បុរសម្នាក់ត្រូវគេស្រែកថា ចោរលួចទូរស័ព្ទ ស្រាប់តែពលរដ្ឋទៅចោមរោមវាយសល់ដង្ហើមចង្រិត

(ភ្នំពេញ)៖ មានហេតុការណ៍មួយកើតឡើងនៅវេលាម៉ោង៨យប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ គឺប្រជាពលរដ្ឋនាំគ្នាកាត់ទោស ទៅលើបុរសម្នាក់ដោយចោទប្រកាន់ថា បានចូលលួចទូរស័ព្ទដៃ ក៍នាំគ្នាចាប់វៃរហូតដល់សន្លប់។

បុរសដែលត្រូវបានគេចោទប្រកាន់នោះមានឈ្មោះ អៀង តារា អាយុ៣០ឆ្នាំ បានត្រឹមទួក សាច់ បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋ ទាត់និងធាក់រហូតដល់សន្លប់។ 

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសខាងលើរងការចោទប្រកាន់ថា បានចូលលួចទូរស័ព្ទគេនៅត្រង់ចំណុចភូមិព្រៃទា សង្កាត់ចោមចៅ ម្ចាស់តាមទាន់ស្រែកចោរ ធ្វើឲ្យពលរដ្ឋក្បែរខាង ចេញមកស្វាគមន៍ មួយដៃមួយជើង កប់ភក់របួសធ្ងន់ ហើយសមត្ថកិច្ចមូលដ្ឋានបានត្រឹមតែអន្តរាគមន៍ ជួយហៅរករថយន្តសង្រ្គោះ ឲ្យជួយសង្រ្គោះជនរងគ្រោះតែប៉ុណ្ណោះ។

តែចំពោះដើមបណ្តឹងវិញ ពុំបានចេញមុខមកអះអាងឡើយ ធ្វើឲ្យជនសង្ស័យប្រែក្លាយទៅជាជនរងគ្រោះ ។

ដោយឡែកសមត្ថកិច្ចវិញ បានត្រឹមតែបង្ខំឲ្យ រថយន្តសង្គ្រោះដឹកយកចេញអោយបានឆាប់ ដោយពុំបានសួររកខុសត្រូវអោយបានពិតប្រាកដឡេីយ។

ជួបជាមួយលោក ថេង កុសល នាយប៉ុស្តិ៍ចោមចៅ តាមទូរស័ព្ទ ជុំវិញរឿងខាងលើ នេះក្រោយពីគ្មានអ្នកណាម្នាក់ចេញមុខ មកដាក់ពាក្យបណ្តឹង លោកបានប្រាប់ឲ្យដឹងថា ចាំមើលសិន ។ បុរសខាងលើបានត្រឹមដេកសម្រាកពេទ្យ ទាំងពុំដឹងមូលហេតុណាមួយឲ្យច្បាស់លាស់ឡើយ។ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន នៅក្នុងស្ថានីយ ប្រេងឥន្ធនៈ ស៊ូគីម៉ិច ខាងកើតរង្វង់ មូលចោមចៅ នៅភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជននេះ ឈ្មោះ ជុំ ប៉ែត ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជននេះ បានចូលទៅលួចទូរស័ព្ទ របស់បុគ្គលិក ចាក់សាំងស៊ូគីម៉ិច ហើយរត់គេចខ្លួន ពេលនោះ ម្ចាស់ទូរស័ព្ទ ក្រឡេកឃើញទាន់ ក៏ដេញតាមចាប់បាន និងយកទូរស័ព្ទដៃ មកវិញ តែអ្នកឃើញ ហេតុការណ៍ នាំគ្នាវាយរហូត សន្លប់ស្តូកស្តឹង ។

ក្រោយពេលកើតហេតុ ជនសង្ស័យ ត្រូវបានរថយន្តសង្គ្រោះ របស់អង្គភាព៧១១ ដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យ ព្រះកុសុមៈ បានធូរស្រាល ត្រូវសមត្ថកិច្ច នាំយកទៅសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋ បាលចោមចៅ ដោយសារតែ ម្ចាស់ទូរស័ព្ទ មិនបានដាក់ពាក្យបណ្តឹង ទើបសមត្ថកិច្ច គ្រាន់តែអប់រំណែនាំ និងហៅអាណាព្យាបាល មកធ្វើកិច្ចសន្យា ហើយដោះលែង ឱ្យត្រឡប់ទៅវិញ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បុរសម្នាក់ត្រូវគេស្រែកថា ចោរលួចទូរស័ព្ទ ស្រាប់តែពលរដ្ឋទៅចោមរោមវាយសល់ដង្ហើមចង្រិត

បុរសម្នាក់ត្រូវគេស្រែកថា ចោរលួចទូរស័ព្ទ ស្រាប់តែពលរដ្ឋទៅចោមរោមវាយសល់ដង្ហើមចង្រិត

បុរសម្នាក់ត្រូវគេស្រែកថា ចោរលួចទូរស័ព្ទ ស្រាប់តែពលរដ្ឋទៅចោមរោមវាយសល់ដង្ហើមចង្រិត