សម្រាប់​បុរស​ដែល​ចង់​សម្រក​ក្បាលពោះ គួរតែ​សាកល្បង​វិធី​ទាំងនេះ​សិន​

សម្រាប់​បុរស​ដែល​ចង់​សម្រក​ក្បាលពោះ គួរតែ​សាកល្បង​វិធី​ទាំងនេះ​សិន​

​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា ការ​ដុះ​ខ្លាញ់​ក្បាលពោះ អាច​ប៉ះពាល់​ដល់​ទំនុកចិត្ត តែ​វា​ក៏​នាំឲ្យ​កើត​ជំងឺ​ច្រើន​ផង​ដែរ ដូចជា ជំងឺ​បេះដូង មហារីក ទឹកនោម​ផ្អែម និង​ការ​គេង​បាត់​ដង្ហើម​ជាដើម​។ ថ្វី​បើ​រឿង​ខ្លាញ់​ក្បាលពោះ ពិបាក​នឹង​រំលាយ​ឲ្យអស់​ក៏ដោយ តែ​យើង​មាន​មធ្យោបាយ​ខ្លះ ដែល​អ្នក​គួរតែ​សាកល្បង​ដែរ ដូចជា ៖

ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​
ដំបូង​ឡើយ អ្នក​ត្រូវ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ អំពី​បញ្ហា​ខ្លាញ់​ក្បាលពោះ​អ្នក ដូច្នេះ​អ្នក​ក៏​នឹង​ដឹង​ថា​អ្វី​ទៅ​ដែល​ល្អ​បំផុត ដើម្បី​ដោះស្រាយ​រឿងនេះ​។ គ្រូពេទ្យ​នឹង​អាច​ធ្វើ​តេស្ត រក​មើល​ជំងឺ​ផ្សេង និង​ជួយ​ស្វែងរក​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​ផងដែរ​។

បន្ថយ​ការ​ញ៉ាំ​កាបូ​អ៊ី​ដ្រាត​
ហេតុផល​មួយ​ដែល​នាំ​ឲ្យ​ក្បាលពោះ ដុះ​កាន់តែ​ខ្លាំង​នោះ គឺ​ដោយសារ​តែ​របប​អាហារ​សំបូរ កាបូ​អ៊ី​ដ្រាត​ពេក​។ បើសិន​ជា​អ្នក​ចង់​បញ្ឈប់​ការ​ដុះ​ក្បាលពោះ​នេះ​មែន វិធី​ដ៏​ល្អ​បំផុត គឺ​ព្យាយាម​កាត់បន្ថយ​អាហារ​ទាំងនេះ​។​

ញ៉ាំ​អាហា​រណា មាន​ប្រូតេអ៊ីន​ច្រើន​វិញ​
សម្រាប់​បុរស​ដែល​កំពុង​តែ​ព្យាយាម សម្រក​ខ្លាញ់​ក្បាលពោះ ចូរ​ធ្វើយ៉ាងណា ញ៉ាំ​ប្រូតេអ៊ីន​ឲ្យបាន​ច្រើន​។ បុរស​គួរតែ​ញ៉ាំ​ប្រូតេអ៊ីន​ពី ២០ ទៅ ៦០ ក្រាម​ក្នុង​មួយ​ថ្ងៃ​ឡើង​ទៅ អាស្រ័យ​ទៅ​តាម​កម្រិត​នៃ​ការ​ហាត់ប្រាណ​ច្រើន ប៉ុណ្ណា​ក្នុង​មួយ​ថ្ងៃ​ដែរ​។ ឧទាហរណ៍ អាហារ​សំបូរ​ប្រូតេអ៊ីន មានដូចជា ស៊ុត សាច់ជ្រូក សាច់មាន់ តៅ​ហ៊ូ និង​សាច់គោ​គ្មាន​ខ្លាញ់​។ អាហារ​ទាំងនេះ​មិន​ត្រឹមតែ​បន្ថយ​ខ្លាញ់​ក្បាលពោះ​ទេ ថែម​ទាំង​ជួយ​បង្កើន សាច់ដុំ​រាងកាយ​ទៀតផង​។

ឈប់​ញ៉ាំ​គ្រឿង​ស្រវឹង​
មាន​ហេតុផល​មួយ​ដែល​ថា ការ​ដុះ​ក្បាលពោះ​ខ្លាំង កើតឡើង​ដោយសារតែ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​នោះឯង​។ ដូច្នេះ យក​ល្អ​គួរតែ​ព្យាយាម​កាត់បន្ថយ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​នេះ​ផង ដើម្បី​សម្រក​ក្បាលពោះ កាន់តែ​ឆាប់​បានសម្រេច​។

ចាប់ផ្តើម​ហាត់ប្រាណ​
មិន​ខ្វល់​ថា​របប​អាហារ​អ្នក បែបណា​នោះ​ទេ បើសិនជា​មិន​មាន​ការ​ហាត់ប្រាណ​បន្ថែម អ្នក​ពិតជា​មិន​អាច​សម្រក​ក្បាលពោះ​បាន​សម្រេច​ឡើយ​។ ដូច្នេះ ចូរ​ចាប់ផ្តើម​ជ្រើសរើស​ការ​ហាត់ប្រាណ​ណាមួយ ដែល​ស័ក្តិសម​នឹង​អ្នក ហើយ​អាច​ធ្វើបាន​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ 1mhealthtips

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។