មូលហេតុអ្វីខ្លះ ដែលធ្វើឱ្យអ្នកឈឺទ្រូង?

6 Videos


បញ្ហាឈឺទ្រូង គឺជាបញ្ហាសុខភាពមួយដែលអ្នកមិនគួរមើលរំលង ព្រោះវាអាចជាប់ទាក់ទងនឹងបញ្ហាសុខភាពសួត និង បេះដូង ។ ក្រៅពីនេះ វាក៏អាចបណ្តាលមកពីបញ្ហាសាច់ដុំ ឆ្អឹងជំនី ពួរសរសៃ និង បញ្ហាសុខភាពមួយចំនួនផ្សេងទៀត ។

សភាពឈឺអាចមានសភាពខុសគ្នា ខ្លះឈឺចុកភ្លាមៗ តឹងទ្រូង ថប់ដង្ហើម និង ឆ្អល់ដើមទ្រូង ។ បើទោះជាវាមានអាការៈឈឺបែបណាក្តី អ្នកត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ ។

ខាងក្រោមនេះជាមូលហេតុសុខភាពទាក់ទងនឹងការឈឺទ្រូងដែលអ្នកគួរទៅរកគ្រូពេទ្យជាបន្ទាន់ ៖

១ – កង្វះអុកស៊ីហ្សែន : គឺជាបញ្ហាឈឺទ្រូងមួយប្រភេទច្រើនកើតមាននៅពេលសាច់ដុំបេះដូង ខ្វះអុកស៊ីហ្សែនជំនួយដល់លំហូរឈាម ហើយវាក៏អាចរាលធ្វើឱ្យចុករួយដល់ដៃ ស្មា ថ្គាម និងខ្នង ហើយពេលខ្លះ វាក៏អាចធ្វើអោយស្ទះឈាមក្នុងបេះដូង បណ្តាលឱ្យថប់ដង្ហើម បែកញើស និង រកកលក្អួត ហើយទីបំផុតអាចបណ្តាលឱ្យអ្នកគាំងបេះដូងក៏មាន ។

២ – មានជំងឺសួត : អ្នកអាចកើតមានបញ្ហារលាកសួត ឈឺសួត ដោយមិនបានចាប់អារម្មណ៍ ថាវាអាចបណ្តាល ឱ្យអ្នកឈឺដើមទ្រូងបាន។ បញ្ហានេះកើតរួមផ្សំនូវអាការៈ ក្អក និងថប់ដង្ហើម ។ ដោយឡែកវាក៏អាចបណ្តាលមកពីមេរោគផ្សិត បាក់តេរី និង វីរុស្សមួយចំនួនដែលកើតនៅតាមជញ្ជាំងសួត និង ធ្វើឱ្យសួតខូចមុខងារ ។

៣ – បញ្ហាសាច់ដុំ : អ្នកអាចមានបញ្ហាឈឺសន្លាក់សាច់ដុំ ត្រង់ឆ្អឹងជំនី ដែលវាអាចមានបញ្ហារលាក ស្រាំ រឺបាក់ ឆ្អឹងដោយប្រការណាមួយ។ បញ្ហាធ្ងន់ធ្ងរ គឺនៅពេលអ្នកក្អកម្តងៗវាអាចធ្វើឱ្យអ្នកចុកទ្រូង និងមានចលនាខ្យល់ដង្ហើមខ្លីៗ នេះសបញ្ជាក់ថា សរសៃពួរសាច់ដុំផ្ជាប់ឆ្អឹងជំនីកំពុងមានបញ្ហាហើយ ៕

សុផល