បន្ទាប់ពីការមកដល់ដ៏ចលាចលលោក អូបាម៉ា និងលោក Xi បញ្ជាក់ពីកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ

សហរដ្ឋអាមេរិកនិងចិន បានសន្យាធ្វើសហការគ្នាឲ្យកាន់តែជិតស្និទ្ធឡើងលើបញ្ហាសន្តិសុខ ពាណិជ្ជកម្មនិងសុខាភិបាលក្នុងអំឡុងពេលចរចា អស់រយៈពេលជាង៣ម៉ោងកាលពីថ្ងៃសៅរ៍រវាងប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ានិងប្រធានាធិបតី ស៊ី ជីងពីង នៃប្រទេសចិន។

ទោះជាយ៉ាងណាក៏ដោយ ការឈ្លោះប្រកែកគ្នារវាងបុគ្គលិកសេតវិមាន អ្នកយកព័ត៌មានអាមេរិកាំងនិងមន្រ្តីសន្តិសុខចិនក្នុងអំឡុងពេលអញ្ជើញទៅដល់របស់លោកអូបាម៉ានៅក្នុងទីក្រុង Hangzhou មិនបានធ្វើឲ្យប៉ះពាល់ជំនួបនោះមុនពេលចាប់ផ្តើមនោះទេ។

លោកប្រធានាធិបតី អូបាម៉ា បានប្រាប់ពួកអ្នកយកព័ត៌មាននៅថ្ងៃអាទិត្យនេះថា លោក មិនចាត់ទុកការឈ្លោះប្រកែកគ្នានោះជារឿងធំដុំទេ។ លោកប្រធានាធិបតី បានមានប្រសាសន៍ទៀតថា ការឈ្លោះប្រកែកគ្នា តែងតែកើតមានឡើងនៅពេលដែលសេតវិមាន ចរចាថាតើសារព័ត៌មានអាមេរិកាំងនឹងមានសិទ្ធិប៉ុន្មានដើម្បីជួបជាមួយប្រធានាធិបតីនិងមេដឹកនាំបរទេសនោះ។ លោកប្រធានាធិបតីអូបាម៉ា មានប្រសាសន៍ទៀតថា «យើង មិនបោះបង់ចោលតម្លៃនិងឧត្តមគតិរបស់យើងទេ នៅពេលដែលធ្វើដំណើរនោះ‍»។

បន្ទាប់ពីយន្តហោះ Air Force One បានចុះនៅទីក្រុង Hangzhou ពួកមន្រ្តីចិន បានស្រែកដាក់ពួកបុគ្គលិកសេតវិមានចំពោះការអនុញ្ញាតិឲ្យក្រុមអ្នកយកព័ត៌មានអាមេរិ កធ្វើដំណើរនៅកន្លែងយន្តហោះចុះចត។ មន្រ្តីចិនម្នាក់បានប្រឈមជាមួយលោក ស្រី Susan Rice ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក។

ក្រោយមក នៅវិមានរដ្ឋ Westlakeដែលនៅទីនោះមេដឹកនាំទាំង២ មានគម្រោងជួបគ្នា ពួកមន្រ្តីចិននិងមន្រ្តីអាមេរិក បានឈ្លោះប្រកែកគ្នាលើបញ្ហាថាតើបុគ្គលិកនិងអ្នកយកព័ត៌មានប៉ុន្មាននាក់នឹងត្រូវអនុញ្ញាតឲ្យចូលខាងក្នុង។បញ្ហានេះ ពួកអ្នកយកព័ត៌មាន បាននិយាយថា មន្រ្តីចិនម្នាក់ បានជំទាស់យ៉ាងខ្លាំងថាតើមន្រ្តីសន្តិសុខចិនត្រូវគិតគូយ៉ាងដូចម្តេចដល់ជនជាតិអាមេរិកាំងនោះ។ទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី អូបាម៉ានិងប្រធានាធិបតី ស៊ី បានចំណាយពេលចរចា៣ម៉ោងកន្លះ៕

ប្រភព៖ VOA


បន្ទាប់ពីការមកដល់ដ៏ចលាចលលោក អូបាម៉ា និងលោក Xi បញ្ជាក់ពីកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ

ការមាក់ងាយកើតមានកាន់តែច្រើន ស្របពេលដែលកិច្ចប្រជុំ G20 បានចាប់ផ្តើម

បន្ទាប់ពីការមកដល់ដ៏ចលាចលលោក អូបាម៉ា និងលោក Xi បញ្ជាក់ពីកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ

G20៖ វិបត្តិសកលលោកគ្រប់វិស័យ ដែលមេដឹកនាំធំៗត្រូវជជែកគ្នានៅហាងចូវ