កូនប្រុសលោកផ្កាយ៣ប៉ូលីសម្នាក់ ត្រូវតុលាការចោទប្រកាន់ពីបទបង្ហោះរូបអាក្រាតរបស់កញ្ញា វ៉ាន់ នីឡា

រាជធានីភ្នំពេញ ៖ ប៉ូលិសស័ក្តិ៤កន្លះម្នាក់ ដែលជាកូនឧត្តមសេនីយ៍ផ្កាយ៣ប៉ូលិសក្រសួងមហាផ្ទៃត្រូវបានតុលាការចោទប្រកាន់២បទល្មើស ពាក់ព័ន្ធបទល្មើសបង្ហោះរូបភាពអាក្រាតរបស់តារាចម្រៀងប្រចាំផលិតកម្ម ភ្លេងរីខត (Pleng Records) វ៉ាន់ នីឡា ។

ប្រភពពីមន្ត្រីតុលាការបានឲ្យដឹងថា តុលាការបានសម្រេចចោទប្រកាន់ឈ្មោះ សិទ្ធិ ស័ក្តិ អាយុ២៦ឆ្នាំ មានតួនាទីជាប៉ូលិសស័ក្តិ៤កន្លះ ត្រូវជាកូនឧត្តមសេនីយ៍ប៉ូលិសផ្កាយ៣ក្រសួងមហាផ្ទៃ និងជាអតីតមិត្តប្រុសរបស់កញ្ញា វ៉ាន់ នីឡា ពីបទ «បង្ហោះរូបភាពអាសអាភាស និងអំពើហិង្សាដោយចេតនា» ។

សូមបញ្ជាក់ថា បន្ទាប់ពីរូបភាពអាក្រាតកាយនៅក្នុងបន្ទប់ទឹក និងនៅលើគ្រែគេងរបស់តារាចម្រៀងប្រចាំផលិតកម្ម ភ្លេង រីខត ជាច្រើនសន្លឹកត្រូវបានគេបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គម (Facebook) កញ្ញា វ៉ាន់ នីឡា ជាសាមីខ្លួន បានដាក់ពាក្យប្តឹងទៅក្រសួងមហាផ្ទៃ ដោយចោទប្រកាន់អតីតមិត្តប្រុសរបស់នាងឈ្មោះ សិទ្ធិ ស័ក្តិ ដើម្បីទាមទាររកយុត្តិធម៌ ។

បន្ទាប់ពីធ្វើការស្រាវជ្រាវយ៉ាងល្អិត សមត្ថកិច្ចបានបញ្ជូនសំណុំរឿងនេះទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្ត ហើយដើមបណ្ដឹងគឺកញ្ញា វ៉ាន់ នីឡា បានចូលបំភ្លឺ ប៉ុន្តែជនសង្ស័យមិនព្រមចូលខ្លួនបំភ្លឺឡើយ ដូច្នេះតុលាការក៏សម្រេចធ្វើការចោទប្រកាន់ឈ្មោះ សិទ្ធិ ស័ក្តិ តែម្តង ៕

ប្រភព៖ everyday


Related Posts