កូនប្រុស​លោក​ផ្កាយ​៣​ប៉ូលិស​ម្នាក់ ត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទ បង្ហោះ​រូប​អាក្រាត​របស់​កញ្ញា វ៉ា​ន់ នី​ឡា

កូនប្រុស​លោក​ផ្កាយ​៣​ប៉ូលិស​ម្នាក់ ត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទ បង្ហោះ​រូប​អាក្រាត​របស់​កញ្ញា វ៉ា​ន់ នី​ឡា



រាជធានី​ភ្នំពេញ ៖ ប៉ូលិស​ស័ក្តិ​៤​កន្លះ​ម្នាក់ ដែល​ជា​កូន​ឧត្តមសេនីយ៍​ផ្កាយ​៣​ប៉ូលិស​ក្រសួងមហាផ្ទៃ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​២​បទល្មើស ពាក់ព័ន្ធ​បទល្មើស​បង្ហោះ​រូបភាព​អាក្រាត​របស់​តារាចម្រៀង​ប្រចាំ​ផលិតកម្ម ភ្លេង​រី​ខ​ត (Pleng Records) វ៉ា​ន់ នី​ឡា ។

ប្រភព​ពី​មន្ត្រី​តុលាការ​បាន​ឲ្យ​ដឹង​ថា តុលាការ​បាន​សម្រេច​ចោទប្រកាន់​ឈ្មោះ សិទ្ធិ ស័ក្តិ អាយុ​២៦​ឆ្នាំ មាន​តួនាទី​ជា​ប៉ូលិស​ស័ក្តិ​៤​កន្លះ ត្រូវជា​កូន​ឧត្តមសេនីយ៍​ប៉ូលិស​ផ្កាយ​៣​ក្រសួងមហាផ្ទៃ និង​ជា​អតីត​មិត្ត​ប្រុស​របស់​កញ្ញា វ៉ា​ន់ នី​ឡា ពី​បទ «​បង្ហោះ​រូបភាព​អាសអាភាស និង​អំពើ​ហិង្សា​ដោយ​ចេតនា​» ។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​រូបភាព​អាក្រាត​កាយ​នៅ​ក្នុង​បន្ទប់ទឹក និង​នៅ​លើ​គ្រែ​គេង​របស់​តារាចម្រៀង​ប្រចាំ​ផលិតកម្ម ភ្លេង រី​ខ​ត ជា​ច្រើន​សន្លឹក​ត្រូវ​បាន​គេ​បង្ហោះ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម (Facebook) កញ្ញា វ៉ា​ន់ នី​ឡា ជា​សាមីខ្លួន បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​ក្រសួងមហាផ្ទៃ ដោយ​ចោទប្រកាន់​អតីត​មិត្ត​ប្រុស​របស់​នាង​ឈ្មោះ សិទ្ធិ ស័ក្តិ ដើម្បី​ទាមទារ​រក​យុត្តិធម៌ ។

បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ល្អិត សមត្ថកិច្ច​បាន​បញ្ជូន​សំណុំរឿង​នេះ​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ត ហើយ​ដើមបណ្ដឹង​គឺ​កញ្ញា វ៉ា​ន់ នី​ឡា បាន​ចូល​បំភ្លឺ ប៉ុន្តែ​ជនសង្ស័យ​មិន​ព្រម​ចូលខ្លួន​បំភ្លឺ​ឡើយ ដូច្នេះ​តុលាការ​ក៏​សម្រេច​ធ្វើការ​ចោទប្រកាន់​ឈ្មោះ សិទ្ធិ ស័ក្តិ តែ​ម្តង ៕