្នក​អាច​ប្រើ​ទឹកស្អាត​មក​លាង​សម្អាត​ម្សៅ​មី​ដែល​មាន​លើ​ផ្លែ​ទំពាំងបាយជូរ​នោះ​ជា​ការ​ស្រេច​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ icook.tw

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។