ឃាត់ខ្លួន​ជនសង្ស័យ​៩​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន

បន្ទាយ​មាន​ជ័យ ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត ឃាត់ខ្លួន​ជនសង្ស័យ​៩​នាក់ មាន​៨​នាក់​ដែល​ប្រើប្រាស់​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៦​។

ជនសង្ស័យ​៩​នាក់​មាន​ម្នាក់​ឈ្មោះ អ៊ុ​ក សុផល ភេទ​ប្រុស អាយុ​២២​ឆ្នាំ​(​មានមុខ​របប​លក់ដូរ និង​ជួញដូរ​គ្រឿងញៀន​) និង​អ្នក​ប្រើប្រាស់ ៨​នាក់​មាន​១.​ឈ្មោះ សា​រុន សុភា ហៅ​ស្រួច ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ២.​ឈ្មោះ មិន ហៀ​ង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ៣.​ឈ្មោះ លាន ណែម ហៅ​ឆែម ភេទ​ប្រុស អាយុ​២២​ឆ្នាំ ៤.​ឈ្មោះ ណេ គី​ម​សៀង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ៥.​ឈ្មោះ ហុំ ផា​ខិត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ៦.​ឈ្មោះ មាស សៀវ​វិ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ៧.​ឈ្មោះ ឃុ​ត ភ័​ត្ត្រា ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​៨.​ឈ្មោះ សេត ម៉ាត់​សេន ហៅ​ចិន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនសង្ស័យ​ទាំង​៩​នាក់ រស់នៅ​ក្រុង​សិរី​សោភ័ណ​។

លោក​វរសេនីយ៍ត្រី ង៉េ​ង សុ​ជា នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ប្រាប់​ថា នៅ​ពេល​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៩​នាក់ កម្លាំង​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ​បាន​កំណត់​មុខសញ្ញា បាន​បង្ក្រាប​ឃាត់​បាន​៩​នាក់​មាន​ម្នាក់​ជា​អ្នក​ជួញដូរ​គ្រឿងញៀន និង​៨​នាក់​ជា​អ្នក​ប្រើប្រាស់​។

រីឯ​វត្ថុ​តាង​មាន​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ខេ​ទឹកកក​ចំនួន​១​ថង់​តូច​ទម្ងន់​ស្មើ​០,៣២​ក្រាម ដែល​ឃាត់​កាលពី​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​តា​រ៉ាង​បាល់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​។ លោក​វរសេនីយ៍ឯក ចាប សុ​ផា​រិ​ទ្ធ ស្នងការ​រង​នគ​បាល​ខេត្ត​បាន​ប្រាប់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​៩​នាក់​មាន​ម្នាក់​ជួញដូរ​គ្រឿងញៀន​បាន​សារភាព​ថា គ្រឿងញៀន​នេះ​គឺ​គេ​ទិញ​ឈ្មួញ​ធំ​ម្នាក់​នៅ​ក្រុង​សិរី​សោភ័ណ ហើយ​លក់​ចែកចាយ​ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន និង​វត្ថុ​តាង​គ្រឿងញៀន​ត្រូវ​បាន​ចាត់ការ​តាម​ច្បាប់​៕