អព្ភូតហេតុ! ឆ្កែរោមមាសមួយក្បាល នៅរស់ ក្រោយជាប់គាំងក្នុងគំនរបាក់បែក ៩ថ្ងៃ ដោយសារគ្រោះរញ្ជួយដី នៅអីុតាលី (មានវីដេអូ)

អីុតាលី៖ នាពេលកន្លងទៅថ្មីៗនេះ មានរឿងអព្ភូតហេតុដ៏មិនគួរឲ្យជឿមួយ បានកើតឡើងនៅក្នុងប្រទេសអីុតាលី ដែលឆ្កែរោមមាសមួយក្បាល ត្រូវបានក្រុមអ្នកជួយសង្រ្គោះប្រទះឃើញនៅរស់  ក្រោយគ្រោះរញ្ជួយដី កាលពីសប្តាហ៍មុនកន្លងទៅ។

យោងតាមប្រភពបានឲ្យដឹងថា ឆ្កែរោមមាសមួយក្បាលឈ្មោះថា Romeo ដែលផ្ទះរបស់វា បានបាក់បែកខ្ទេចគ្មានសល់ ដោយសារគ្រោះរញ្ជួយដីនៅអីុតាលី ដែលបានកើតឡើងកន្លងទៅនេះ ។

ប្រភពដដែលបានបន្តថា នៅមុនពេលមានគ្រោះរញ្ជួយដី ម្ចាស់របស់ Romeo បានសម្រាកនៅជាន់ទី២ ខណៈ Romeo ដេកនៅជាន់ទី១ ។ ក្រោយហេតុការណ៍រញ្ជួយដីនេះកើតឡើង មានតែម្ចាស់វាទេ ដែលត្រូវបានគេជួយសង្រ្គោះចេញពីផ្ទះដែលបានបាក់បែកនោះ ចំនែកឯ Romeo​​ ត្រូវជាប់គាំងនៅក្នុងគំនរបែកបាក់  ទោះបីជាក្រុមអ្នកជួយសង្គ្រោះស្វែងរកយ៉ាងណាក៏មិនឃើញវាដែរ។​ ក្តីសង្ឃឹម ក៏ដូចជា ការបន្តស្វែងរកអស់រយៈពេលរាប់ម៉ោង ត្រូវអសារបង់ ដោយនឹកស្មានថា ឆ្កែមួយក្បាលនេះ បានងាប់នៅក្នុងគំនរនោះទៅហើយ។

បន្ទាប់ពីគ្រោះមហន្តរាយមួយនេះ បានកន្លងផុតទៅអស់រយៈពេលជាង ៩ថ្ងៃ ស្រាប់តែមានសម្លេងព្រូសបន្លឺឡើងចេញពីគំនរបាក់បែកនោះ ដែលធ្វើឲ្យក្រុមអ្នកពន្លត់អគ្គិភ័យនៅក្បែរនោះ បានចាប់ផ្តើមស្វែងរកភ្លាមៗទៅតាមសម្លេង នៃទីតាំងនោះ ដែលជាលទ្ធផលចុងក្រោយ  ឆ្កែរោមមាសមួយក្បាល ត្រូវបានជួយសង្រ្គោះដោយក្រុមអ្នកពន្លត់អគ្គិភ័យបានជោគជ័យ។

យោងតាមសម្តីរបស់ក្រុមអ្នកជួយសង្គ្រោះ បានអះអាងថា «ឆ្កែមួយក្បាលនេះ បានជាប់គាំងក្នុងគំនរបែកបាក់​ អស់រយៈពេលជាង ២៣០ម៉ោងហើយ។ វាអាចទំនងជាសន្លប់ ឬដេកនៅក្នុងនោះមិនដឹងខ្លួន ទើបបានជាក្រុមជួយសង្គ្រោះគ្មានតំរុយក្នុងការស្វែងរក ។ តែយ៉ាងណាមិញ បន្ទាប់ពីពួកយើងបានជួយសង្គ្រោះហើយនោះ ឆ្កែមួយក្បាលនេះ ហាក់បីដូចជាមិនមានបញ្ហាប៉ះពាល់ ឬមានរបួសអ្វីនោះទេ ពោលគឺវាស្ថិតក្នុងស្ថានភាពមួយដ៏ល្អប្រសើរ» ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អព្ភូតហេតុ! ឆ្កែរោមមាសមួយក្បាល នៅរស់ ក្រោយជាប់គាំងក្នុងគំនរបាក់បែក ៩ថ្ងៃ ដោយសារគ្រោះរញ្ជួយដី នៅអីុតាលី (មានវីដេអូ)

អព្ភូតហេតុ! ឆ្កែរោមមាសមួយក្បាល នៅរស់ ក្រោយជាប់គាំងក្នុងគំនរបាក់បែក ៩ថ្ងៃ ដោយសារគ្រោះរញ្ជួយដី នៅអីុតាលី (មានវីដេអូ)

អព្ភូតហេតុ! ឆ្កែរោមមាសមួយក្បាល នៅរស់ ក្រោយជាប់គាំងក្នុងគំនរបាក់បែក ៩ថ្ងៃ ដោយសារគ្រោះរញ្ជួយដី នៅអីុតាលី (មានវីដេអូ)

អព្ភូតហេតុ! ឆ្កែរោមមាសមួយក្បាល នៅរស់ ក្រោយជាប់គាំងក្នុងគំនរបាក់បែក ៩ថ្ងៃ ដោយសារគ្រោះរញ្ជួយដី នៅអីុតាលី (មានវីដេអូ)

អព្ភូតហេតុ! ឆ្កែរោមមាសមួយក្បាល នៅរស់ ក្រោយជាប់គាំងក្នុងគំនរបាក់បែក ៩ថ្ងៃ ដោយសារគ្រោះរញ្ជួយដី នៅអីុតាលី (មានវីដេអូ)

អព្ភូតហេតុ! ឆ្កែរោមមាសមួយក្បាល នៅរស់ ក្រោយជាប់គាំងក្នុងគំនរបាក់បែក ៩ថ្ងៃ ដោយសារគ្រោះរញ្ជួយដី នៅអីុតាលី (មានវីដេអូ)

  • អព្ភូតហេតុ! ឆ្កែរោមមាសមួយក្បាល នៅរស់ ក្រោយជាប់គាំងក្នុងគំនរបាក់បែក ៩ថ្ងៃ ដោយសារគ្រោះរញ្ជួយដី នៅអីុតាលី (មានវីដេអូ)已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/04  Category:ប្លែកៗ