អ្នក​ភូមិ​​​​មួយ​នៅ​អ៊ីតាលី ប្រាប់​ពី​អាថ៌កំបាំង​​ធ្វើ​ឲ្យ​​អាយុ​វែង​

អ្នក​​វិទ្យាសាស្ត្រ​​ជា​ច្រើន​បាន​​ចុះ​ទៅ​ដល់​​ភូមិ Acciaroli នៅ​អ៊ីតាលី ដោយ​បាន​ចំណាយ​ពេល​៦​ខែ​ដើម្បី​ស្រាវជ្រាវ​ពី​កត្តា​ដែល​ធ្វើ​ឲ្យ​អ្នក​ភូមិ​នៅ​ទី​នោះ​មាន​អាយុ​វែង​។

 

អ្នក​ភូមិ​​​​មួយ​នៅ​អ៊ីតាលី ប្រាប់​ពី​អាថ៌កំបាំង​​ធ្វើ​ឲ្យ​​អាយុ​វែង​

 

អ្នក​ភូមិ​ Acciaroli​ ១​នាក់​ក្នុង​ចំណោម​១០​នាក់​​​​អាច​រស់​ដល់​អាយុ​១០០​ឆ្នាំ​​​និង​ច្រើន​ជាង​នេះ។ តាម​​ការ​ស្រាវជ្រាវ​​របស់​អ្នក​វិទ្យាសាស្រ្ត​​លើ​មនុស្ស​ចាស់​នៅ​ទី​នោះ​ចំនួន ៨០​នាក់ ក្នុង​នោះ​​មាន​អ្នក​អាយុ​ជាង​១០០​ឆ្នាំ​២៥​នាក់ បាន​បង្ហាញ​ថា របប​អាហារ​​​​ល្អ​សម្រាប់​សុខភាព​ និង​​​សកម្មភាព​ឧស្សាហ៍​​ប្រចាំ​ថ្ងៃ​ធ្វើ​​ឲ្យ​ពួក​គេ​​អាយុ​វែង។

 

លោក Antonio Vassalo វ័យ​១០០​ឆ្នាំ​បាន​និយាយ​ប្រាប់​ថា​រាល់​ថ្ងៃ​លោក មាន​របប​អាហារ​ដូច​ជា​ ប្រេង​អូលីវ បន្លែ ត្រី និង​ផ្លែ​ឈើ​ស្រស់​ៗ។ លោក​ស្រី  Amina វ័យ​៩៣​ឆ្នាំ ដែល​​ជា​ភរិយា​របស់​លោក Antonio បាន​បន្ថែម​ថា៖ “ពួក​យើង​​​ចូល​ចិត្ត​ហូប​ត្រី​ច្រើន ព្រម​ទាំង​អាហារ​​ស្រស់​ៗ​ដែល​យើង​ដាំ​វា​ដោយ​ខ្លួន​ឯង “។

 

អ្នក​ភូមិ​​​​មួយ​នៅ​អ៊ីតាលី ប្រាប់​ពី​អាថ៌កំបាំង​​ធ្វើ​ឲ្យ​​អាយុ​វែង​

 

លោក Alan S. Maisel វេជ្ជបណ្ឌិត​​​​ជំនាញ​រោគ​បេះ​ដូង មក​ពី​​រដ្ឋ​កាលីហ្វ័រញ៉ា​ សហរដ្ឋអាមេរិក ដែល​បាន​ចុះ​ទៅ​ស្រាវជ្រាវ​នៅ​ភូមិ​ខាង​លើ​​ផង​ដែរ បាន​និយាយ​ថា៖”អ្នក​ភូមិ​នៅ​ទី​នោះ ហូប​អាហារ​​ល្អ​ៗ ដែល​បាន​មក​ពី​ការ​ដាំ​ដោយ​ខ្លួន​ឯង ជា​ពិសេស​​​​រុក្ខជាតិ Rosemary (ប្រភេទ​ជី​ម្យ៉ាង​នៅ​តំបន់​​​សមុទ្រ​មេឌីទែរ៉ាណេ​)។ សកម្មភាព​​សកម្ម​មួយ​ចំនួន​ដូច​​​ជា ការ​ទៅ​នេសាទ​ត្រី ដើរ​ជុំ​វិញ​សួន​ច្បារ និង​កិច្ចការ​រវល់​មួយ​ចំនួន​ ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​ពួក​​គេ អាយុ​វែង និង​សុខភាព​ល្អ”៕

 

អ្នក​ភូមិ​​​​មួយ​នៅ​អ៊ីតាលី ប្រាប់​ពី​អាថ៌កំបាំង​​ធ្វើ​ឲ្យ​​អាយុ​វែង​

អ្នក​ភូមិ​​​​មួយ​នៅ​អ៊ីតាលី ប្រាប់​ពី​អាថ៌កំបាំង​​ធ្វើ​ឲ្យ​​អាយុ​វែង​

ចុចអាន៖  ភូមិ​គ្រោះ​ថ្នាក់​បំផុត​លើ​លោក ត្រូវ​ឆ្លង​កាត់​ផ្លូវ​ដ៏​ព្រឺព្រួច ទើប​ទៅ​ដល់

 

អត្ថបទ៖ មាន រតនា​​

​​​​​​