iPhone 4 ជា​ផលិត​ផលហួស​សម័យ​មួយ​ទៀត​សម្រាប់​ Apple

ស្រប​ពេល​ដែល​ iPhone 7 និង​ 7 Plus ជិត​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​ វា​ក៏​ជា​ពេល​ដែល​ iPhone 4 ​ក្លាយ​ជា​ផលិតផល​​ហួស​សម័យ​មួយ​ទៀត​សម្រាប់​ក្រុមហ៊ុន​ Apple។

 

iPhone 4 ជា​ផលិត​ផលហួស​សម័យ​មួយ​ទៀត​សម្រាប់​ Apple

 

iPhone 4 បង្ហាញ​វត្តមាន​លើក​ដំបូង​នៅ​ឆ្នាំ ២០១០ ដោយ​ពេល​នោះ​បាន​នាំ​មក​នូវ​ជោគជ័យ​ដ៏​ធំ​​មួយ​សម្រាប់​ក្រុមហ៊ុន​ Apple ផ្ទាល់។ មក​ទល់​ពេល​នេះ​​នៅ​តែ​មាន​អ្នក​ប្រើ​ប្រាស់​ទូរសព្ទ​អាយុកាល​ ៦ ឆ្នាំ​នេះ​នៅ​ឡើយ​ ប៉ុន្តែ​នៅ​ថ្ងៃ​ ១៣ កញ្ញា​ ខាង​មុខ​ វា​នឹង​ត្រូវ​ចុះ​ក្នុង​បញ្ជី​ផលិតផល​ហួស​សម័យ​របស់​ Apple។

 

ផលិតផល​​ដែល​ស្ថិត​ក្នុង​បញ្ជី​ផលិតផល​ហួសសម័យ​​ គឺ​​​ជា​ផលិតផល​ដែល​ក្រុមហ៊ុន​បញ្ឈប់​ទទួល​ការ​ជួសជុល​​ទៅ​លើ​ផលិតផល​ទាំង​នោះ​​ ពោល​​បើ​សិន​​ផលិតផល​ទាំង​នោះ​ខូច​គឺ​មាន​តែ​ទៅ​កាន់​ហាង​ជួសជុល​ក្នុង​ស្រុក​ ឬ​ជួសជុល​ដោយ​ខ្លួន​ឯង៕

 

ចុច​អាន៖ អេក្រង់​ Retina របស់​ iPhone លែង​ខ្លាំង​ដូច​មុន​ទៀត​ហើយ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​​​​​​