Griezmann ថា​ឲ្យ​រូប​គេ​ចាក​ចេញ​ពី Atletico ទាល់​តែ​ Simeone ចេញ​ដែរ

Antoine Griezmann បាន​សារភាព​ថា​អនាគត​របស់​ខ្លួន​ជា​មួយ​នឹង Atletico Madrid គ្មាន​អ្វី​ស្រពិចស្រពិល​ទេ ដរាប​ណា​ លោក Diego Simeone នៅ​តែ​ដឹក​នាំ​ក្លឹប ហើយ​មិន​ទាន់​ចាក​ចេញ​ទៅ​ណា។

 

Griezmann ថា​ឲ្យ​រូប​គេ​ចាក​ចេញ​ពី Atletico ទាល់​តែ​ Simeone ចេញ​ដែរ

Antoine Griezmann និងលោក Diego Simeone

 

ការ​លើក​ឡើង​ដូច្នេះ​ស្រប​ពេល​ខ្សែ​ប្រយុទ្ធ​ដ៏​មុត​ស្រួច​សញ្ជាតិ​បារាំង​សល់​កុង​ត្រា​ជាមួយ​ Atletico រហូត​ដល់​ឆ្នាំ​២០២១។ យ៉ាង​ណា​ក៏​ដោយ​បន្ទាប់​ពី ស៊ុត​បញ្ចូល​ទី​បាន​៣២​គ្រាប់​នៅ​រដូវ​កាល​មុន​ និង​ជា​ Top scorer នៅ​អឺរ៉ូ​ ឈ្មោះ​របស់ Griezmann កំពុង​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​លើ​ទំព័រ​សារព័ត៌មាន​នៅ​អឺរ៉ុប ពាក់ព័ន្ធ​នឹង​ការ​ចាកចេញ​របស់​គេ។

 

ឆ្លើយ​តប​នឹង​ពាក្យ​ចចាមអារ៉ាម​ទាំង​នោះ​​កីឡាករ​វ័យ​២៥​ឆ្នាំ​ឲ្យ​ដឹង​ថា គេ​រីករាយ​នឹង​នៅ​អេស្ប៉ាញ​បន្ត​ទៀត។ “ចង់​សួរ​ខ្ញុំ​ពី​រឿង​ចាក​ចេញ​ពី Atletico ឬ​អត់​ លុះ​ត្រា​តែ​លោក Simeone ចាក​ចេញ​ទៅ​កាន់​ PSG ឬ​ក៏​ក្លឹប​ដទៃ​ទៀត​។ មុន​ពេល​សម្រេច​ចិត្ត​បន្ត​កុងត្រា​ថ្មី​ ខ្ញុំ​បាន​សួរ​ទៅ Simeone ហើយ​គាត់​ប្រាប់​ខ្ញុំ​ថា គាត់​មិន​ទៅ​ណា​ទេ។ ខ្ញុំ​បាន​អភិវឌ្ឍ​ខ្លួន​ជា​ច្រើន​ដោយសារ​គាត់”៕

 

Griezmann ថា​ឲ្យ​រូប​គេ​ចាក​ចេញ​ពី Atletico ទាល់​តែ​ Simeone ចេញ​ដែរ

 

Griezmann ថា​ឲ្យ​រូប​គេ​ចាក​ចេញ​ពី Atletico ទាល់​តែ​ Simeone ចេញ​ដែរ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Skysports