តារាចម្រៀង ៣ ដួង ក្លាយជាអ្នកតំណាងក្រុមហ៊ុនទូរស័ព្ទ ព្រមជាមួយតម្លៃខ្លួនខ្ពស់

6 Videos


គេធ្លាប់ឃើញតែតារាសម្តែង ដែលមានរូបសម្រស់ស្រស់សោភា បានក្លាយជាអ្នកតំណាងអោយផលិត ផលធំៗ ។ តែចុងក្រោយនេះ គេសង្កេតឃើញអ្នកតំណាងផលិតផលធំៗបែរជាធ្លាក់ទៅលើតារាចម្រៀងល្បីៗទៅវិញ ។ បច្ចុប្បន្ននេះ មានតារាចម្រៀងល្បីៗចំនួនបីដួង បានក្លាយជាអ្នកតំណាងអោយក្រុមហ៊ុនទូរស័ព្ទ ដោយទទួលបានតម្លៃខ្លួនរាប់ម៉ឺនដុល្លារ ។ តើតារាចម្រៀងណាខ្លះ ដែលស្ថិតនៅក្នុងចំណោមតារាចម្រៀងទាំងបីដួងនោះ? ។

**តារាចម្រៀង ឪក សុគន្ធកញ្ញាៈ

តារាចម្រៀង ៣ ដួង ក្លាយជាអ្នកតំណាងក្រុមហ៊ុនទូរស័ព្ទ ព្រមជាមួយតម្លៃខ្លួនខ្ពស់

រហូតមកដល់ពេលនេះ ឪក សុគន្ធកញ្ញា នៅតែជាតារាចម្រៀង ដ៏លេចធ្លោមួយរូបនៅក្នុងផលិតកម្មហង្សមាស ។ ពីមួយថ្ងៃទៅមួយថ្ងៃ ឪក សុគន្ធកញ្ញា កាន់តែមានប្រជាប្រិយ ភាព នៅ ក្នុងស្រទាប់ យុវវ័យ ។ អ្វីដែលកត់សំគាល់នោះ នាងត្រូវបានគេចាត់ទុកជាតារាចម្រៀង ដែលមានការតុបតែងខ្លួនបាន ស្រស់ស្អាតទៅតាមពេលវេលានិងបទចម្រៀង ។ មិនត្រឹមតែជាតារាចម្រៀង ដែលមានឈ្មោះបោះសម្លេង ប៉ុណ្ណោះទេ ឪក សុគន្ធកញ្ញា ក៏ជាតារាមួយដួង ដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់ម្ចាស់ផលិតផល នានា ។

តារាចម្រៀង ៣ ដួង ក្លាយជាអ្នកតំណាងក្រុមហ៊ុនទូរស័ព្ទ ព្រមជាមួយតម្លៃខ្លួនខ្ពស់

កន្លងមកនាងតែងតែលេចមុខនៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើន ដែលមានទាំងគ្រឿងអេឡិចត្រូនិច គ្រឿងសំអាង និងភេសជ្ជៈជាដើម ។ មួយរយៈចុងក្រោយនេះ នាងក្លាយជាអ្នកតំណាង អោយទូរស័ព្ទ SAMSUNG រយៈពេលវែង ដោយទទួលបានតម្លៃខ្លួនខ្ពស់គួរសម ។ ក្រៅពីបង្ហាញខ្លួនក្នុងឈុតឃោសនា ផលិតផលរបស់ក្រុមហ៊ុននានានោះ ថ្មីៗនេះ តារាចម្រៀង ឪក សុគន្ធកញ្ញា តែងតែមានវត្តមាននៅក្នុងការប្រគុំតន្ត្រីដែល រៀបចំ ឡើង ដោយក្រុមហ៊ុនទូរស័ព្ទទៀតផង ។ មានការនិយាយថា ចុងក្រោយនេះ អ្នកតំណាងអោយផលិតផលធំៗភាគច្រើនធ្លាក់ទៅលើ តារាចម្រៀងច្រើនជាងតារាសម្តែង ។

** តារាចម្រៀង មាស សុខសោភា

តារាចម្រៀង ៣ ដួង ក្លាយជាអ្នកតំណាងក្រុមហ៊ុនទូរស័ព្ទ ព្រមជាមួយតម្លៃខ្លួនខ្ពស់

ទោះបីជាមិនមានរូបសម្រស់ស្រស់សោភា ដូចជាតារាសម្តែងក៏ពិតមែន តែតារាចម្រៀងដែលមានរូបរាងតូចស្រលូន មាស សុខសោភា នៅតែមានឪកាសលេចមុខនៅក្នុងឈុតឃោសនា ផលិតផលរបស់ក្រុមហ៊ុនធំៗជាច្រើន ។

តារាចម្រៀង ៣ ដួង ក្លាយជាអ្នកតំណាងក្រុមហ៊ុនទូរស័ព្ទ ព្រមជាមួយតម្លៃខ្លួនខ្ពស់

អ្វីដែលចាប់អារម្មណ៍នោះ នាងក៏ជាអ្នកតំណាងអោយក្រុមហ៊ុនទូរស័ព្ទHUAWEIរយៈ ពេលវែងផងដែរ ។ មិនខុសពីឱក សុគន្ធកញ្ញាប៉ុន្មានទេ មាស សុខសោភា ក៏ទទួលបានតម្លៃខ្លួនយ៉ាងសក្តិ សមផងដែរ ។

តារាចម្រៀង ៣ ដួង ក្លាយជាអ្នកតំណាងក្រុមហ៊ុនទូរស័ព្ទ ព្រមជាមួយតម្លៃខ្លួនខ្ពស់

មានមិត្តភក្តិសិល្បៈមួយចំនួនបាននិយាយថា មូលហេតុដែលតារាចម្រៀង មាស សុខសោភា អាចគ្រងតំណែង ជាអ្នកតំណាងអោយ ក្រុមហ៊ុនទូរស័ព្ទមួយនេះ ដោយសារនាងជាតារាចម្រៀង ដែលមានឈ្មោះបោះសម្លេងប្រចាំប្រទេស ។ ដើម្បីពង្រីកទី ផ្សារការងារសិល្បៈបន្ថែម មាស សុខសោភា បានព្យាយាមដុសខាត់សម្លេងបន្ថែម ក៏ដូចជា ការតុបតែងខ្លួន រួមជាមួយនិងក្បាច់រាំទៀតផង។តែក្នុងនោះក៏មានការរិៈគន់ថា ការតុបតែងខ្លួនរបស់ មាស សុខសោភា រាងសិចស៊ីបន្តិច ។

**តារាចម្រៀង ពេជ្រ សោភាៈ

តារាចម្រៀង ៣ ដួង ក្លាយជាអ្នកតំណាងក្រុមហ៊ុនទូរស័ព្ទ ព្រមជាមួយតម្លៃខ្លួនខ្ពស់

ថ្មីៗនេះតារាចម្រៀងប្រចាំផលិកម្មហង្សមាស ពេជ្រ សោភា បានក្លាយ ជាអ្នកតំណាងអោយក្រុមហ៊ុនទូរស័ព្ទដៃ OPPO ។នេះជាលើកដំបូងហើយ ដែលម្ចាស់បទចម្រៀង«អូនទៅហើយ»រូប នេះក្តោបបានតំណែងជាអ្នកឃោសនាពាណិជ្ជកម្មអោយ ក្រុមហ៊ុនទូរស័ព្ទដៃមួយនេះ។មានការបង្ហើបថា សម្រាប់អ្នកតំណាងអោយក្រុមហ៊ុនមួយនេះ ពេជ្រ សោភា ទទួលតម្លៃខ្លួនខ្ពស់គួរសម។

តារាចម្រៀង ៣ ដួង ក្លាយជាអ្នកតំណាងក្រុមហ៊ុនទូរស័ព្ទ ព្រមជាមួយតម្លៃខ្លួនខ្ពស់

ក្រៅពីបង្ហាញខ្លួនក្នុងឈុតពាណិជ្ជកម្ម អោយក្រុមហ៊ុនទូរស័ព្ទម៉ាក OPPO ពេជ្រ សោភា ក៏ត្រៀមខ្លួនបង្ហាញសកម្មភាពថ្មីៗជាច្រើន នៅក្នុងនាមជាអ្នកតំណាងអោយក្រុមហ៊ុនទូរស័ព្ទ មាន ដូចជាការផ្សព្វផ្សាយផលិតផលថ្មីៗនិងការចូលរួមប្រគុំតន្ត្រីផ្សេងៗ ៕ ចេនី

តារាចម្រៀង ៣ ដួង ក្លាយជាអ្នកតំណាងក្រុមហ៊ុនទូរស័ព្ទ ព្រមជាមួយតម្លៃខ្លួនខ្ពស់