វិធីធ្វើ៖ ទឹកម្ទេសស្បែកជ្រូកបំពង

6 Videos


គ្រឿងផ្សំ
– ម្ទេសហាន់ជាកង់ៗ ១៥ គ្រាប់
– ខ្ទឹមក្រហមហាន់ជាណិតតូចៗ ១ ភាគ ៤ កូនពែង
– ខ្ទឹមស ២ កំពិស
– ស្បែកជ្រូកបំពង ១ កូនចាន
– ទឹកត្រី ១ ស្លាបព្រាបាយ
– ស្ករស ១ ស្លាបព្រាកាហ្វេ
– ត្រីអណ្តែងអាំង
– បន្លែស្រស់ និង បន្លែស្ងោរតាមការនិយមចូលចិត្ត ដូចជា ត្រសក់ សណ្តែកកួរ ស្ពៃស ស្ពៃចង្កឹះ ពពាយ ផ្កាអង្គាដី បណ្តូលពោតខ្ចី ( ស្ងោរ ) ការ៉ុត និង ត្រប់ ។

វិធីធ្វើ
១ – ដាក់ម្ទេស ខ្ទឹមក្រហម និងខ្ទឹមសចុះទៅក្នុងឆ្នាំខ្ទះរួចលីង ដោយភ្លើងរឹមៗរហូតឆ្អិនពណ៌លឿង ដួសដាក់ត្បាល់ បុកឱ្យម៉ត់ ។
២ – ដាក់ស្បែកជ្រូកបំពងបុកច្របល់បញ្ចូលគ្នា បន្ថែមរស់ជាតិដោយទឺកត្រី ស្ករ-ស កូរបញ្ចូលគ្នា រួចដួសដាក់ចានរៀបចំបរិភោគរួមផ្សំជាមួយត្រីអណ្តែងអាំង បន្លែស្រស់ និង បន្លែស្ងោរតាមការចូលចិត្ត ៕