នី មល្លីកា បណ្តើរគ្នាទៅលេងនៅមិចស៊ីកូ ធ្វើដូចទើបរៀបការរួច

6 Videos


អតីតតារាសំដែង នី មល្លីកា ដែលបានទៅរស់នៅសហរដ្ឋអាមេរិកជាង ៦ ឆ្នាំមកហើយបន្ទាប់ពី បានបង្ហោះនូវរូបភាពកូនប្រុសរបស់នាងដែលមានអាយុ ៤ ខែឈ្មោះ Zachary មើលទៅគួរឲ្យស្រឡាញ់ រួចមកថ្មីៗនេះក៏បានបង្ហោះរូបភាពដើរកំសាន្តនៅមិចស៊ីកូជាមួយស្វាមីធ្វើដូចមិនទាន់មានកូននិងទើប រៀបការួចអ៊ីចឹង ។

នី មល្លីកា បណ្តើរគ្នាទៅលេងនៅមិចស៊ីកូ ធ្វើដូចទើបរៀបការរួច

នៅលើបណ្តាញទាក់ទងសង្គមហ្វេសប៊ុកកាលពីចុង ខែសីហា ២០១៦ គេបានឃើញ អតីតតារា សំដែងក្នុងរឿងកុមារីវ័យ ២៥ ឆ្នាំ នី មល្លីកា បង្ហោះរូបភាពនាងរួមជាមួយស្វាមី បានបណ្តើរ គ្នាទៅលេង ឆ្នេរសមុទ្រនៃប្រទេសមិចស៊ីកូធ្វើឲ្យអ្នកលេងហ្វេសប៊ុកខ្លះច្រណែននិងនិយាយបែបលេងសើចថាមាន កូនមួយហើយតែធ្វើដូចជានៅកំឡោះក្រមុំនាំគ្នាទៅក្រេបទឹកឃ្មុំក្រោយរៀបការថ្មោងថ្មី ។

នី មល្លីកា បណ្តើរគ្នាទៅលេងនៅមិចស៊ីកូ ធ្វើដូចទើបរៀបការរួច

ខ្លះក៏បានសរសើរថាទោះនាងមានកូនមួយហើយក្តីក៏មើលទៅនៅតែឃើញស្អាតដដែលគ្មានប្រែប្រួលបន្តិចសោះ ។ នី មល្លីកា សម្រាលបានកូនប្រុសម្នាក់ឈ្មោះ Zachary កាលពីដើមខែ មេសា ២០១៦ កន្លងទៅ ដែលគិតមកទល់ពេលនេះគឺបានជាង ៤ ខែហើយដោយកូនរបស់នាងត្រូវបានសម្រាលមុនការទស្សន៍ ទាយរបស់ពេទ្យដែលថាកូននាងនឹងត្រូវសម្រាលរហូតដល់ថ្ងៃទី ២៤ មេសា ឯណោះ ។

នី មល្លីកា បណ្តើរគ្នាទៅលេងនៅមិចស៊ីកូ ធ្វើដូចទើបរៀបការរួច

គួររំលឹកថា នី មល្លីកា បានរៀបការជាមួយលោក គឹម ប៊ុណ្ណា ជាវិស្វករម្នាក់រស់នៅរដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិកកាលពីថ្ងៃទី ២៦ វិច្ឆិកា ២០១១ នៅសណ្ឋាគារអ៊ិនធើកុងទីណង់តាល់ ។ក្រោយពីរៀបការ ហើយនាងក៏បានទៅតាមនិងរស់នៅជាមួយស្វាមីភ្លាមដោយមិនបង្អង់យូរឡើយ ៕ ដេវីត

នី មល្លីកា បណ្តើរគ្នាទៅលេងនៅមិចស៊ីកូ ធ្វើដូចទើបរៀបការរួចនី មល្លីកា បណ្តើរគ្នាទៅលេងនៅមិចស៊ីកូ ធ្វើដូចទើបរៀបការរួចនី មល្លីកា បណ្តើរគ្នាទៅលេងនៅមិចស៊ីកូ ធ្វើដូចទើបរៀបការរួចនី មល្លីកា បណ្តើរគ្នាទៅលេងនៅមិចស៊ីកូ ធ្វើដូចទើបរៀបការរួចនី មល្លីកា បណ្តើរគ្នាទៅលេងនៅមិចស៊ីកូ ធ្វើដូចទើបរៀបការរួចនី មល្លីកា បណ្តើរគ្នាទៅលេងនៅមិចស៊ីកូ ធ្វើដូចទើបរៀបការរួច