មាន​ជំងឺ​តា​អក មិនគួរ​ញ៉ាំ​អាហារ​ទាំងនេះ​ទេ​

មាន​ជំងឺ​តា​អក មិនគួរ​ញ៉ាំ​អាហារ​ទាំងនេះ​ទេ​

​បើសិន​ជា​អ្នក កំពុងតែ​មាន​ជំងឺ​តាអក​មែន អ្នក​គួរតែ​យកចិត្តទុកដាក់ ទៅលើ​របប​អាហារ​ផង ព្រោះ​អាហារ​ខ្លះ អាច​ធ្វើឲ្យ​ជំងឺ​នេះ កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន​បាន​។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អំពី​អាហារ​មួយ​ចំនួន ដែល​អ្នកជំងឺ​តាអក​គ្រប់រូប​គួរតែ​ចៀសវាង​។

អាហារ​ធ្វើ​ពី​ទឹកដោះគោ​
យក​ល្អ គួរតែ​ចៀសវាង​ការ​ញ៉ាំ​អាហារ ធ្វើ​ពី​ទឹកដោះគោ​ជាពិសេស ទឹកដោះគោ​ដែល​មិន​បាន​សម្លាប់​មេរោគ ព្រោះ​វា​អាច​ធ្វើឲ្យ​អាការៈ​ជំងឺ កាន់តែ​ធ្ងន់ធ្ងរ​បាន​។ ទឹកដោះគោ​ប្រភេទ​នេះហើយ ដែល​ជាហេតុ​នាំឲ្យ​កើត​ជំងឺតាអក​។​

ផលិតផល​ធ្វើ​ពី​សណ្តែកសៀង​
ផលិតផល​ធ្វើ​ពី​សណ្តែកសៀង​ដូចជា ទឹក​សណ្តែកសៀង និង​តៅហ៊ូ មាន​ទំនាក់ទំនង​ធ្វើឲ្យ​កើត​ជំងឺតាអក​។ យ៉ាងណាមិញ អ្នក​គួរតែ​សុំ​ឲ្យ​ពេទ្យ​ធ្វើតេស្ត រកមើល​បញ្ហា​អា​លែ​ក​ស៊ី​ផង នៅ​ពេល​កើត​ជំងឺ​តាអក​បែបនេះ​។

អាហារ​មាន​ជាតិ​អាស៊ីត​
ទោះបីជា​អ្នក​មិន​មាន​ប្រតិកម្ម នឹង​អាហារ​ប្រភេទ​អាស៊ីត ឬ​ស្បែក​រលាក​រួចហើយ អាហារ​ប្រភេទ​នេះ អាច​ធ្វើឲ្យ​អាការៈ​ជំងឺតាអក​រើកា​ន់តែ​ខ្លាំង​។ អាហារ​ប្រភេទ​អាស៊ីត​មាន ដូចជា ផ្លែឈើ​ជូរៗ ម្នា​ស់ ស្ត្របឺ​រី និង​ប៉េងប៉ោះ​។

ស៊ុត​
មាន​មនុស្ស​ច្រើនណាស់ ដែល​មាន​ជំងឺ​តាអក​ដោយសារ​តែ​ស៊ុត​។ ចំពោះ​នំ​ពង​ទា ក៏​ធ្វើ​ឡើង​ពី​ស៊ុត​ដែរ ដូច្នេះ អ្នក​គួរតែ​ចៀសវាង​ដែរ​។ ចំពោះ​ស៊ុតទា​វិញ​មិន​អី​ទេ តែ​ក៏​គួរតែ​ចៀសវាង​ដែរ​។

អាហារ​ផ្អាប់​
អាហារ​ផ្អាប់ ត្រូវបាន​គេ​រកឃើញ​ក្នុង​អាហារ​កៃ​ឆ្នៃ ហើយក៏​ជា​ហេតុ​នាំឲ្យ​កើត ជំងឺ​តាអក​ទៀតផង​។ ដូច្នេះ បើសិន​ជា​អ្នក​កំពុងតែ​មាន​ជំងឺ​នេះហើយ គួរតែ​ចៀសវាង​ឲ្យ​ខាន​តែ​បាន​ទៅ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។