ក្បាច់​រួមភេទ​ទាំង ៥ ដែល​គេ​ពេញនិយម​បំផុត

ក្បាច់​រួមភេទ​ទាំង ៥ ដែល​គេ​ពេញនិយម​បំផុត

​នៅ​ពេល​អ្នក​មាន​ភាព​ស​កម្ម​ខាង​ផ្លូវភេទ វា​គឺជា​ធម្មជាតិ​ទៅហើយ ដែល​ត្រូវ​មាន​ការរំពឹងទុក​ចំពោះ​របៀប​ដែល​អ្នកនឹង​សាង ការសប្បាយ​នៅលើ​គ្រែ​។ យ៉ាងណាមិញ ថ្វីបើ​មាន​ក្បាច់​រួមភេទ​ច្រើន​ប្រភេទ ក៏ពិតមែន​ក៏​ដោយ តែ​ការពិត​នោះ​គឺថា មាន​ក្បាច់​ខ្លះ មិន​អាច​ធ្វើ​ឲ្យ​ខាង​ស្រី ទទួលបាន​អារម្មណ៍ល្អ ឬ​ឈានដល់​ចំណុចកំពូល​ដូច​អ្វី ដែល​គេ​ធ្វើ​ក្នុង​កុន​សិច​នោះទេ​។ យ៉ាងណាមិញ អ្នក​គួរតែ​ព្យាយាម​សាកល្បង អនុវត្ត​ក្បាច់​រួមភេទ​ផ្សេង ដែល​អ្នក​ទាំង​ពីរ​អាច​ធ្វើបាន ហើយ​ផ្តល់​ប្រយោជន៍​ដល់​ទាំងសងខាង​វិញ​។

ក្បាច់ Doggy Style
សម្រាប់​ហេតុផល​ខ្លះ មនុស្ស​ប្រុស​ហាក់បីដូចជា​ចូលចិត្ត ក្បាច់​រួមភេទ​នេះ​ណាស់ ព្រោះ​វា​មើល​ទៅ​ដូច​សត្វ​រួមភេទ​ដែរ​។ ថ្វី​បើ​ក្បាច់​រួមភេទ​នេះ​ឃើញថា ដូចជា​មិន​ផ្តល់​ភាពស្និទ្ធស្នាល​អ្វី​សោះ មិន​អាច​មើល​មុខ​គ្នា​បាន និង​ប៉ះពាល់​សាច់​គ្នា​បាន​តិចតួច​ក៏ដោយ ក៏​វា​អាច​ជួយ​ឲ្យ​អ្នកទទួលបាន​អារម្មណ៍​ថ្មី​ដែរ​។ ជាមួយគ្នានេះដែរ បើសិន​ជា​ដៃគូ​មិន​មាន​ជំនាញ​ខាង​លើ​គ្រែ​ទេនោះ ក្បាច់​នេះ​អាច​ពិបាក​អនុវត្ត​បន្តិច ដោយសារតែ​ការ​ស៊ក​បញ្ចូល​លិង្គ ធ្វើ​ឡើង​មិន​បាន​ល្អ​។

ក្បាច់ 69
ក្បាច់​រួមភេទ​មួយ​នេះ គួរតែ​ជា​រឿង​មួយ​ល្អ​បំផុត​ហើយ មានន័យ​ថា អ្នក​អាច​ប្រើ​មាត់​ធ្វើការ​រួម​ភេទ ដល់​ដៃគូ​ទាំងសងខាង​ក្នុងពេល​តែមួយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ក្នុង​ពេល​អនុវត្ត វា​អាច​នឹង​មាន​កំហុស​បន្តិច​បន្តួច​ដែរ ដូច្នេះ គួរតែ​ព្យាយាម​ធ្វើ​ឲ្យបាន​ញឹកញាប់ នោះ​អ្នកនឹង​ទទួលបាន​គុណប្រយោជន៍ របស់​វា​ជា​មិន​ខាន​។

រួមភេទ​នៅក្រោម​ទឹក​ផ្កាឈូក​
ក្បាច់​រួមភេទ​មួយ​នេះ ត្រូវបាន​គេ​អនុវត្ត​ញឹកញាប់​បំផុត​។ បើសិន​ជា​អ្នក​មិន​ធ្លាប់ មាន​ពិសោធន៍​អំពី​រឿង​នេះ​ទេ វា​អាច​នឹង​ពិបាក​បន្តិច​ដែរ ប៉ុន្តែ យក​ល្អ មុននឹង​ធ្វើ​បែប​នេះ គួរតែ​ឲ្យ​ទឹ​កក្តៅ ហូរ​លើ​ដងខ្លួន​ឲ្យ​ជោគ​សិន​ទើប​ល្អ​។ យ៉ាងណាមិញ ក្នុង​បន្ទប់ទឹក​អាច​នឹង​រអិល​បាន ដូច្នេះ គួរតែ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែនទែនផង​។

រួមភេទ​តាម​រុន្ធ​គូថ​
មនុស្ស​ប្រុស​ភាគច្រើន ចូលចិត្ត​ខ្លាំង​នឹង​ការ​រួមភេទ​តាម​រន្ធ​គូ​ថ ហើយក៏​មិន​អាច​បញ្ឈប់​បានដែរ​។ តាមពិតទៅ រន្ធ​គូថ​មាន​លក្ខណៈ​តឹង ជាង​រន្ធ​ទ្វា​មាស​ទៅទៀត ហើយ​បើសិនជា​អ្នក​ទាំង​ពីរ កំពុង​តែ​ព្យាយាម​អនុវត្ត​ក្បាច់​មួយ​នេះ ជា​លើកដំបូង​នោះ វា​អាច​នឹង​ពិបាក​ខ្លះ​ដែរ​។

មនុស្ស​ស្រី​នៅ​ពី​លើ​
ការ​ដែល​រួម​ភេទ​ដោយ​មនុស្ស​ស្រី​នៅ​ពី​លើ​បែបនេះ ពិតជា​មើលទៅ​មាន​លក្ខណៈ​ប្លែក ព្រោះ​ខាង​ប្រុស​អាច​មើលឃើញ​រាងកាយ​ដ៏​ទ្រលុក​ទ្រលន់ អម​ជាមួយ​នឹង​សុដន់​ដ៏​គួរ​ឲ្យ​ចង់​ស្ទាប​អង្អែល​ផង​។ ប៉ុន្តែ ការ​រួមភេទ​បែបនេះ នឹង​ផ្តល់​ភាពងាយស្រួល​ដល់​ខាង​ស្រី​ច្រើន ព្រោះ​នាង​អាច​គ្រប់គ្រង​ការ​ស៊ក​បញ្ចូល​លិង្គ​បាន​យ៉ាង​ល្អ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។