ឥទ្ធិពលកាំជ្រួចមីស៊ីលឆ្លងទ្វីបរបស់ចិន នាំឲ្យចិនចេញមុខ «ប្រជែងអំណាច» ដោយចំហជាមួយអាមេរិក ក្នុងសំណុំរឿងជម្លោះដែនសមុទ្រចិនខាងត្បូង

សារព័ត៌មាន The Atlantic របស់អាមេរិក​បាន​ផ្សព្វផ្សាយ​ឲ្យដឹង​ថា ការពង្រីកអំណាចរបស់ចិន​នៅដែន​សមុទ្រចិនខាងត្បូង​ដែលជាគ្រឹះសេដ្ឋកិច្ច​ដ៏ធំមហាសាល​ទាំង​នាវាចរណ៍សមុទ្រ ទាំងធនធានរ៉ែ ទាំងនេសាទសមុទ្រនោះ ត្រូវបានអ្នកវិភាគ​ភូមិសាស្ត្រនយោបាយ​ព្យាករណ៍ទុក​ជាមុន​យូរណាស់មកហើយ​ៗសង្គ្រាមត្រជាក់ថ្មីមួយនឹងលេចឡើងបង្កដោយប្រទេសចិន​ ដើម្បីកាត់បន្ថយ​អំណាច​សហរដ្ឋអាមេរិក និងឈាន​ទៅ​រុញច្រាន​ឲ្យមហាអំណាច​អាមេរិក​ចាកចេញ​ពីមហាសមុទ្រ​ប៉ាស៊ីហ្វិក​។

ឥទ្ធិពលកាំជ្រួចមីស៊ីលឆ្លងទ្វីបរបស់ចិន នាំឲ្យចិនចេញមុខ «ប្រជែងអំណាច» ដោយចំហជាមួយអាមេរិក ក្នុងសំណុំរឿងជម្លោះដែនសមុទ្រចិនខាងត្បូង

តំបន់កំពង់ផែនៅឆ្នេរសមុទ្រ Palawan ឋិតក្នុងតំបន់ប្រជុំកោះភាគខាងលិចប្រទេសហ្វីលីពីន ដែលធ្លាប់តែ​ស្ងប់ស្ងាត់មាន​នាវា​ជាច្រើនគ្រឿងធ្វើចរាចរណ៍​ចេញ ចូល ជាធម្មតានៅចម្ងាយប្រមាណ៣០គីឡូម៉ែត្រ​ពីឆ្នេរសមុទ្រនោះ ឥឡូវនេះ​បាន​ក្លាយទៅជាទីតាំង​ជម្លោះដ៏គ្រោះថ្នាក់ ដោយសារ​មហាអំណាចចិនគូសផែនទីថ្មីច្បាមយកតំបន់ជាច្រើន​មក​គ្រប់គ្រង​ជាកម្មសិទ្ធិផ្តាច់មុខ​ក្នុងមុខសញ្ញា​គ្របដណ្តប់សេដ្ឋកិច្ច​ពិភពលោក​រហូតដល់ប្រមាណ​៤០ភាគរយ។

ឥទ្ធិពលកាំជ្រួចមីស៊ីលឆ្លងទ្វីបរបស់ចិន នាំឲ្យចិនចេញមុខ «ប្រជែងអំណាច» ដោយចំហជាមួយអាមេរិក ក្នុងសំណុំរឿងជម្លោះដែនសមុទ្រចិនខាងត្បូង

ទោះបីតុលាការ​មជ្ឈត្តកម្ម​អចិន្ត្រៃយ៍​ «Permanent Court of Arbitration» ទីក្រុងឡាអេធ្លាប់បានសម្រេច​កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ​បដិសេធសិទ្ធិគ្រប់គ្រងផ្តាច់មុខ​លើតំបន់​ដែន​សមុទ្រ​ចិនខាងត្បូង​តាម​បណ្តឹង​របស់​ប្រទេស​ហ្វីលីពីន​ក៏ដោយ​ ក៏មហាអំណាច​ចិន​ មិន​ខ្ចីខ្វល់នឹងការដឹងឮ និងចូលរួមការអនុវត្តសេចក្តីសម្រេច​របស់តុលាការ​អន្តរជាតិ​នោះឡើយ​ ហើយថែមទាំង​បាន​ផ្គើន​ដោយ​ធ្វើការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើត​តំបន់ការពារ​ដែនអាកាស​ «ADIZ» នៅតំបន់ដែនសមុទ្រ​មាន​ជម្លោះទៀតផង​។

ឥទ្ធិពលកាំជ្រួចមីស៊ីលឆ្លងទ្វីបរបស់ចិន នាំឲ្យចិនចេញមុខ «ប្រជែងអំណាច» ដោយចំហជាមួយអាមេរិក ក្នុងសំណុំរឿងជម្លោះដែនសមុទ្រចិនខាងត្បូង

មិនត្រឹមតែ​ជាមួយប្រទេសហ្វីលីពីន​ប៉ុណ្ណោះទេ ក្នុងតំបន់ដែនសមុទ្រចិនខាងត្បូង​ដែលកំពុងមាន​ជម្លោះ​ជាមួយបណ្តាប្រទេស​ជាច្រើន​ផ្សេងទៀតនោះ​ គឺចិន​បាន​ពង្រីកអំណាច​របស់ខ្លួន​គ្រប់គ្រង​តំបន់មានជម្លោះ​រហូតដល់ប្រមាណ​៩០ភាគរយ​ទៅហើយ បង្កឲ្យ​មាន​ស្ថានភាពជម្លោះ​តានតឹងស្ទើរផ្ទុះសង្គ្រាម​ ខណៈបណ្តាប្រទេស​ភាគច្រើន​កំពុងមានជម្លោះជាមួយចិន​បានពឹងផ្អែកទាំងស្រុង​ទៅលើឥទ្ធិពល​របស់មហាអំណាចអាមេរិក​ឲ្យជួយ​ទប់ទល់​នឹងមហាអំណាច​ចិន​។

ឥទ្ធិពលកាំជ្រួចមីស៊ីលឆ្លងទ្វីបរបស់ចិន នាំឲ្យចិនចេញមុខ «ប្រជែងអំណាច» ដោយចំហជាមួយអាមេរិក ក្នុងសំណុំរឿងជម្លោះដែនសមុទ្រចិនខាងត្បូង

សំណួរត្រូវចោទសួរថា តើ​មាន​មូលដ្ឋាន​អ្វី​បានជាប្រទេសចិន​ហ៊ាន​ប្រើប្រាស់អំណាច​ ជាពិសេសអំណាច​យោធារបស់ខ្លួន​គំរាមកំហែង​ទៅលើបណ្តាប្រទេស​នានា​កំពុងមាន​ជម្លោះនៅដែនសមុទ្រចិនខាងត្បូង​ រួមទាំងដែនសមុទ្រ​ចិនខាងកើត​ជាមួយ​ជប៉ុន…​ និង​បច្ចុប្បន្នចិន​ហ៊ានចេញមុខ​ «ប្រជែងអំណាច​» ជាមួយ​អាមេរិកដោយចំហ និង​មិនអនុវត្តន៍​ច្បាប់អន្តរជាតិ​​ ព្រមទាំង​អំណាច​របស់តុលាការ​អន្តរជាតិ​?

ឥទ្ធិពលកាំជ្រួចមីស៊ីលឆ្លងទ្វីបរបស់ចិន នាំឲ្យចិនចេញមុខ «ប្រជែងអំណាច» ដោយចំហជាមួយអាមេរិក ក្នុងសំណុំរឿងជម្លោះដែនសមុទ្រចិនខាងត្បូង

មជ្ឈដ្ឋាន​អ្នកវិភាគយុទ្ធសាស្ត្រយោធា​អន្តរជាតិ​បាន​លើកឡើងថា កាលពីពេលមុន​ ចិន​មិនមាន​កាំជ្រួចមីស៊ីលបាញ់ឆ្លងទ្វីបក្នុងរយៈចម្ងាយឆ្ងាយ​វាយប្រហា​ទៅលើអាមេរិក​បាន​ទេ​ ប៉ុន្តែសព្វថ្ងៃ​ក្រៅពី​សព្វាវុធ​ជាច្រើន​ រួមទាំង​ខែលការពារ​មីស៊ីល​ដែលធ្វើទំនើបកម្ម​ផង​ គឺចិន​មាន​កាំជ្រួចមីស៊ីល​ធុន Dongfeng-41 «ហៅ DF-41» ជាប្រភេទកាំជ្រួច​មីស៊ីល​បាញ់ឆ្លងទ្វីប​ «Intercontinental Ballistic Missile-ICBM» អាចបាញ់​បានដល់​រយៈចម្ងាយ​ពី១២.០០០គីឡូម៉ែត្រ​ ដល់ ១៥.០០០គីឡូម៉ែត្រ​ រួមជាមួយនឹងការ​បំពាក់ក្បាលគ្រាប់​បរមាណូថែមទៀត​ដោយមាន​កម្រិត​ល្បឿន​ប្រមាណ​៣០.០០០គីឡូម៉ែត្រ​ក្នុង១ម៉ោង ពោលអាច​បាញ់​ដល់ទឹកដី​អាមេរិក​យ៉ាងងាយស្រួល​ និង​ពេញទំហឹង​ (ចម្ងាយពីប្រទេសចិន ទៅដល់អាមេរិកប្រមាណជិត១២.០០០គីឡូម៉ែត្រ)។ ដូច្នេះ ឥទ្ធិពល​នៃកាំជ្រួចមីស៊ីលឆ្លងទ្វីបរយៈចម្ងាយឆ្ងាយ​នេះហើយ​ ទើបចិន​អាច​ចេញមុខ​ «ប្រជែងអំណាច​» ជាមួយអាមេរិក​ដោយចំហក្នុងសំណុំរឿង​ជម្លោះ​តំបន់ដែន​សមុទ្រចិនខាងត្បូង​។ 

ឥទ្ធិពលកាំជ្រួចមីស៊ីលឆ្លងទ្វីបរបស់ចិន នាំឲ្យចិនចេញមុខ «ប្រជែងអំណាច» ដោយចំហជាមួយអាមេរិក ក្នុងសំណុំរឿងជម្លោះដែនសមុទ្រចិនខាងត្បូង

កាលពីពេលកន្លងទៅថ្មីៗនេះ លោកឧត្តមសេនីយ៍​ Chang Wanquan រដ្ឋមន្ត្រីក្រសួងការពារជាតិចិន​ធ្លាប់បានប្រកាសថា «ចិនបានត្រៀមខ្លួន​រួចជាស្រេច​ហើយក្នុងការ​ធ្វើសង្គ្រាម​ដែនសមុទ្រ​ និង​សង្គ្រាមបរមាណូ» ដែលការប្រកាស​នេះត្រូវបានមជ្ឈដ្ឋាន​អ្នកវិភាគ​នយោបាយ​ និងយោធាអន្តរជាតិ​ គឺចិន​សំដៅ​លើការ​លូកដៃជ្រៀតជ្រែក​ណាមួយ​ពីសំណាក់​មហាអំណាច​អាមេរិក​ នៅក្នុងជម្លោះ​ដែន​សមុទ្រ​ចិន​ខាងត្បូង​ដែលកំពុងមាន​សភាពតាន​តឹង​តែម្តង​៕

Related