ផ្លែលម៉ើ ផ្តល់ប្រយោជន៍ដ៏អស្ចារ្យ ១០ យ៉ាង

6 Videos


ផ្លែលម៉ើសម្បូរទៅដោយជាតិកាកសរសៃ វីតាមីនចាំបាច់មានដូចជា វីតាមីនបេចម្រុះ វីតាមីនអា វីតាមីនកា អាស៊ីតហ្វូលីក និងរ៉ែច្រើនមុខ រួមមាន ប្រេង កាលស្យូម ស្ពាន់ធ័រ ដែក ស័ង្កសី ប៉ូតាស្យូម ផូស្វ័រ សេលីន្យូម ម៉ាញ៉េស្យូម ទង់ដែង ម៉ង់កាណែស ដែលសុទ្ធសឹងជាសារធាតុមានប្រយោជន៍ចំពោះសុខភាពរាងកាយ ។

ហេតុនេះហើយផ្លែលម៉ើអាចមានប្រសិទ្ធភាពក្នុងការបន្ធូបន្ថយអាការជំងឺមួយចំនួន ដូចជា ទល់លាមក បញ្ហាពោះវៀន បញ្ហាបេះដូង ជំងឺខ្វះឈាម រាគរូស មហារីកប្រដាប់រំលាយអាហារ បញ្ហាផ្លូវភេទមិនប្រក្រតី និងបញ្ហានានាជាច្រើនទៀត។ តាមទម្លាប់ពីបរមបូរាណ ផ្លែលម៉ើត្រូវបានប្រើជាឱសថ ដូចជា ជនជាតិអ៊ីស្លាមប្រើសម្រាប់ការពារការឈឺប្រដាប់រំលាយអាហារពីព្រោះពួកគេតមមិនញ៉ាំអាហារតាមសាសនាកំណត់ ។

ផ្លែលម៉ើ ផ្តល់ប្រយោជន៍ដ៏អស្ចារ្យ ១០ យ៉ាង

មួយវិញទៀតនៅអាមេរិក ក៏បានស្រាវជ្រាវឃើញថា ផ្លែលម៉ើជួយសម្រួលប្រព័ន្ធរំលាយអាហារ និងថែទាំសុខភាពភ្នែកបានគួរឱ្យកត់សម្គាល់ ។ ជាសង្ខេប អត្ថប្រយោជន៍របស់ផ្លែលម៉ើ មានដូចជា ៖
១. ការទល់លាមក
ផ្លែលម៉ើ អាចជួយបំបាត់អាការទល់លាមកបាន ដោយគ្រាន់តែត្រាំទឹកមួយយប់ ហើយទទួលទាននៅពេលព្រឹកឡើង ជាការស្រេច។ ការនេះដោយសារ ផ្លែលម៉ើអាចជួយសម្រួលចលនាពោះវៀនធំ សម្បូរជាតិកាកសរសៃជួយសម្រួលដល់លំហូរកាកសំណល់អាហារក្នុងពោះវៀន ។

២. សុខភាពឆ្អឹង
សារធាតុរ៉ែច្រើនមុខក្នុងផ្លែលម៉ើ ជួយពង្រឹងដល់សុខភាពឆ្អឹង និងប្រឆាំងទប់ស្កាត់ជំងឺពុកឆ្អឹង។ សារធាតុរ៉ែដូចរៀបរាប់ខាងលើនេះ ជួយដល់ការវិវត្ត និងភាពរឹងមាំនៃឆ្អឹងជាពិសេសសម្រាប់បុគ្គលឈានចូលដល់វ័យពុកឆ្អឹង គួរទទួលទានតែទទួលទានផ្លែលម៉ើ។

ផ្លែលម៉ើ ផ្តល់ប្រយោជន៍ដ៏អស្ចារ្យ ១០ យ៉ាង

៣. សុខភាពពោះវៀន
ការទទួលទានផ្លែលម៉ើជួយដល់ការលូតលាស់នៃបាក់តេរីល្អ សម្រួលដល់ការរំលាយអាហារ ពីព្រោះវាមានសារធាតុកាកសរសៃ និងអាមីណូអាស៊ីត ដែលធ្វើឱ្យរំលាយអាហារកាន់តែប្រព្រឹត្តទៅរលូន និងសម្រូបជីវជាតិពីអាហារកាន់តែប្រសើរ។

៤. ជំងឺខ្វះឈាម
សារធាតុរ៉ែ ជាពិសេសជាតិដែក ជាអាហារចាំបាច់ក្នុងការប៉ូវឈាមក្រហម ដូចនេះ អ្នកមានជំងឺស្លេកស្លាំង ឬខ្វះឈាម គួរទទួលទានផ្លែនេះ។ ក្រៅពីនេះ លម៉ើក៏ផ្តល់ថាមពល និងកម្លាំង កាត់បន្ថយការឈឺចាប់ និងចុករោយរបស់អ្នកជំងឺខ្វះឈាមផងដែរ។

៥. អាឡែកហ្ស៊ី
ស្ពាន់ធ័រ ជាសារធាតុរ៉ែដែលមានបរិមាណច្រើនជាងគេក្នុងផ្លែលម៉ើ ហើយសារធាតុនេះជាភ្នាក់ងារចំបង ក្នុងការកាត់បន្ថយការចាញ់ ប្រតិកម្មអាហារ និងចាញ់អាកាសធាតុ ។

ផ្លែលម៉ើ ផ្តល់ប្រយោជន៍ដ៏អស្ចារ្យ ១០ យ៉ាង

៦. ការឡើងទម្ងន់
លម៉ើគួរត្រូវបានបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ ពីព្រោះវាមានជាតិស្ករ ប្រូតេអ៊ីន និងវីតាមីនចាំបាច់ច្រើនយ៉ាង ហើយកាន់តែប្រសើរនោះ គឺបរិភោគលម៉ើជាមួយនឹងត្រសក់ ដើម្បីរក្សារាងរៅឱ្យស្អាតស៊ិចស៊ី។ គួរយល់ដឹងផងដែរ លម៉ើ ១គីឡូក្រាម មានប្រមាណ ៣០០០កាឡូរី ដូចនេះអ្នកញ៉ាំក្នុងបរិមាណសមស្រប មិនអាចញ៉ាំច្រើនពេកនោះទេ ។

៧. ថាមពលរាងកាយ
ដោយសារវាសម្បូរជាតិស្ករគ្លុយកូស ហ្វ្រាក់តូស និងស៊ូក្រូស វាប្រៀបបាននឹងចំណីប៉ូវកម្លាំង ហេតុនេះហើយទើបមនុស្សភាគច្រើនចូលចិត្តញ៉ាំវាលេងនៅពេលរសៀល ដើម្បីបំបាត់អាការអស់កម្លាំង និងងោកងុយពីការងារ។

៨. សុខភាពប្រព័ន្ធប្រសាទ
សារធាតុចិញ្ចឹមក្នុងផ្លែលម៉ើមានប្រសិទ្ធភាពជំរុញថាមពលដល់ប្រព័ន្ធប្រសាទ និងមុខងារប្រសាទ ធ្វើឱ្យខួរក្បាលគិតគូររហ័ស និងរវាសរវៃ ។

ផ្លែលម៉ើ ផ្តល់ប្រយោជន៍ដ៏អស្ចារ្យ ១០ យ៉ាង

៩. សុខភាពបេះដូង
អ្នកគួរត្រាំផ្លែល្មើទុកមួយយប់ សម្រាប់ទទួលទាននៅពេលព្រឹកឡើង ដើម្បីជំនួយដល់សុខភាព សម្រាប់អ្នកខ្សោយបេះដូងពីព្រោះប៉ូតាស្យូមក្នុងផ្លែលម៉ើផ្តល់ផលប៉ះពាល់ជាវិជ្ជមានចំពោះបេះដូងខ្សោយ ។ តាមវិធីនេះ អ្នកខ្សោយបេះដូង អាចប្រឈមតិចទៅនឹងជំងឺស្ត្រូក និងជំងឺបេះដូងប្រហាក់ប្រហែលនេះ ។ ម្យាងទៀត វាក៏ជួយកាត់បន្ថយកូលេស្តេរ៉ូលមិនល្អដែរ ។

១០. ផ្លូវភេទចុះខ្សោយ
តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ផ្លែលម៉ើអាចជួយដល់ចំណង់ផ្លូវភេទឱ្យប្រសើរឡើងបាន ។ វិធីធ្វើ យកផ្លែលម៉ើ១ក្តាប់ដៃ កិនរួចត្រាំជាមួយទឹកដោះពពែ បន្ថែមម្សៅខាដាមុម (cardamom) និងទឹកឃ្មុំ ផ្អាប់ទុកមួយយប់ សម្រាប់ទទួលទាន ។ ល្បាយនេះ មានប្រយោជន៍បណ្តេញជាតិពុល អាចមានថាមពលរួមភេទបានយូរ និងកាត់បន្ថយឱកាសគ្មានកូនដែលបណ្តាលមកពីបញ្ហាផ្លូវភេទ ។ ការសិក្សាពីមុនៗ ក៏បង្ហាញដែរថា ផ្លែលម៉ើ និងប្រេងរបស់វា ជួយបង្កើនចំនួនស្ពែម និងចលនាស្ពែម របស់មនុស្សប្រុស ៕                                                          លក្ខិណា