Joe Chen ប្រើពាក្យផ្លែផ្កាឱ្យ Shu Qi រឿងមិនទាន់រៀបការ

6 Videos


កាលពីពេលថ្មីៗតារាសម្តែងតៃវ៉ាន់ នាង ឈើន ឈាវអេន ហៅ (Joe Chen) បានបង្ហោះរូបថតដ៏ ស្រស់ស្អាតរបស់នាងមួយសន្លឹកនៅក្នុងបណ្តាញ Weibo ព្រមទាំងបានសរសេរអក្សរជាច្រើនឃ្លាថា «ព្រះជាម្ចាស់ទ្រង់បានសម្តែងថា ក្មេងស្រីម្នាក់នេះហាក់ដូចជាពិសេសខ្លាំងណាស់ ។ នាងត្រូវតែរង់ចាំ ពីព្រោះខ្ញុំកំពុងតែស្វែងរកអ្នកពិសេសសម្រាប់នាង ។ ខ្ញុំពិតជាយល់ច្បាស់ណាស់» ។

Joe Chen ប្រើពាក្យផ្លែផ្កាឱ្យ Shu Qi រឿងមិនទាន់រៀបការ

មានការសង្ស័យថា ក្នុងការឆ្លើយតបទៅនឹងការរំលឹកជាញឹកញាប់របស់មិត្តអ្នកលេងហ្វេសប៊ុកដែលយកចិត្តទុកដាក់ដោយប្រាប់នាងឲ្យឆាប់រៀបការ ព្រមទាំងសម្តែងឲ្យឃើញថា ខ្លួនឯងផ្ទាល់ជាមនុស្សពិសេសខុសគេ នោះ ទើបព្រះជាម្ចាស់អនុញ្ញាតិឲ្យនាងនៅរង់ចាំតទៅទៀតរហូតទាល់តែស្វែងរកបានទេវបុត្រដែលនាងពេញចិត្ត ។ ពេលមើលឃើញនូវសារដែលបានបង្ហោះនេះភ្លាមនាង ស៊ូឈី (Shu Qi)ហាក់ដូចជារអៀសខ្លួន ព្រោះយល់ឃើញថា មិត្តភក្តិដែលរួមអាជីពជាមួយ គឺនាង Joe Chen ហាក់ដូចជានិយាយបញ្ឆិតបញ្ឆៀងឲ្យនាង ទើបបង្ហោះសារតបវិញភ្លាមថា ពិតជាត្រឹមត្រូវហើយ ។
Joe Chen ប្រើពាក្យផ្លែផ្កាឱ្យ Shu Qi រឿងមិនទាន់រៀបការ
មុននេះតារាសម្តែងសិចស៊ីតៃវ៉ាន់នាង ស៊ូ ឈី វ័យ ៤០ ឆ្នាំធ្លាប់និយាយប្រាប់អ្នកកាសែតនៅក្នុងបទសម្ភាសន៍មួយថា ប្រសិនបើមនុស្សជាទីស្រឡាញ់របស់យើងគេរៀបការចោលទៅហើយនោះ តើចាំបាច់អីទៅស្រឡាញ់ប្តីរបស់គេទៀតនោះ ។ ដូច្នេះក្នុងថ្ងៃណាមួយ បើទោះជាបានជួបនឹងមនុស្សជាទីស្រឡាញ់ក្តី ក៏ខ្ញុំមិនមានគំនិតផ្តួចផ្តើមសុំគេរៀបការដែរ គឺមានតែគេទេដែលសុំខ្ញុំរៀបការមុន ។ កន្លងមកនាង ស៊ូ ឈី ធ្លាប់មានរឿងអាស្រូវស្នេហាជាមួយនឹងអ្នកដឹកនាំរឿងលោក Stephen Fung និង កំពូលតារាសម្តែង និង ចម្រៀងលោក លី មីង ផងដែរ ប៉ុន្តែនៅទីបំផុតពួកគេបានរៀបការចោលនាង អស់ដោយទុកឲ្យនាងនៅទំនេររហូតមកទល់សព្វថ្ងៃនេះ ៕ គ ឡេង

Joe Chen ប្រើពាក្យផ្លែផ្កាឱ្យ Shu Qi រឿងមិនទាន់រៀបការ