ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៤៦)

ភាគ​ទី​៤៥

​កួកឆេង​ធ្លាប់​រស់នៅ​ឯ​ស្រុក​ម៉ុង​ហ្គោ​លី​ដើរ​លើ​វាល​ខ្សាច់​និង​វាលស្មៅ គេ​មិន​ចេះ​ហែល​ទឹក​ទេ កាល​បើ​ឮ​នាង​ហួង​យុង​ហៅ​គេ​ឲ្យ​ចុះ​ទៅ​ក្នុង​ទឹក​ គេ​ក៏​គ្រវីក្បាល​តតាត់ ពោល​៖
«​ទេ​! បង​មិន​ចេះ​ហែល​ទឹក​ទេ​!»
​ហួង​យុង​ឆ្លើយ​ឡើង​ថា​៖
«​ចុះ​មក ចាំ​អូន​បង្ហាត់​!»
​កួ​ក​ឆេង​ឃើញ​នាង​ហួង​យុង​នៅ​ក្នុង​ទឹក​ហែល​ចុះឡើង​យ៉ាង​សប្បាយ​ដូច្នោះ គេ​ក៏​ដោះ​សម្លៀកបំពាក់​ក្រៅ​ចេញ ដើរ​សន្សឹមៗ ចុះ​ទៅ​ក្នុង​ទឹក។ ហួង​យុង​ដើរ​មក​ជិត​ហើយ​ចាប់​អូស​ជើង​កួក​ឆេង​ទៅ​រក​ទឹក​ជ្រៅ យុវ​បុរស​ភ័យ​ខ្លាំង​ណាស់ គេ​ឈ្លក់​ទឹក​ប្រវេប្រវា​ស្ទើរ​ងើប​ក្បាល​លែង​រួច។ ហួង​យុង​សើច​កក្អៀក ចាប់​គ្រាហ៍​កួកឆេង​ឲ្យ​ងើប​ផុត​ពី​ទឹក​។

 

បន្ទាប់​មក​នាង​ក៏​បង្ហាត់បង្រៀន​កួកឆេង​ឲ្យ​ចេះ​ហែល។ ការ​រៀន​ហែល​ទឹក​មិន​មែន​ពិបាក​ណាស់​ណា​ទេ ជា​កិច្ច​សំខាន់​នោះ គឺ​ឲ្យ​ចេះ​ដកដង្ហើម​ឲ្យ​បាន​ស្រួល។ កួកឆេង​ធ្លាប់​ពូកែ​ខាង​ការ​សម្រួល​ដង្ហើម​បញ្ចេញ​កម្លាំង​ក្នុង​ខ្លួន​ស្រាប់ ម្ល៉ោះ​ហើយ​គេ​ឆាប់​ចេះ​ហែល​ណាស់។
​កួ​កឆេង​និង​ហួង​យុង​នាំគ្នា​ហែល​បញ្ជ្រាល​ទឹក លុះ​ហែល​បាន​ឆ្ងាយ​បន្តិច បត់​តាម​ច្រក​ភ្នំ​មួ​យ​ស្រាប់តែ​បាន​ឃើញ​ក្បាលទឹក​ធ្លាក់​មក​ពី​លើ​កំពូលភ្នំ​ដ៏​ខ្ពស់​។ ទឹក​ហូរ​ធ្លាក់​ដូចជា​កី​សំពត់​ស​ធំ​លាត​សន្ធឹង​នៅ​ពី​មុខ។
​ហួង​យុង​ពោល​ឡើង​ថា៖
«បង! យើង​នាំគ្នា​ឡើង​ទៅ​លើ​កំពូល​ភ្នំ​នោះ​មើល!»

 

​កួក​ឆេង​ឆ្លើយ​ថា៖
«​មាន​អី​! ទៅ​យើង​នាំគ្នា​ឡើង​ទៅ​តាម​ខ្សែទឹក​ធ្លាក់​នោះ​សាកមើល​។ គេ​ក៏​នាំគ្នា​ឡើង​តាម​ខ្សែ​ទឹក​ធ្លាក់​ចុះ​ទៅ​សំដៅ​ទៅ​លើ​កំពូលភ្នំ តែ​ជំនោរ​ទឹក​ខ្លាំង​ណាស់ កុំ​ថា​ឡើយ​ចង់​ដើរ​តាម​ខ្សែទឹក​ទៅ​លើ​សូម្បី​តែ​ឈរ​មួយ​កន្លែង​ក៏​ឈរ​មិន​ជាប់​ដែរ​។ គេ​នាំ​គ្នា​ខំ​ឡើង​ទៅ​លើ​បាន​ប្រហែល​ពីរ​បី​ជំហាន​ប៉ុណ្ណោះ កម្លាំង​ទឹក​ក៏​បាន​ធាក់​គេ​ថយ​មក​ក្រោយ​វិញ។ កួកឆេង​មិន​អស់​ចិត្ត ទឹក​ធាក់​គេ​ម្ដង​ហើយ គេ​ឡើង​សា​ជា​ថ្មី​ទៅ​លើ​ម្ដង​ទៀត​។ លុះ​ឡើង​ជា​ច្រើន​សា​រហើយ​នៅតែ​មិន​បាន​សម្រេច គេ​ក៏​ងាក​មក​និយាយ​ប្រាប់​ហួង​យុង​ថា​៖
«​អូន​! យើង​សម្រាក​នៅ​ទីនេះ​មួយ​យប់​សិន ចាំ​ស្អែក​សឹម​យើង​មក​ឡើង​សាក​ម្ដង​ទៀត។»

 

ចុច​ត្រង់​នេះ​អាន​រឿង​បន្ត…

 

ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៤៦)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ