សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ត្រូវ​អាជ្ញាធរ​ខេត្ត​កំពង់ចាម​ឃាត់​ខ្លួន​យក​ទៅ​ស្នងការដ្ឋាន​នគរបាល

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់​ឈ្មោះ ពិន ថាត រស់នៅ​ភូមិ​បែកអន្លូង ឃុំ​អារក្សត្នោត ស្រុក​ស្ទឹងត្រង់ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ស្ទឹងត្រង់ បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម នៅ​រសៀល​ថ្ងៃ​ទី​៤ កញ្ញា។

ការ​បញ្ជូន​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ស្នងការដ្ឋាន​ខេត្ត ក្រោយ​ពេល​សមត្ថកិច្ច​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​អារក្សត្នោត ថា​សកម្មជន​រូប​នោះ​ស្លៀកពាក់​ឯកសណ្ឋាន​ក្លែង​ជា​មន្ត្រី​សាលា​ឃុំ ចូល​ក្នុង​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ព្រឹក​ថ្ងៃ​ទី​៤ កញ្ញា។ ទោះ​បី​យ៉ាង​ណា​ក៏ដោយ មន្ត្រី​គណបក្ស​ប្រឆាំង​ខេត្ត​កំពង់ចាម បញ្ជាក់​ថា ការ​ចាប់​ខ្លួន​នេះ​ជា​រឿង​នយោបាយ​ច្រើន​ជាង​រឿង​បុគ្គល។

សូម​ស្ដាប់​ព័ត៌មាន​ពិស្ដារ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។