អ្នក​បើកតាក់ស៊ី​ម្នាក់​ទៅ​ធ្វើការ​ជិះ​សុទ្ធ​តែ​ Lamborghini

អ្នកបើកបរតាក់ស៊ីម្នាក់បានធ្វើឲ្យមនុស្សជាច្រើនដែលចូលប្រើប្រាស់បណ្ដាញសង្គមមានការភ្ញាក់ផ្អើលក្រោយដឹងថាគាត់តែងតែជិះរថយន្តទំនើប Lamborghini Gallardo និង Audi R8 ទៅធ្វើការរៀងរាល់ថ្ងៃ គ្រប់គ្នាក៏មានការងឿងឆ្ងល់ផងដែរថាគាត់ធ្វើការត្រឹមតែជាអ្នកបើកបរតាក់ស៊ីហេតុអ្វីក៏មានលុយទិញរថយន្តទំនើបជិះ។

បើតាមអ្នកស្គាល់ម្នាក់ដែលមិនបានបញ្ចេញឈ្មោះបានឲ្យដឹងថា បុរសម្នាក់គឺជាសមាជិកម្នាក់នៃក្រុមអ្នកប្រើប្រាស់រថយន្តប្រណិត គាត់ក៏មានទ្រព្យច្រើនផងដែរ ប៉ុន្តែការធ្វើជាអ្នកបើកបរតាក់ស៊ីគឺគាត់គ្រាន់តែចង់ធ្វើការងារមួយធម្មតាប៉ុណ្ណោះ ប៉ុន្តែចំពោះឈ្មោះក៏ដូចជាអត្តសញ្ញាណរបស់គាត់មិនត្រូវបានគេទម្លាយឲ្យដឹងនោះទេ៕


  • អ្នក​បើកតាក់ស៊ី​ម្នាក់​ទៅ​ធ្វើការ​ជិះ​សុទ្ធ​តែ​ Lamborghini已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/04  Category:ជីវិតនិងសង្គម
Tags: