ការប្រជែងអំណាចរបស់ប្រទេសមហាអំណាចនឹងធ្វើឲ្យពិភពលោកអាចប្រឈមគ្រោះថ្នាក់

ការប្រជែងអំណាចរបស់ប្រទេសមហាអំណាចនឹងធ្វើឲ្យពិភពលោកអាចប្រឈមគ្រោះថ្នាក់
North Korea

ការប្រកួតប្រជែងអាវុធ និងអំណាចគ្រប់ គ្រងពិភពលោករបស់ប្រទេសមហាអំណាច ពិភពលោកដូចជារុស្ស៊ី ចិន អាមេរិក នឹងធ្វើ ឲ្យពិភពលោកធ្លាក់ក្នុងសភាពគ្រោះថ្នាក់។

តាមសារព័ត៌មាន The Atlantic របស់ អាមេរិកបានផ្សាយថា ប្រការដែលចិន ពង្រីកអំណាចនៅសមុទ្រចិនខាងត្បូងត្រូវបានព្យាករជាយូរណាស់មកហើយ។ ក្រុមអ្នកវិភាគបញ្ជាក់ថា សង្គ្រាមត្រជាក់ថ្មី ដែលលេចធ្លោរបស់ចិនកំពុងតែជំរុញអាមេរិកឲ្យចាកចេញពីសមុទ្រប៉ាស៊ីហ្វិកគឺជារឿងមិនអាចបញ្ចៀសបាន។

នៅក្នុងកំពង់ផែដែលតែងតែស្ងប់ស្ងាត់នៅឆ្នេរសមុទ្រ Palawan ជាប្រជុំកោះស្ថិតនៅតំបន់ភាគខាងលិចហ្វុីលីពីនមាននាវា ចេញចូលជាច្រើនគ្រឿងនៅចម្ងាយពីឆ្នេរ សមុទ្រនេះប្រមាណ៣០គីឡូម៉ែត្រគឺជា កន្លែងប្រជែងគ្នាប្រកបដោយគ្រោះថ្នាក់ ដែលចាប់ផ្តើមឡើងដោយប្រទេសចិនបាន គូសផែនទីថ្មីដើម្បីគ្រប់គ្រងទៅលើតំបន់ជាច្រើននៅទីនោះ។ ក្នុងនោះមានគំនូស បន្ទាត់៩កំណាត់ដែលតុលាការអន្តរជាតិបានច្រានចោលមិនទទួលស្គាល់កន្លងមក។ បន្ទាត់ផ្លូវដែលចិនបានកំណត់គឺគ្រប ដណ្តប់លើផ្លូវសេដ្ឋកិច្ចពិភពលោករហូតដល់ ទៅ៤០ភាគរយ។

ការប្រជែងអំណាចរបស់ប្រទេសមហាអំណាចនឹងធ្វើឲ្យពិភពលោកអាចប្រឈមគ្រោះថ្នាក់
NATO Countries

សារព័ត៌មាន Atlantic បានវាយតម្លៃថា ប្រការដែលចិនពង្រីកអំណាចនិងវាតទីគ្រប់ គ្រងសមុទ្រចិនភាគខាងត្បូងនោះដោយសារតែទីនោះជាកន្លែងដែលសម្បូរទៅដោយ ធនធានធម្មជាតិរ៉ែគ្រប់ប្រភេទនៅបាត សមុទ្រដែលប្រទេសតូចៗក្នុងតំបន់មិនទាន់ មានសមត្ថភាពខួងយក។ មួយវិញទៀត ការដែលចិនគ្រប់គ្រងបានតំបន់សមុទ្រខាង លើ ព្រោះជាទីលានមួយដ៏រឹងមាំសម្រាប់ ទប់ស្កាត់អាមេរិកមិនឲ្យចូលមកទីនេះបាន។

អាវុធគ្រប់ប្រភេទដែលចិនបានបង្ហាញជាសាធារណៈនាពេលកន្លងមកជាអាវុធ ការពាររយៈចម្ងាយឆ្ងាយមធ្យមអាចវាយប្រហារទៅលើគោលដៅនៅចម្ងាយ១.៥០០ គីឡូម៉ែត្រពេលនេះបានដាក់ពង្រាយគំរាម កំហែងដល់អាមេរិកឲ្យដកខ្លួនចេញពីវិវាទនៅដែនសមុទ្រចិនភាគខាងត្បូង។

ជាមួយគ្នានេះក្រុមអ្នកឯកទេសចិនបាន បញ្ជាក់ថា កម្លាំងទាហានចិនបានត្រៀម លក្ខណៈរួចជាស្រេចដើម្បីធ្វើសង្គ្រាមជា មួយអាមេរិកក្នុងពេលដែលអាមេរិកលូក ដៃកាន់តែជ្រៅចូលក្នុងវិវាទធ្វើឲ្យចិនបាត់បង់ផលប្រយោជន៍ជាច្រើន។

ការប្រជែងអំណាចរបស់ប្រទេសមហាអំណាចនឹងធ្វើឲ្យពិភពលោកអាចប្រឈមគ្រោះថ្នាក់
Pakistan

ទូរទស្សន៍ CCTV បានផ្សព្វផ្សាយពីកាំជ្រួចមីស៊ីលប្រភេទ DF-16 ដែលអាចបាញ់ បានចម្ងាយរហូតដល់ទៅ១ម៉ឺនគីឡូម៉ែត្រអាចវាយប្រហារទៅលើទីតាំងនានារបស់ អាមេរិក។ មីស៊ីលខាងលើក៏បានបំពាក់ ក្បាលគ្រាប់បរមាណូផងដែរ។

ក្រៅពីនេះចិនបានបង្ហាញមីស៊ីល DF -21 ដែលមានរហស្សនាមថា «អ្នកពិឃាត នាវាផ្ទុកយន្តហោះ» សម្រាប់វាយប្រហារទៅលើនាវាផ្ទុកយន្តហោះអាមេរិកដែល កំពុងតែឈរជើងនោះ។

កន្លងមកចិនបានព្រមានដល់អាមេរិក ថា រាល់នាវារបស់អាមេរិកនៅសមុទ្រចិនភាគខាងត្បូងនឹងមិនមានផ្លូវវិលត្រឡប់ ថយក្រោយវិញឡើយប្រសិនបើផ្ទុះសង្គ្រាម នៅទីនេះមែននោះ។

កន្លងមកអាមេរិកពិបាកជ្រៀតជ្រែកចូល ក្នុងវិវាទរវាងចិននឹងប្រទេសនៅក្នុងតំបន់ ប៉ុន្តែពេលនេះអាមេរិកមានហេតុផលគ្រប់គ្រាន់ដើម្បីដាក់គំនាបទៅលើចិនដោយពឹង ផ្អែកទៅលើច្បាប់តុលាការដែលបានចេញហើយនោះ។

ការប្រជែងអំណាចរបស់ប្រទេសមហាអំណាចនឹងធ្វើឲ្យពិភពលោកអាចប្រឈមគ្រោះថ្នាក់
Israel

តែទោះយ៉ាងណាពេលនេះចិនបានច្រានចោលសេចក្តីសម្រេចរបស់តុលាការ អាជ្ញាកណ្តាលដោយចិននៅតែបន្តសកម្ម ភាពនៅសមុទ្រចិនខាងត្បូងដដែល។ មិនត្រឹមតែប៉ុណ្ណោះចិនក៏បានស្នើដល់ប្រទេសជិតខាងមិនត្រូវលូកដៃចូលក្នុងវិវាទទាំងនោះឡើយ។ ការណ៍ដែលចិនមានសកម្មភាពបែបនេះដោយសារតែចិនមានកម្លាំងទាហាននិងអាវុធទំនើបៗជាច្រើនដើម្បី ពង្រឹងអំណាចនៅក្នុងតំបន់។

រយៈពេលជាង៣ទសវត្សរ៍កន្លងមក ចិនបានខិតខំពង្រឹងទាំងវិស័យសេដ្ឋកិច្ច និងយោធា ហើយបាន «លាក់ខ្លួនរង់ចាំ ឱកាស» ពេលនេះចិនបានបង្ហាញពីកម្លាំងនយោបាយយោធារបស់ខ្លួននៅក្នុងតំបន់ និងនៅលើពិភពលោកទាំងមូល។ ប៉ុន្មាន ឆ្នាំចុងក្រោយនេះចិនបានពង្រីកឥទ្ធិពល នៅទ្វីបអាហ្វ្រិកដោយផ្ដល់ជំនួយជាច្រើននៅទីនោះ។ លើសពីនេះទៅទៀតមេដឹក នាំចិនតាំងពីប្រធានាធិបតី ហូ៊ជីន តាវ រហូតដល់ប្រធានាធិបតី ស៊ី ជីនពីង ក៏បានបំពេញទស្សនកិច្ចទៅកាន់ទ្វីបអាហ្វ្រិកក្នុង គោលដៅពង្រឹងទំនាក់ទំនងចិន-អាហ្វ្រិកឱ្យកាន់តែមានសភាពល្អប្រសើរឡើងដែរ។

ការប្រជែងអំណាចរបស់ប្រទេសមហាអំណាចនឹងធ្វើឲ្យពិភពលោកអាចប្រឈមគ្រោះថ្នាក់

នៅក្នុងតំបន់អាស៊ីវិញចិនបានពង្រីក អំណាចបញ្ចេញកម្លាំងយោធាគំរាមកំហែង ដល់ប្រទេសជិតខាង ពិសេសការប្រកាស គ្រប់គ្រងដែនសមុទ្រចិនភាគខាងត្បូង រហូតដល់ទៅ៩០ភាគរយគ្របដណ្ដប់លើ ដែនអធិបតេយ្យប្រទេសជាច្រើនបង្កឱ្យ មានជម្លោះកាន់តែតានតឹងខ្លាំងឡើងស្ទើរតែផ្ទុះសង្គ្រាម។ តំបន់សមុទ្រចិនភាគខាងត្បូងជាទីតាំងផ្ទុកទៅដោយប្រេងធម្មជាតិរាប់ពាន់លានធុងនិងប្រជុំកោះជាច្រើនគ្មាន មនុស្សរស់នៅជាហេតុធ្វើឱ្យចិនមិនអាចនៅស្ងៀមទៀតបានឡើយ។ ដោយខ្លាច បាត់បង់តំបន់នោះចិនក៏បានប្រើប្រាស់ កម្លាំងយោធាដើម្បីទៅគ្រប់គ្រងទីតាំង ទាំងនោះតែម្តង។

ការប្រជែងអំណាចរបស់ប្រទេសមហាអំណាចនឹងធ្វើឲ្យពិភពលោកអាចប្រឈមគ្រោះថ្នាក់
China

កាលពីពេលកន្លងទៅទីប្រឹក្សាសន្ដិសុខ ជាតិអាមេរិកលោកស្រី ស៊ូសាន់ រ៉ាយ បានព្រមានថា ចិននឹងនៅឯកោដោយសារ តែបង្កជម្លោះជំរុញឱ្យមានភាពតានតឹងជាមួយវៀតណាមនៅដែនសមុទ្រចិនភាគ ខាងត្បូង ពិសេសក្រោយពេលដែលចិន បញ្ជូនស្ថានីយរុករកប្រេងចូលទៅក្នុងដែនអធិបតេយ្យសមុទ្ររបស់វៀតណាម។ មិន ត្រឹមតែ ប៉ុណ្ណោះថែមទាំងបុកនាវាវៀត ណាមឱ្យខូចខាតយ៉ាងដំណំទៀតផង។
មានប្រសាសន៍នៅក្នុងព្រឹត្ដិការណ៍មួយ ក្នុងទីក្រុងវ៉ាស៊ីនតោនលោកស្រី ស៊ូ សាន់ រ៉ាយ បញ្ជាក់ថា ចិនកំពុងតែនៅឯកោបន្ដិច ម្ដងៗពីសហគមន៍អន្ដរជាតិ។ ប្រទេសដែល ចង់ឱ្យមានទំនាក់ទំនងល្អជាមួយចិនពេលនេះមានអារម្មណ៍ពិបាកទ្រាំ ហើយកំពុង ព្យាយាមគេចវេះពីចិនដោយសារតែសកម្មភាពព្រហើនរបស់ចិនបង្កឱ្យមានសភាព ការណ៍តានតឹង និងមានជម្លោះជាមួយ ប្រទេសជិតខាង។

ការប្រជែងអំណាចរបស់ប្រទេសមហាអំណាចនឹងធ្វើឲ្យពិភពលោកអាចប្រឈមគ្រោះថ្នាក់
France

លោកស្រី ស៊ូ សាន់រ៉ាយ ជឿជាក់ថា អាមេរិកបានបង្ហាញពីគោលជំហរយ៉ាង ច្បាស់ថា សកម្មភាពគំរាមកំហែងរបស់ចិននឹងធ្វើឱ្យវិវាទកាន់តែស្មុគស្មាញហើយការខិតខំស្វែងរកដំណោះស្រាយតាមរយៈកិច្ចការបរទេសគ្មានប្រសិទ្ធភាពនោះទេ។ លោកស្រីបានជំរុញឱ្យចិនដោះស្រាយវិវាទដោយពឹងផ្អែកលើមូលដ្ឋានគ្រឹះច្បាប់អន្ដរជាតិ។ លោកបន្ដទៀតថា ប្រសិនបើចិន ចង់ឱ្យសហគមន៍អន្ដរជាតិស្វាគមន៍ទទួលស្គាល់ជាប្រទេសមហាអំណាចក្នុងតំបន់ និងនៅលើពិភពលោកចិនមិនត្រូវមាន សកម្មភាពឈ្លានពានប្រទេសជិតខាងឡើយ៕ ម៉ែវ សាធី

ការប្រជែងអំណាចរបស់ប្រទេសមហាអំណាចនឹងធ្វើឲ្យពិភពលោកអាចប្រឈមគ្រោះថ្នាក់
United Kingdom

 

ការប្រជែងអំណាចរបស់ប្រទេសមហាអំណាចនឹងធ្វើឲ្យពិភពលោកអាចប្រឈមគ្រោះថ្នាក់
Russia

 

ការប្រជែងអំណាចរបស់ប្រទេសមហាអំណាចនឹងធ្វើឲ្យពិភពលោកអាចប្រឈមគ្រោះថ្នាក់
United State of America

 

ការប្រជែងអំណាចរបស់ប្រទេសមហាអំណាចនឹងធ្វើឲ្យពិភពលោកអាចប្រឈមគ្រោះថ្នាក់

ប្រភព៖ Nokorwatnews

  • ការប្រជែងអំណាចរបស់ប្រទេសមហាអំណាចនឹងធ្វើឲ្យពិភពលោកអាចប្រឈមគ្រោះថ្នាក់已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/04  Category:ជីវិតនិងសង្គម
Tags: