ប៉ូលិសអន្តោប្រវេសន៍ដែលអនុញ្ញាតឲ្យយួន៥នាក់ស្នាក់នៅផ្ទះរបស់ខ្លួន និងជីករ៉ែខុសច្បាប់​ ត្រូវបានដកហូតតំណែង

លោកវរសេនីយ៍ឯក ឡុង រុក្ខា នាយនគរបាលជាតិ​ជាន់ខ្ពស់ក្រសួងមហាផ្ទៃ​អត្តលេខ​០៧១៣៧ នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ​ ខេត្តរតនគិរី ​ត្រូវបាន​ក្រសួងមហាផ្ទៃ​សម្រេច​ដកហូតតំណែង​ខ្លាញ់​នេះហើយ​ តាមសំណើ​របស់​ឯកឧត្តម​នាយឧត្តមសេនីយ៍​អគ្គនាយក​នៃអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ដោយ​ប្រកាស​លេខ​៦១៦០ប្រក ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ដែល​ការដក​ហូតតំណែ​ងលោកស័ក្តិ៥ប៉ូលិស​ ឡុង រុក្ខា ពីនាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ​នេះ​ គឺបន្ទាប់ពី​បែកធ្លាយ​ជនជាតិ​យួន​ចំនួន៥នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ឃាត់ខ្លួន​កាលពីថ្ងៃទី​១២ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ​ ក្នុងបទល្មើស​រុករក​ និងធ្វើអាជីវកម្មរ៉ែខុសច្បាប់​ ហើយបុរស​ជនជាតិយួនទាំង៥នាក់នេះ​ ត្រូវបានរកឃើញថា មក​ស្នាក់នៅ​ផ្ទះ​របស់លោក​ស័ក្តិ៥ប៉ូលិស​ ឡុង រុក្ខា តែម្តង​។

ប៉ូលិសអន្តោប្រវេសន៍ដែលអនុញ្ញាតឲ្យយួន៥នាក់ស្នាក់នៅផ្ទះរបស់ខ្លួន និងជីករ៉ែខុសច្បាប់​ ត្រូវបានដកហូតតំណែង

ទោះបី​លោកស័ក្តិ៥ ឡុង រុក្ខា ជានាយប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ​ ខេត្តរតនគិរី​ (ជាប៉ុស្តិ៍ខ្លាញ់) មានការពាក់ព័ន្ធ​នឹង​ការ​ផ្តល់​ជម្រក​ស្នាក់នៅ​ដល់​ជន​ជាតិ​យួន​ទាំង៥នាក់ មក​ជីករ៉ែខុសច្បាប់​នៅខេត្ត​រតនគិរី​ ក៏ដោយ​ គឺលោក​ស័ក្តិ៥ប៉ូលិស​រូបនេះ​មិនត្រូវបាន​ទទួលរង​ទណ្ឌកម្មវិន័យ​អ្វីឡើយ​ ពោលបាន​ត្រឹម​ដក​ហូតមុខតំណែងចាស់ រួចហើយ​ផ្ទេរភារកិច្ច​ឲ្យ​ទៅ​កាន់តំណែង​ថ្មី​ជានាយ​ការិយាល័យនីតិកម្ម​នៃនាយកដ្ឋាន​រដ្ឋបាល​-សរុប​វិញប៉ុណ្ណោះ។

ប៉ូលិសអន្តោប្រវេសន៍ដែលអនុញ្ញាតឲ្យយួន៥នាក់ស្នាក់នៅផ្ទះរបស់ខ្លួន និងជីករ៉ែខុសច្បាប់​ ត្រូវបានដកហូតតំណែង

គួររំលឹកជូនថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦កន្លងទៅ​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​អូរយ៉ាដាវ​បាន​ចាប់ឃាត់ខ្លួន​បុរសជនជាតិ​វៀតណាម​ចំនួន​៥នាក់ ដែល​ចូល​មក​ជីករ៉ែ​ខុសច្បាប់​នៅត្រង់ចំណុច​ភូមិប៉ក់ធំ ឃុំ​ប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ​ ខេត្តរតនគិរី ព្រមទាំងរឹបអូស​បាន​នូវវត្ថុតាង​ដូចជា រថយន្ត Land​ Cruiser ពាក់ស្លាកលេខ​ភ្នំពេញ​2L-5727 ចំនួន១គ្រឿង ម៉ាស៊ីនភ្លើង​ខ្នាតធំមួយគ្រឿង​ ម៉ាស៊ីនបូមទឹក២គ្រឿង​ និង​ឧបករណ៍​សម្រាប់ជីករ៉ែ​មួយចំនួនទៀត ដោយ​បុរសជនជាតិវៀតណាម​ទាំង៥នាក់នេះ​បានមកស្នាក់នៅ​ផ្ទះ​លោក​វរសេនីយ៍ឯក​ ឡុង រុក្ខា នាយប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ​យ៉ាងហ៊ឺហា៕

ប៉ូលិសអន្តោប្រវេសន៍ដែលអនុញ្ញាតឲ្យយួន៥នាក់ស្នាក់នៅផ្ទះរបស់ខ្លួន និងជីករ៉ែខុសច្បាប់​ ត្រូវបានដកហូតតំណែងប៉ូលិសអន្តោប្រវេសន៍ដែលអនុញ្ញាតឲ្យយួន៥នាក់ស្នាក់នៅផ្ទះរបស់ខ្លួន និងជីករ៉ែខុសច្បាប់​ ត្រូវបានដកហូតតំណែង

Related