៥ ប៉ុស្តិ៍ពីកញ្ញា បេប៊ី នាយគ្រឿន និង បាយក្រូច ពិតជាឃ្យូដខ្លាំងណាស់

6 Videos


តារាសម្តែង ពិធីការិនី និង ចម្រៀងវ័យក្មេងស្រស់ស្អាតកញ្ញា បេប៊ី បច្ចុប្បន្នកំពុងតែ ទទួលបាននូវការចាប់អារម្មណ៍ខ្លាំងឡើងពីទស្សនិកជនទៅលើរូបសម្ផស្ស និង ក្បាច់រាំប្លែ កៗរបស់នាង ។

៥ ប៉ុស្តិ៍ពីកញ្ញា បេប៊ី នាយគ្រឿន និង បាយក្រូច ពិតជាឃ្យូដខ្លាំងណាស់

អ្វីដែលធ្វើឱ្យទស្សនិកជនកាន់តែចាប់អារម្មណ៍បន្ថែមទៀតនោះ គឺរូប សម្រស់របស់នាងកាន់តែស្រស់ស្អាតគួរឱ្យទាក់ទាញបំផុត ហើយថ្មីៗនេះកញ្ញា បេប៊ី បាន បង្ហាញរូបថតចំនួន ៥ ប៉ុស្តិ៍ដោយនាងបានស្លៀករ៉ូបខ្លីពាក់កណ្តាលភ្លៅពណ៌ ផ្កាឈូកយ៉ាង ស្រស់ស្អាតថតជាមួយនឹងតារាកំប្លែងនាយគ្រឿន និង នាយក្រូច ដែលរូបទាំងនេះ គឺស្ថិត នៅក្នុងឈុតសម្តែងរឿង «ពូជខ្ញុំអ៊ីចឹង» វគ្គពីរ ដែលនឹងដាក់បញ្ចាំងក្នុងពេលឆាប់ៗខាង មុខនេះ នេះបើតាមនាងសរសេរការបញ្ជាក់នៅក្នុងហ្វេសប៊ុក ។

៥ ប៉ុស្តិ៍ពីកញ្ញា បេប៊ី នាយគ្រឿន និង បាយក្រូច ពិតជាឃ្យូដខ្លាំងណាស់

តាមរយៈរូបភាពទាំងនេះ ក៏បានធ្វើឱ្យមានការចាប់អារម្មណ៍ផងដែរពីប្រិយមិត្តរបស់នាងនៅក្នុងបណ្តាញសង្គមព្រម ទាំងសរសើរថា ស្រស់ស្អាត ឃ្យូត និង មានអ្នកខ្លះស្ឃឹមថា រឿងដែលនាងថតនោះនឹងល្អ មើលថែមទៀតផង ។ បេប៊ី ត្រូវគេសង្កេតឃើញថា មួយរយៈពេលចុងក្រោយនេះនាងរវល់ការងារច្រើន ណាស់ ជាពិសេសធ្វើជាពិធីការិនីនៅក្នុងកម្មវិធីទូរទស្សន៍តែម្តង ។ នាងធ្លាប់ប្រាប់ឱ្យដឹងថា បើប្រៀបធៀបការងារសិល្បៈឆ្នាំ ២០១៥ និង ឆ្នាំ ២០១៦ ឃើញថា ឆ្នាំ ២០១៦ កើនឡើង ខ្លាំងជាង ។

៥ ប៉ុស្តិ៍ពីកញ្ញា បេប៊ី នាយគ្រឿន និង បាយក្រូច ពិតជាឃ្យូដខ្លាំងណាស់

កញ្ញា បេប៊ី ទើបតែមានអាយុ ១៨ ឆ្នាំប៉ុណ្ណោះ ហើយនាងបានចូលប្រឡូកសិល្បៈ កាលពីចុងឆ្នាំ ២០១២ ។ ដំបូងឡើយ បេប៊ី គ្រាន់តែជាតារាសម្តែងម្នាក់តែប៉ុណ្ណោះ ក្រោយ មកនាងបានចាប់យកអាជីពជាអ្នកចម្រៀងព្រមទាំងបញ្ចេញក្បាច់រាំប្លែកៗបន្ថែមទៀត ហើយបច្ចុប្បន្ននាងក៏ជាពិធីការិនីមួយរូបដ៏មមាញឹកផងដែរ ។

៥ ប៉ុស្តិ៍ពីកញ្ញា បេប៊ី នាយគ្រឿន និង បាយក្រូច ពិតជាឃ្យូដខ្លាំងណាស់

អ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍ខ្លាំងទៅលើតារាវ័យក្មេងស្រស់សោភារូបនេះបន្ថែមទៀតនោះ គឺថា ចាប់តាំងពីនាងចូលប្រឡូកសិល្បៈ និង ចាប់ផ្តើមមានកេរ្តិ៍ឈ្មោះបោះ សម្លេងមក គឺនាងក៏ទទួលរងនូវព័ត៌មានចចាមអារ៉ាមរឿងអាស្រូវស្នេហាជាច្រើនមកហើយ ដែរតែត្រូវនាងបដិសេធជាបន្តបន្ទាប់ ៕ យ៉ានុ

៥ ប៉ុស្តិ៍ពីកញ្ញា បេប៊ី នាយគ្រឿន និង បាយក្រូច ពិតជាឃ្យូដខ្លាំងណាស់