មនុស្ស២ពាន់លាននាក់នៅអាស៊ី និង អាហ្រ្វិក​ប្រឈមនឹងមេរោគហ្សីកា

មនុស្ស២ពាន់លាននាក់នៅអាស៊ី និង អាហ្រ្វិក​ប្រឈមនឹងមេរោគហ្សីកា
ក្រុមអ្នកវិទ្យាសាស្ត្រសិក្សាពីការឆ្លងរាលដាលនៃមេរោគហ្សីកា បានព្រមានថា មនុស្សប្រមាណ២ពាន់លាននាក់រស់នៅទ្វីបអាស៊ី និងអាហ្រ្វិក ប្រឈមនឹងការឆ្លងមេរោគ ហ្សីកា។

ក្រុមអ្នកសិក្សារកឃើញថា ប្រជាជននៅក្នុងប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី និង នីហ្គេរីយ៉ា ជាតំបន់ដែលប្រឈមខ្លាំងក្នុងការឆ្លងរាលដាលមេរោគនេះ។ នេះបើតាមការចុះ ផ្សាយរបស់ សារព័ត៌មានBBC។

ក្រុមអ្នកសិក្សាទាំងនោះ មកពីសាកលវិទ្យាល័យ Oxfordនៅទីក្រុងឡុងដ៍នៃចក្រ ភពអង់គ្លេសនិង សាកលវិទ្យាល័យ Torontoនៃប្រទេសកាណាដា។ ពួកគេរកឃើញថា ការឆ្លងមានលក្ខណៈឆាប់រហ័ស។

ក្រុមអ្នកសិក្សារកឃើញថា ការឆ្លងឆាប់រហ័យគឺដោយសារតែអ្នក ធ្វើដំណើរតាម ផ្លូវអាកាស ពីតំបន់មួយទៅតំបន់មួយទៀត ដូចជា ពីអាមេរិកខាងត្បូង ទៅ អាហ្រ្វិក និង អាស៊ី។ ភ្នាក់ងារចម្លងសំខាន់នោះគឺមូសខ្លាញី ហើយរួមផ្សំជាមួយអាកាសធាតុ ទៅតាម ប្រទេសក្នុងតំបន់នេះ កាន់តែបង្កភាពងាយស្រួលក្នុងការឆ្លង។

ការសិក្សាក៏បានបង្ហាញថា ប្រទេសហ្វីលីពីន វៀតណាម ប៉ាគីស្ថាន និង បង់ក្លាដេស ក៏អាចជាប្រទេសរងគ្រោះក្នុងការឆ្លងនេះដែរ។

វេជ្ជបណ្ឌិត Kamran Khan ជាអ្នកសិក្សាមកពីសាកលវិទ្យាល័យ Toronto ថ្លែងថា ទំហំនៃការប៉ះពាល់លើប្រជាជនកម្រិតណានោះគឺវាអាស្រ័យលើ សមត្ថភាពនៃការពិសោធន៍ និង ការឆ្លើយតរបស់ប្រទេសនិមួយៗ។ដោយ លោក ពៅ មេត្តា

មនុស្ស២ពាន់លាននាក់នៅអាស៊ី និង អាហ្រ្វិក​ប្រឈមនឹងមេរោគហ្សីកា

មនុស្ស២ពាន់លាននាក់នៅអាស៊ី និង អាហ្រ្វិក​ប្រឈមនឹងមេរោគហ្សីកា

មនុស្ស២ពាន់លាននាក់នៅអាស៊ី និង អាហ្រ្វិក​ប្រឈមនឹងមេរោគហ្សីកា

ប្រភព៖ BBC, VOD

  • មនុស្ស២ពាន់លាននាក់នៅអាស៊ី និង អាហ្រ្វិក​ប្រឈមនឹងមេរោគហ្សីកា已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/04  Category:ជីវិតនិងសង្គម
Tags: