និស្សិត​ម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក ជិះ​ម៉ូតូ​ដួល​បាក់​ក​ស្លាប់

ខេត្តស្វាយរៀង ៖ និស្សិត​ម្នាក់​ស្រវឹងស្រា​ជោគ​ជិះ​ម៉ូតូ​យ៉ាង​លឿន ហើយ​បាន​បាត់បង់​ភាព​ម្ចាស់​ការ ក៏​រេ​ចង្កូត​ទៅ​ បុក​បង្គោល​ភ្លើង​ដួល​បាក់​ក​ស្លាប់​ យ៉ាង​អាណោចអាធម្ម កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ នៅ​ត្រង់​ចំណុច​ខាង​ មុខ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ស្ថិត​នៅ​ភូមិ​ទទា សង្កាត់​ចេក ក្រុង​ស្វាយ​រៀង​។

បើ​តាម​សមត្ថកិច្ច​នគរបាល​ក្រុង​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ គង់​សុ​ជាតិ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៣ នៃ​វិទ្យាល័យ​ស្វាយ​រៀង​មាន​ទីលំនៅ​ភូមិ​ព្រៃ​ឆ្លាក់ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង​។ ប្រភព​ដដែល​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ ជន​រង​គ្រោះ មាន​សភាព​ស្រវឹងស្រា​ជោគ ហើយ​បាន​ជិះ​ម៉ូតូ ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ​ចេញ ពីផ្ទះ​ក្នុង​គោលបំណង ទៅ​ជួប​មិត្តភក្តិ នៅ​សកល​វិទ្យាល័យ​ស្វាយ​រៀង។

លុះ​បើក​ម៉ូតូ​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​រេ​ចង្កូត ធ្លាក់​ពីលើ​ផ្លូវជាតិ​លេខ​១​ទៅ​បុក​នឹង​បង្គោល​ភ្លើង​នៅ​ ខាងស្តាំ​ដៃ​ពេញទំហឹង បណ្តាល​ឲ្យ​ហោះ​ផ្លោង​ទៅ​បុក​បង្គោល​ភ្លើង​បាក់​ក​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​គួរ​ឲ្យ​ញាក់សាច់​។

បន្ទាប់​មក​សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​រួច​ប្រគល់​សាកសព​ឲ្យ​ ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំពោះ​ម៉ូតូ​ខូចខាត​យ៉ាងដំណំ​ សមត្ថកិច្ច​ក៏​បាន​ប្រគល់​ឲ្យ​ឪពុក​ម្តាយ​យក​ទៅ​ជួសជុល​វិញ​ដែរ​។ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា មូលហេតុ បើកបរ​មាន​ល្បឿន​លឿន ក្នុង​ស្ថានភាព​ស្រវឹង និង​អត់​មាន​ពាក់មួក​សុវត្ថិភាព​៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

សម្រាប់ករណីស្រវឹងនេះដែរ កាលពីវេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៤ កញ្ញា ២០១៦ នៅ​ក្នុង​ហាង​ផឹកស៊ី​មួយ​កន្លែង​យីហោ​«​ហែរ​ប៊ី ដ្រា​ហ្គ​ន​» ស្ថិត​ក្នុងភូមិ​រំ​ចក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ។

បើ​តាម​​របាយការណ៍​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សេក សា​វឿ​ន អាយុ​៣៤​ឆ្នាំ មក​ពី​អា​មេ​រិ​កដោយ​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​រយៈពេល​៤​ឆ្នាំ​មក​ហើយ និង​ប្រកប​មុខរបរ​សាក់​រូប ។ ចំណែក​ជន​ដៃដល់​ឈ្មោះ វង អាយុ ៣១​ឆ្នាំ ជា​អាណិកជន​ខ្មែរ​-​អា​មេ​រិ​ក​និង​ត្រូវជា​មិត្តភក្តិ​ជន​រង​គ្រោះ ស្នាក់​នៅផ្ទះ​ជួល​ខាងត្បូង​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្រោយ​កើតហេតុ​ជន​ដៃដល់​បាន​បោះ​កាំបិត​លើដំបូល​ផ្ទះ​ប្រជាពលរដ្ឋ​រួច​រត់គេច​បាត់ នៅ​ពេល​នេះ​សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់ ។

សមត្ថកិច្ច​មិន​ទាន់​សន្និដ្ឋាន​ថា​ករណី​អ្វី​ពិតប្រាកដ​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា​ជន​រង​គ្រោះ​និង​ជន​ដៃដល់​ស្រវឹង​មាន​ទំនាស់​និង​ឈាន​ទៅ​ប្រើ​អំពើ​ហិង្សា​ចាក់​សម្លាប់​គ្នា​នៅ​ក្នុង​ហាង​ផឹកស៊ី​ខាងលើ​ប៉ុណ្ណោះ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

និស្សិត​ម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក ជិះ​ម៉ូតូ​ដួល​បាក់​ក​ស្លាប់

និស្សិត​ម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក ជិះ​ម៉ូតូ​ដួល​បាក់​ក​ស្លាប់

និស្សិត​ម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក ជិះ​ម៉ូតូ​ដួល​បាក់​ក​ស្លាប់